• 2276
    0

    លោក Sir Alex Ferguson អតីតអ្នកចាត់ការ Manchester United បានបង្ហាញអារម្មណ៍បែបភ្ញាក់ផ្អើលអំឡុងទស្សនាការប្រកួត Premier League ដែលក្រុមចាស់លោកចាញ់ Liverpool ក្នុងដីខ្លួនឯង ដល់ទៅ០ទល់នឹង៥ នៅថ្ងៃអាទិត្យ ទី២៤ ខែតុលា។ កាមេរ៉ាបានចាប់មុខអតីតគ្រូធំខាងលើក្នុងនាទី៥០ ដោយទឹកមុខហាក់អស់សង្ឃឹមខ្លាំង។ សារព័ត៌មាន Telegraph សរសេរថា “៖ Sir Alex ធ្វើមុខជូរ!”។ ...
  • 1680
    0

    អតីតតារាបាល់ទាត់ David Beckham បានព្រមព្រៀងលើការងារជាទូតតំណាងប្រទេសកាតារសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះ។ Legend ក្រុម Manchester United ត្រូវបានគេប្រទះឃើញនៅកាតារ ដើមខែតុលា នេះ ដោយបានថតរូបគ្រប់ជ្រុងនៅតាមកីឡដ្ឋានមួយចំនួន ដើម្បីទុកប្រើក្នុងការប្រកួតឆ្នាំក្រោយ។ បើតាមសារព័ត៌មាន the Sun ការតែងតាំងអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសជាផ្លូវការនឹងត្រូវបានប្រកាសនាខែក្រោយ ហើយលោកនឹងរ៉ាប់រងជួយផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ក្នុងប្រទេសកាតារ។ គេដឹងថា ទំនាក់ទំនងរវាង ...
  • 1544
    0

    Chelsea បានយកឈ្នះ Norwich City ដោយលទ្ធផល ៧ទល់នឹង០ ក្នុងការប្រកួតក្របខណ្ឌកំពូលអង់គ្លេស Premier League នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា។ Mason Mount បានរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯង។ ខ្សែបម្រើជម្រើសជាតិអង់គ្លេសបានក្លាយជាកីឡាករ Chelsea ទី២០ហើយដែលធ្វើបានហ៊ែតទ្រីកនៅ Premier League ខណៈ Arsenal មាន២១នាក់។ ទន្ទឹមនឹងនេះ គ្រាប់បាល់របស់ Chelsea ...
  • 3556
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ បានយកឈ្នះក្រុមអាយុក្រោម២៣ឆ្នាំហុងកុង ដោយលទ្ធផល ៤ទល់នឹង២ ក្នុងការប្រកួតជម្រុះ AFC U23 Championship 2022 នៅប្រទេសជប៉ុន ប្រចាំពូល K។ U23 កម្ពុជាបាននាំមុខ ១គ្រាប់មុនក្នុងវគ្គទី១ ពីការទាត់បញ្ចូលទី ដោយសៀង ចន្ធា នាទី៤០។ ចូលដល់វគ្គទី២ ចន្ធា ទាត់ថែមមួយគ្រាប់ទៀតក្នុងនាទី៥៤។ ២នាទីក្រោយ ចន្ធា assist ...
  • 1901
    0

    ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Saint-Etienne និង Angers នៃក្របខណ្ឌកំពូលបារាំង ឬ French Ligue 1 នៅថ្ងៃសុក្រ ទី២២ ខែតុលា ត្រូវបានពន្យារពេលមួយសន្ទុះធំដែរ មុនឈានទៅដំណើរការវិញរហូតដល់បញ្ចប់ដោយលទ្ធផលស្មើគ្នា ២ទល់នឹង២។ មូលហេតុដោយសារអ្នកគាំទ្រក្រុម Saint-Etienne បាននាំគ្នា​គប់កាំជ្រួចពេញទីតារាង ហុយផ្សែងពេញហ្នឹង អ៊ីចឹងហើយទើបគណៈកម្មការសម្រេចពន្យារពេលចាប់ផ្ដើមការប្រកួត។ បើតាមដឹងមក គឺពួកអ្នកគាំទ្រទាំងនោះមិនសប្បាយចិត្តចំពោះលទ្ធផល ហើយចង់ឲ្យគ្រូបង្គោល លោក Claude Puel ...
  • 900
    0

