• 7886
    0

    លោក Pep Guardiola អ្នកចាត់ការ Manchester City បាន​ដាក់​កីឡាករជម្រើស១១នាក់ដំបូងដែលមាន​តម្លៃខ្លួន​សរុប​៥២៨លានផោន​ក្នុងការប្រកួតដំបូង​របស់​ក្រុមខ្លួន​នៃក្របខណ្ឌ Premier League ២០២១/២០២២ តទល់​ម្ចាស់ផ្ទះ Tottenham Hotspur។ ផ្ទុយទៅវិញ ក្រុមការពារតំណែងជើងឯក​បានទទួលលទ្ធផលខកចិត្ត ដោយចាញ់​មាន់ខ្នាយមាស ១ទល់នឹង០ ដែលរកគ្រាប់បាល់បញ្ចូលទី​ដោយខ្សែប្រយុទ្ធ Heung min-son ក្នុងនាទី៥៥។ ខាងក្រោមជាតម្លៃខ្លួន​កីឡាករ​ទាំង១១នាក់របស់​ Man City ដែលគិតត្រឹមពេលទិញពីក្លិប​មុនមក ៖ ...
  • 2598
    0

    Arsenal មាន​កីឡាករច្រើនដែលធ្លាប់ assist ដល់ទៅ៤លើកក្នុងមួយប្រកួតនៅ Premier League។ តែបើបូកទាំង Paul Pogba យប់មិញទៀត សរុប Premier League មានកីឡាករ៧នាក់ដែលធ្វើបាន assist ៤ដងក្នុងមួយប្រកួត។ ឥឡូវ MSR Sports សូមលើកឡើងពីកីឡាករទាំង៧ដូចតទៅ ៖ ១. Paul Pogba  ខ្សែបម្រើ Manchester ...
  • 2103
    0

    Mohamed Salah បានក្លាយជាកីឡាករទី១ក្នុងប្រវត្តិសាស្ត្រ Premier League ដែលអាចរកគ្រាប់បាល់បញ្ចូលទីក្នុងសប្ដាហ៍បើកឆាកដល់ទៅ៥រដូវកាលជាប់ៗគ្នា ក្រោយស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងជ័យជម្នះ០ទល់នឹង៣របស់ Liverpool លើ Norwich City នៅថ្ងៃសៅរ៍ ទី​១៤ ខែសីហា។ ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីបបានទាត់មួយជើងឆ្វេងបញ្ចូលទីក្នុងនាទី៧៤ និងជាគ្រាប់ទី៣សម្រាប់ Liverpool។ ៤រដូវកាលមុន គេទាត់ចូល Leeds, United, Norwich (២គ្រាប់), West Ham និង ...
  • 2559
    0

    មនុស្ស ៦ នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើងមុនការប្រកួតរបស់ក្រុម Manchester United ជាមួយក្រុម Leeds United។​​ បើយោងតាមវីដេអូបានបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីភាពរញ៉េរញ៉ៃនៅម្តុំបរិវេណ Old Trafford ក្នុងនោះកៅអីនិងធុងសំរាមដែលត្រូវបានគេគ្រវេងចោលកំឡុងពេលមានការប៉ះទង្គិចគ្នានៅកណ្តាលទីក្រុង Manchester មុនការប្រកួត Old Trafford ។ ប៉ូលីសក្រុង Greater Manchester (GMP) បាននិយាយថាមនុស្ស ៥ នាក់ត្រូវបានឃុំខ្លួនដោយសង្ស័យពីបទល្មើសសណ្តាប់ធ្នាប់សាធារណៈនិងម្នាក់សង្ស័យពីបទល្មើសគ្រឿងញៀន។ ប៉ូលីសបានអោយដឹងបន្ថែមទៀតថា ...
  • 5029
    0

    អ្នកជំនាញរបស់សារព័ត៌មាន BBC គិតថា Manchester City និង Chelsea មានភាគរយខ្ពស់ក្នុងការឈ្នះតំណែងជើងឯក Premier League រដូវកាល២០២១/២០២២។ លោក Alan Shearer បានជ្រើសរើស Chelsea ជាបេក្ខជនទី១ដែលនឹងលើកពានលិគកំពូលអង់គ្លេស ចំណែក៣ក្រុមផ្សេងៗទៀត គឺ Manchester City, Manchester United និង Liverpool នឹងបញ្ចប់ក្នុងតំណែង ...
  • 2920
    0

