• 2248
    0

    មួយគ្រាប់ពី Ademola Lookman ក្នុងនាទី៥៩សមល្មមគ្រប់គ្រាន់នឹងផ្ដល់៣ពិន្ទុពេញដល់ Leicester City ពីជ័យជម្នះ១ទល់នឹង០លើ Liverpool ក្នុងការប្រកួត Premier League។ តាមពិតទៅ Liverpool មានឱកាសយ៉ាងល្អក្នុងនាទី១៥ តែការទាត់១១ម៉ែត្រពី Mohamed Salah ត្រូវបានសង្គ្រោះដោយអ្នកចាំទី Kasper Schmeichel ហើយគេព្យាយាមទៅតែតបន្ថែម តែបានបុកបង្គោលទីថែមទៀត។ Sadio Mane ក៏ចាក់ឱកាសចោលមួយចំនួនដែរ។ ផ្ទុយទៅវិញ ...
  • 2751
    0

    ក្លិបបាល់ទាត់ដែលទើបត្រូវបានបង្កើតថ្មី បាត់ដំបងអេហ្វស៊ីបានប្រកាសជ្រើសរើសកីឡាករដើម្បីចូលរួមធ្វើតេស្ដ និងឈានទៅចម្រាញ់យកអ្នកមានសមត្ថភាពជាកីឡាករពេញសិទ្ធិរបស់ក្លិប។ ការធ្វើតេស្ដនេះនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៩ ខែធ្នូ នេះ វេលាម៉ោង ១២:០០ថ្ងៃត្រង់តទៅ ដោយបេក្ខជនមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ គួរដឹងដែរថា ក្លិបបាល់ទាត់បាត់ដំបងអេហ្វស៊ី ស្ថិតក្រោមការឧបត្ថម្ភ​ពីមន្ទីរពេទ្យ​គង់រង្ស​ និងបាន​ការ​អនុញ្ញាត​ពី​មន្ទី​រអប់រំ​ យុវជន និងកីឡាខេត្តបាត់ដំបង​ តំណាងខេត្តបាត់ដំបង ក្នុងការប្រកួតដណ្ដេីម​ពានរង្វាន់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅរដូវកាលថ្មីខាងមុខ។ រដូវកាល២០២១កន្លងទៅ​ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងជាក្រុមតំណាងខេត្តបាត់ដំបងក្នុងពានសម្ដេចតេជោ ហ៊ុន សែន៕
  • 3757
    0

    អ្នកស្រី Nuanphan Lamsam អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិថៃ​បង្ហើបថា មកទល់ពេលនេះមានជិត២៥ក្រុមហ៊ុនហើយដែលសន្យាជួយឧបត្ថម្ភដល់ក្រុមរបស់អ្នកស្រី ប្រសិនបើអាចដណ្ដើមបានជើងឯក​ AFF Cup 2020។ ក្រុមរហស្សនាមដំរីសឹកបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រជើងឯកអាស៊ីអាគ្នេយ៍មួយនេះ ដែលត្រូវប៉ះឥណ្ឌូនេស៊ីនៅថ្ងៃទី២៩ ខែធ្នូ សម្រាប់ជើងទី១ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ សម្រាប់ជើងទី២ ក្រោយទម្លាក់វៀតណាម។ ទន្ទឹមនឹងនេះ អ្នកស្រី Nuanphan Lamsam បាន​ត្រៀមកញ្ចប់ទឹកប្រាក់ផ្ទាល់ខ្លួន៣០ម៉ឺនដុល្លារអាមេរិកដើម្បីលើកទឹកចិត្តកូនក្រុមទៀតផង។ បើតាមសារព័ត៌មាន Zing លោកឧត្តមសេនីយ៍ Somyot ...
  • 2066
    0