    (BC-99) ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់ Conference League នៅ​ក្នុង​ពូល C បាន​បន្សល់​នូវ​ភាព​ហ្មង​សៅ​ដល់​ក្រុម​ Roma ក្រោម​ការ​គ្រប់​គ្រង​របស់​លោក Jose Mourinho ដែល​បាន​ភ្លាត់ស្នៀត​ចាញ់​នៅ​ក្នុង​ការ​ប្រកួត​លើក​ទី​៣​របស់​ខ្លួន​ចំពោះ​ក្រុម​ Bodo Glimt ដោយ​លទ្ធផល ៦-១។ ទោះ​បី​ជា​បាន​ដឹក​នាំ​ក្រុម​ចាញ់​ដោយ​លទ្ធផល​មិន​គួរ​ឱ្យ​ជឿ​នៅ​ក្នុង​ប្រទេស​ ណ័រវេយ៍ ក៏​ដោយ​ក៏​មាន​អ្វី​អាច​​មក​បិទ​មាត់​របស់​គ្រូ​បង្វឹកសញ្ជាតិ​ ព័រទុយហ្គាល់ ម្នាក់​នេះ​​ឱ្យប្រើប្រាស់នូវ​សំនួន​វោហារ​របស់​ខ្លួន​ដែរ។ លោក Jose Mourinho បាន​និយាយ​ពី​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ Roma ...
  • 1746
    0

    Tottenham Hotspur បានផ្លាស់ប្ដូរកីឡាករយ៉ាងច្រើនពីសមាសភាពដែលឈ្នះ Newcastle United កាលថ្ងៃអាទិត្យ ដែលធ្វើឲ្យពួកគេចាញ់ក្រុមហូឡង់ Vitesse ១ទល់នឹង០ ក្នុងការប្រកួត UEFA Conference League ប្រចាំពូល G។ ក្នុងការប្រកួតនេះមិនមានវត្តមាន Harry Kane និង Heung min-son ទេ ហើយគេឃើញថា ក្រុមមាន់ខ្នាយមាសលេងមិនសូវបានល្អឡើយ ដោយ Vitesse ...
  • 1500
    0

    West Ham United និង Lyon ជាក្រុម២ដែលមិនទាន់របូតពិន្ទុក្នុងការប្រកួត៣លើកដំបូង នៃវគ្គចែកពូល Europa League រដូវកាលនេះ។ ក្នុងការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ក្រុមញញួរធំបានយកឈ្នះ KRC Genk របស់បែលហ្ស៊ិក ៣ទល់នឹង០។ ចំណែក Lyon របស់បារាំង បានឈ្នះក្រុមសាធារណរដ្ឋឆែក ៣ទល់នឹង៤។ សរុបពិន្ទុប្រចាំពូល H ៣ប្រកួតជើងទី១ ...
  • 1734
    0

    AS Roma បាន​ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Bodo/Glimt ដោយលទ្ធផល ៦ទល់នឹង១ នៃការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Conference League ប្រចាំពូល C។ នេះជាបរាជ័យច្រើនគ្រាប់មួយទៀតហើយក្នុងនាមជាអ្នកចាត់ការសម្រាប់លោក Jose Mourinho។ ក្រុមមកពីអ៊ីតាលីតាមពីក្រោយ ១ទល់នឹង២ ក្នុងវគ្គទី១ តែចូលដល់វគ្គទី២ ក្រុមន័រវេស៍ ដាក់ថែម៤គ្រាប់ទៀត។ នេះក៏ជាការរបូត៦គ្រាប់ឡើងលើកដំបូងដែរសម្រាប់លោក Jose Mouriho និងកើតឡើងក្នុងការប្រកួតទី១០០៨របស់​លោកក្នុងនាមជាគ្រូបង្វឹក។ កាល១១ឆ្នាំមុន ...
  • 1304
    0

    FC Barcelona នៅថ្ងៃនេះបានឈានដល់កិច្ចព្រមព្រៀងដើម្បីបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Ansu Fati ដល់ឆ្នាំ២០២៧ដោយមានតម្លៃផ្តាច់កុងត្រាដល់ទៅ១ពាន់លានអឺរ៉ូ បើសិនជាមានក្លឹបណាចង់បានកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ។ យុវជនដែលដុះចេញមកពីថ្នាលរបស់ក្លឹបរហស្សនាមអ្នកមានបុណ្យនេះបានបង្ហាញទម្រង់យ៉ាងល្អកាលពីរដូវកាលមុន ដោយបច្ចុប្បន្ននេះគេបានរ៉ាប់រងទាំងអាវនឹងតំណែងរបស់ Lionel Messi ថែមទៀតផង។ គួរឱ្យដឹងថា នេះគឺជាការចងជើងកីឡាករវ័យក្មេង២រូបសម្រាប់អនាគតរបស់ក្លឹបដោយមានខ្សែប្រយុទ្ធ Ansu Fati និងខ្សែបម្រើ Pedri ដោយម្នាក់ៗសុទ្ធសឹងតែមានតម្លៃផ្តាច់កុងត្រាដល់ទៅ១ពាន់លានអឺរ៉ូដូចៗគ្នា។