    អ្នកគាំទ្រមួយចំនួនរបស់ Arsenal បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះការលេងពីសំណាក់ក្រុមខ្លួនដែលបានចាញ់ក្រុមឡើងថ្មី Brentford ២ទល់នឹង០ ថ្ងៃបើកឆាក Premier League នៅថ្ងៃសុក្រ ទី១៣ ខែសីហា។ ក្រុមលោក Thomas Frank ដែលឡើងទៅកាន់ក្របខណ្ឌកំពូលអង់គ្លេសសាជាថ្មីក្នុងរយៈពេល៧៤ឆ្នាំរកបានគ្រាប់បាល់ដោយ Sergi Canos និង Christian Norgaard។ ក្រុមរហស្សនាមកាំភ្លើងគ្រប់គ្រងបាល់បានច្រើន ហើយទោះមានខ្សែការពារតម្លៃខ្លួន៥០លានផោន Ben White នៅតែមានបញ្ហាការពារធ្វើឲ្យក្រុមរបូតគ្រាប់បាល់ទាំងវគ្គទី១ និងវគ្គទី២។ ...
  • 2895
    0

    Cristiano Ronaldo និង Lionel Messi មិនមានឈ្មោះក្នុងបញ្ជីបេក្ខជន​សម្រាប់​ជម្រើសកីឡាករល្អបំផុតរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប រដូវកាល២០២០/២០២១ ទេ។ បើតាមការដឹងមក អ្នកទាំង២មិនមានឈ្មោះដោយសារតែលទ្ធផលមិនសមប្រកបរបស់ក្លិបពួកគេក្នុងការប្រកួតក្របខណ្ឌក្នុងស្រុក និងការពី UEFA Champions League លឿនពេក។ តំណែងបេក្ខជនអ្នកចាំទីល្អមាន Ederson (Man City), Thibaut Courtois (Real Madrid) និង Edouard Mendy (Chelsea). តំណែងការពារកណ្ដាលមាន ...
  • 1626
    0

    ទីលានបាល់ទាត់ នៃវិទ្យាល័យឧដុង្គ ស្ថិតឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។ នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ។ ពិធីបើកការដ្ឋានសាងសង់ទីលានស្ដង់ដារនេះ ធ្វើឡើងក្រោមវត្តមាន ងួន វាសនា អភិបាលស្រុកឧដុង្គ ព្រមទាំងអាជ្ញាធរឃុំ និងលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យឧដុង្គ បន្ទាប់ពីមានការកៀរគរថវិកាពីសំណាក់អតីតសិស្សសាលាវិទ្យាល័យឧដុង្គ ដែលដឹកនាំកៀរគរថវិកានេះដោយលោក ខូវ ...
  • 3666
    0

    Chelsea បានចុះកុងត្រាផ្ទេរយក Romelu Lukaku សាជាថ្មី ដោយចំណាយប្រាក់៩៧លាន៥សែនផោនពី Inter Milan លើកិច្ចសន្យា៥ឆ្នាំ។ នេះជាតម្លៃកំណត់ត្រាលំដាប់ទី២នៅ Premier League បន្ទាប់ពី Manchester City ទិញបាន​ Jack Grealish ពី Aston Villa តម្លៃ១០០លានផោន។ ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្ស៊ីកថ្លែងថា គេពិតសប្បាយចិត្តដែលបាន​វិល​ទៅកាន់កីឡដ្ឋាន Stamford Bridge ...
  • 2669
    0

    (BC-99) ខ្សែការពារ Toni Rudiger របស់ក្រុមតោខៀវ Chelsea កំពុងពិចារណាអំពីអនាគតរបស់ខ្លួនថា​តើ​គួរ​តែ​នៅកីឡដ្ឋាន Stamford Bridge ជា​បន្ត​ឬក៏​យ៉ាង​ណា?។ ទូរទស្សន៍ Sky Sports និយាយថាកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះជាមួយ​ក្លិប Chelsea នឹងផុតកំណត់នៅរដូវក្តៅខាងមុខនេះហើយ​ខណៈ​ដែល​រូប​គេ​មិន​ទាន់​បាន​បង្ហាញ​ពី​តម្រុយនៃ​ការ​ពិភាក្សាជាមួយក្លឹបអំពីកិច្ចសន្យាថ្មីនៅ​ឡើយ​ទេ​។ Rudiger ត្រូវ​បាន​គេ​ដឹង​ថាកំពុង​តែ​មាន​ផ្លូវ​ដើរ​ចាក​ចេញ​ពី តោខៀវ ខណៈ​ដែល​​ Real Madrid និង Paris Saint-Germain ក៏​កំពុង​តែ​តាមដានស្ថានភាពបច្ចុប្បន្នរបស់គេ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ផង​ដែរ ...