• 3052
    0

    តាមផែនការ ក្រុមហ៊ុនលីគដែលនឹងចូលកាន់តួនាទីជាអ្នករៀបចំការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជារដូវកាល២០២២ជំនួស CNCC នោះ គ្រោងប្រកាស ក្លិបណាខ្លះដែលអាចលេងនៅលីគកំពូលរដូវកាលក្រោយ និងក្រុមណាខ្លះដែលមិនអាចលេងបាន នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ។ យ៉ាងណា ក៏ដោយ គម្រោងប្រកាសនេះត្រូវបានលើកពេលវិញ។ បើតាមការលើកឡើងពីលោក សុក វាសនា គ្រូបង្គោលអាស៊ីអឺរ៉ុបយូណាយធីត បានសរសេរក្នុងសំណេររបស់លោកថា ការលើកពេលនេះដោយសារតែក្លិបភាគច្រើនមិនយល់ស្រប។ គួរដឹងដែរថា ក្រុមហ៊ុនលីគដែលនឹងចូលមករៀបចំការប្រកួតបាល់ទាត់លីគកំពូលកម្ពុជារដូវកាលក្រោយចែងថា ក្លិបដែលអាចប្រកួតបានត្រូវតែមាន​អាជ្ញាបណ្ណស្របទៅតាមលក្ខណៈសម្បត្តិចែងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ លក្ខណៈសម្បត្តិសំខាន់ៗមានដូចកិច្ចការរដ្ឋបាល, ហិរញ្ញវត្ថុ, ច្បាប់ និងហេដ្ឋារចនាសម្ព័ន្ធ។ ...
  • 1114
    0

    Joao Cancelo កូដស្ដាំរបស់ Manchester City បានរងរបួសរយៈចិញ្ចើមស្ដាំ ដោយសារតែព្យាយាមប្រយុទ្ធជាមួយក្រុមចោរពេលចូលប្លន់គ្រួសាររបស់គេ។នេះបើតាមការផុសលើបណ្ដាញសង្គម Instagram របស់កីឡាករវ័យ២៨ឆ្នាំ។ “ជាអកុសលថ្ងៃនេះខ្ញុំត្រូវបានជនអន្ធពាល៤រូបធ្វើបាបខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ ពេលអ្នកព្យាយាមតដៃ នេះហើយជាលទ្ធផល។ ពួកគេបានប្លន់យកគ្រឿងអលង្ការ និងបានបន្សល់ទុកស្នាមបែបនេះ។” យ៉ាងណា ប្រភពពី BBC ដែលចេញផ្សាយនៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១នេះមិនបានបញ្ជាក់ពីចំនួននៃការបាត់បង់ទេ។ Cancelo ជាកម្លាំងស្នូលរបស់ Man City ...
  • 2015
    0

    ប៉ុន្មានថ្ងៃចុងក្រោយនេះ កាន់តែមានការជជែកច្រើនពីរឿងខ្សែប្រយុទ្ធ Marcus Haber ផ្លាស់ចេញពីវិសាខាទៅកាន់ក្រុមគូប្រជែងព្រះខ័នរាជស្វាយរៀង។ គេមិនទាន់ឃើញប្រតិកម្មណាមួយពីភាគីក្លិបទាំង២ទេ។ Haber ដែលធ្លាប់ជាប់ជម្រើសជាតិកាណាដាផងនោះ បានចូលរួមជាមួយវិសាខាក្នុងរដូវកាល២០២១នេះ។ កីឡាករវ័យ៣២ឆ្នាំរកបាន​១៧គ្រាប់ពីការចូលលេង​១៧ប្រកួត និង assist បាន៩ដង។ ព័ត៌មាននៃការផ្ទេរនេះកើតឡើង ក្រោយពីការមកដល់របស់កីឡាករប្រេស៊ីល២រូប គឺ Marcos Vinícius និង Junior Barros ដែលធ្វើឲ្យសមាជិកបរទេសវិសាខាកើនដល់៧នាក់។ ទន្ទឹមនឹងនេះ ខ្សែការពារអាហ្វ្រិកខាងត្បូង Mohammed Khan Faeez ...
  • 2308
    0

    Manchester United បានឡើងទៅចំណាត់ថ្នាក់លេខ៦ Premier League ក្រោយឈ្នះ Burnley ៣ទល់នឹង១ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ។ Cristiano Ronaldo បាន assist ឲ្យ Scott McTominay ទាត់ពីក្រៅប្រអប់បញ្ចូលទីនាំមុខក្នុងនាទីទី៨។ នាទី២៧ Jadon Sancho ទាត់ទៅប៉ះខ្សែការពារ Ben Mee របស់ ...
  • 916
    0

    លោក Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវ Chelsea បាននិយាយថា លោកមិនអាចគិតអំពីការប្រជែងពានរង្វាន់ Premier League នារដូវកាលនេះបានឡើយ ព្រោះបច្ចុប្បន្នក្រុមរបស់ខ្លួនកំពុងតែមានបញ្ហាវិបត្តិកីឡាករ។ បុរសជនជាតិអាល្លឺម៉ង់បានបន្ថែមទៀតថា៖ “ប្រជែងពាន? ខ្ញុំគិតថាវាមិនមែនជាពេលដែលត្រូវលើកមកនិយាយឡើយ ព្រោះឥឡូវនេះកីឡាកររបស់ខ្ញុំឆ្លងកូវីដ១៩ចំនួន៧នាក់ ហើយប៉ុន្មាននាក់ទៀតរងរបួសត្រូវសម្រាករយៈពេលយូរទៀត។ ដូចនេះខ្ញុំគិតថាខ្ញុំមិនអាចនិយាយបានឡើយ”។ គិតត្រឹមសប្តាហ៍ទី២០នេះ ក្រុមរបស់មហាសេដ្ឋីរុស្ស៊ីបច្ចុប្បន្ននេះកំពុងឈរនៅលេខ២ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ដោយតាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន៨ពិន្ទុ។
  • 994
    0