    លោក Ralf Rangnick អ្នកចាត់ការស្ដីទី Manchester United ថ្លែងថា លោកមិនពេញចិត្តគុណផលក្រុមទាល់តែសោះ ក្រោយបានត្រឹមស្មើជាមួយក្រុមលេខ១៩ Newcastle United ក្នុងការប្រកួត Premier League នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ។ Edison Cavani ត្រូវបានផ្លាស់ប្ដូរចូលក្នុងវគ្គទី២ និងរកគ្រាប់បាល់បញ្ចូលទីតាមស្មើក្នុងនាទី៧១ ក្រោយ Allan Saint-Maximin ទាត់បញ្ចូលទីឲ្យ Newcastle ...
  • 871
    0

    ការប្រកួតដណ្តើមប្រាក់២លានរៀលពីគោជល់ដ៏ជក់ចិត្តកាលពីចុងសប្តាហ៍រវាង វ៉ាន់ វឿន និង ជ័រ បានបញ្ចប់ដោយជោគជ័យនាសង្វៀន CNC ឬស្សីកែវ ។ ពេញ៥ទឹក វ៉ាន់ វឿន និង ជ័រ ពៅ បានបញ្ចេញអាវុធគ្រប់ស្នៀតទាំងកែង កណ្តាប់ដៃ និង ទាត់ សងទៅសងមកយ៉ាងកក្រើកពេញសង្វៀន ។ លទ្ធផលចុងក្រោយចៅក្រមបានផ្តល់អោយ វ៉ាន់ វឿន ជាអ្នកទទួលបានជោគជ័យ ហើយក៏ជាការសងសឹកបានសម្រេចផងដែរ ...
  • 2351
    0

    ថ្មីៗនេះមានព័ត៌មានមួយចំនួនបានផ្សាយថា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាននិងកំពុងសាងសង់ទីលានហ្វឹកហាត់ផ្ទាល់ខ្លួន ដោយលែងជួលទីតាំងគេទៀតហើយ។ បើតាមការលើកឡើងពីការ comment ដោយទស្សនិកជនបាល់ទាត់ ទីតាំងហ្វឹកហាត់ដែលត្រូវបានលើកឡើងនេះមានមូលដ្ឋាននៅមហាវិថីឈ្នះឈ្នះ និងជាកន្លែងផ្ទាល់ខ្លួនរបស់ក្លិបតែម្ដង។ ម្ចាស់ comment មួយបានសរសេរថា “៖សាងសង់រួចហើយ ចុះពីស្ពានព្រែកព្នៅទៅ៣០០ម៉ែត្រនៅឆ្វេងដៃ។” យ៉ាងណា សម្រាប់ភាគីក្លិបវិញ ពុំទាន់មានឃើញការផ្សព្វផ្សាយអ្វីឡើយជុំវិញព័ត៌មាននេះ។ គួរដឹងដែរថា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា២សម័យបានដំណើរការកីឡដ្ឋានផ្ទាល់ខ្លួននៅខេត្តស្វាយរៀង ក្នុងឆ្នាំ២០១៥។ ប៉ុន្តែសម្រាប់ការហ្វឹកហាត់វិញ ក្រុមនេះនៅតែបន្តធ្វើនៅរាជធានីភ្នំពេញ ដោយចល័តទីតាំងញឹកញាប់ ហើយចុងក្រោយបង្អស់ គឺនៅទីលានផ្កាយសមុទ្រ៕
  • 3375
    0

    ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ AFF Cup ច្រើនជាងគេ​ ខណៈវៀតណាមជាក្រុមបរាជ័យនៅវគ្គ៤ក្រុមចុងក្រោយច្រើនជាងគេ។ ដូចដឹងហើយថា ក្រុមទាំង២បានបញ្ចប់ដោយលទ្ធផល០ទល់នឹង០ ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូ។ មានន័យថា ក្រុមដំរីសឹកបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ​ ដោយកាលជើងទី១ បានឈ្នះវៀតណាម ០ទល់នឹង២។ នេះជាលើកទី៩ហើយដែលក្រុមថៃឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។ ចំណែកវៀតណាមវិញបានចាញ់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដល់ទៅ៨ដង គឺឆ្នាំ១៩៩៦, ២០០០, ២០០២, ២០០៧, ២០១០, ២០១៤, ...
  • 1515
    0

    បន្ទាប់ពីគុនខ្មែរ បឺត សង្ឃឹម បានរបូតខ្សែក្រវាត់ឲ្យទៅអ្នកលេងរន្ទះជើងមុខសេដ អេលីត ចំរើន កាលពីថ្ងៃមិញនេះ បានធ្វើឲ្យរូបគេមានអារម្មណ៍មិនសប្បាយចិត្ត ស្របពេលដែលរូបគេមានអារម្មណ៍អន់ចិត្តខ្លាំងចំពោះគ្រូពេទ្យដែលមិនយកចិត្តទុកដាក់ដល់កីឡាករដែលកំពុងមានរបួសដៃ។ ក្នុងវីដេអូមួយដែលបានបង្ហោះនៅលើផេកផ្លូវការរបស់លោក សេន ប៊ុនថេន ដោយ បឺត សង្ឃឹមបាននិយាយរៀបរាប់ថា៖ រូបគេមានការឈឺចិត្តនៅរឿងមួយដែលបានកើតឡើងនៅសង្វៀន PNN ទៅលើលោកគ្រូពេទ្យម្នាក់ ដែលគាត់មិនសូវយកចិត្តទុកដាក់លើកីឡាករ ពិសេសនៅពេលដែលកីឡាករចុះមកពោលពេញដោយរបូស បែរជារកពេទ្យមិនឃើញ… ជាបន្តសូមស្តាប់សំដីទាំងស្រុងរបស់ បឺត សង្ឃឹម…
  • 2330
    0

    ដោយសារតែមិនអាចឱបដៃទ្រាំទៅនឹងការរិះគន់ខ្លួនខ្លាំងៗពេក លោក Alexander Polking គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃ បានសម្រេចចិត្តប្លុកជាង២០០អាខោនឯណោះ។ ការរិះគន់បានផ្ទុះខ្លាំងឡើង បន្ទាប់ពីការប្រកួតជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup 2020 ដែលក្រុមរបស់លោកឈ្នះវៀតណាម ២ទល់នឹង០។ បើតាមសារព័ត៌មានវៀតណាម Zing មានមតិរិះគន់ជាច្រើន និងខ្លាំងៗថែមទៀតទៅលើលោក Polking ពាក់ព័ន្ធទៅនឹងសេចក្ដីសម្រេចរបស់អាជ្ញាកណ្ដាលដែលពួកអ្នករិះគន់នោះគិតថា លម្អៀងទៅលើភាគីថៃ។ យ៉ាងណា លោកមិនបានបញ្ជាក់ថា អ្នករិះគន់ទាំងនោះមានប្រភពពីណាទេ។ លទ្ធផល២ទល់នឹង០នេះហាក់ជាការមានប្រៀបមួយសម្រាប់ក្រុមជម្រើសជាតិថៃលើវៀតណាម។ ក្រុមទាំង២នឹងត្រូវប៉ះគ្នានៅម៉ោង​៧និង៣០នាទីយប់ថ្ងៃអាទិត្យ ទី២៦ ...
  • 1272
    0

    អាយអេសអាយដង្កោសែនជ័យបានបរាជ័យក្នុងឈានទៅក្រសោបតំណែងជើងឯក Cambodian League 2 រដូវកាល ២០២១ ដោយចាញ់ត្បូងឃ្មុំ ២ទល់១ ក្នុងថ្ងៃចុងក្រោយនៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូ នៅទីលានមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី។ ក្នុងការប្រកួតនេះ គេមើលឃើញថា អេសអាយអេសពិតជាគ្រប់ដណ្ដប់ការប្រកួតយ៉ាងខ្លាំងទាំងការគ្រប់គ្រងបាល់ និងឱកាសស៊ុត ពោល possession ស្ទើរតែ៦៥ទល់នឹង៣៥ភាគរយទៅហើយ។ ផ្ទុយទៅវិញ ក្រុមមានមូលដ្ឋាននៅ KMH Park បានរបូត២គ្រាប់មុន ពីការវាយបកដោយត្បូងឃ្មុំ។ មួយគ្រាប់របស់អាយអេសអាយ ...