    Manchester City បានបង្កើនការនាំមុខលើកំពូលតារាងពិន្ទុនៃក្របខណ្ឌ Premier League ថែមទៀតហើយ ក្រោយឈ្នះ Brentford ០ទល់នឹង១ ក្នុងការប្រកួតនៅថ្ងៃពុធ ទី២៩ ខែធ្នូ និងរកគ្រាប់បាល់ជ័យជម្នះដោយ Phil Foden។ ចំណែក Chelsea ឯណោះវិញបានត្រឹមស្មើ១ទល់នឹង១ក្នុងដីខ្លួនឯង ជាមួយ Brighton & Hove Albion។ Romelu Lukaku ជាអ្នករកគ្រាប់បាល់បញ្ចូលទីបានមុនក្នុងនាទី២៨ ...
  • 2571
    0

    លោក Alexander Polking គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃ ទទូចថា លោកពិតជានឹកស្មានមិនដល់សោះ កូនក្រុមរបស់លោកអាចឈ្នះឥណ្ឌូនេស៊ីដល់ទៅ៤ទល់នឹង០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជើងទី១ AFF Cup 2020​។ គ្រូបង្វឹកជនជាតិប្រេស៊ីលថ្លែងបែបនេះ “៖កីឡាករថៃពិតជាបានបង្ហាញគុណផលមិនគួរឲ្យជឿនៅពេលពួកគេឈ្នះបាន៤ទល់នឹង០។ វាលើសពីការរំពឹងទុករបស់ខ្ញុំបើប្រៀបទៅនឹងការរៀបចំមុនប្រកួត។” ក្រុមជម្រើសជាតិថៃបានផ្លាស់ប្ដូរកីឡាករ៧រូបបើប្រៀបទៅនឹងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ទោះមានកីឡាករជម្រើសទី២ច្រើន ក៏ថៃនៅតែអាចឈ្នះឥណ្ឌូនេស៊ីយ៉ាងស្រួល។ ៤គ្រាប់របស់ថៃកើតចេញពី Chanathip Songkrasin (២គ្រាប់), Supachok Sarachart និង Bordin ...
  • 1745
    0

    ជើងខ្លាំងគុនខ្មែរកំពុងឡើងកូដ អេលីត ចំរើន ថ្លែងថា គេពិតជាសប្បាយចិត្តដែលអាចវាយឈ្នះបឺត សង្ឃឹម ដណ្ដើមបានខ្សែក្រវាត់មាសពី PNN កាលថ្ងៃអាទិត្យ ទី២៦ ខែធ្នូ កន្លង ទៅ។ ជ័យជម្នះនេះមិនត្រឹមតែផ្ដល់មោទកភាពដល់ខ្លួន និងក្លិបប៉ុណ្ណោះប៉ុណ្ណោះទេ ប៉ុន្តែសិស្សគុនក្លិបនាយកដ្ឋានអង្គរក្សខាងលើ​សង្កត់ធ្ងន់ថា បានជួលសម្រួលបន្ទុកគ្រួសារយ៉ាងច្រើន ព្រោះភរិយារបស់​គេជិតឆ្លងទន្លេផងដែរ។ ចំរើន ទទូចថា នឹងប្រើប្រាស់ប្រាក់រង្វាន់១ម៉ឺនដុល្លារពីការឈ្នះខ្សែក្រវាត់ត្រៀមសម្រាប់កំណើតកូន​ ហើយសល់ប៉ុន្មានទៀតនឹងទុកទិញគោចិញ្ចឹម។ គួររំឭកថា អេលីត ចំរើន បានយកឈ្នះបឺត ...
  • 5676
    0

    ការប្រកួតដណ្ដើមជើងឯកយុវជនអាយុក្រោម២៣ឆ្នាំប្រចាំឧបទ្វីបអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ទី៣ហើយចាប់តាំងពីពានរង្វាន់យុវជនមួយនេះត្រូវបានបង្កើតឡើង​ដំបូងក្នុងឆ្នាំ២០០៥។ ឆ្នាំដំបូងនាពេលនោះត្រូវបានដំណើរការឡើងក្នុងប្រទេសថៃ មាន៨ក្រុមចូលរួម ដោយមិនមានវត្តមាន​វៀតណាម និងព្រុយណេ។ កាលណោះកម្ពុជាស្ថិតក្នុងពូល B ដោយប៉ះម្ចាស់ផ្ទះថៃ, សិង្ហបុរី និងឡាវ ហើយគោព្រៃខៀវបរាជ័យទាំង៣ប្រកួត បញ្ចប់នៅបាតតារាង។ ចុងបញ្ចប់ថៃជាអ្នកលើកពានដោយឈ្នះសិង្ហបុរី ៣ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ដល់ឆ្នាំ២០១៩ កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះវិញម្ដង ដោយប៉ះម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ក្នុងពូល B។ ជាលទ្ធផលកម្ពុជា ឈ្នះ២ប្រកួត ...
  • 2252
    0

    ក្រុមតោខៀវ Chelsea បានចេញសេចក្តីប្រកាសជាផ្លូវការថា ខ្សែការពារ Ben Chilwell មានបញ្ហារបួសជង្គង់ធ្ងន់ធ្ងរដោយត្រូវអវត្តមានរហូតដល់ចប់រដូវកាលនេះ។ អតីតសមាជិក Leicester City រូបនេះអវត្តមានប៉ុន្មានប្រកួតមកហើយ ក្រោយរងរបួសនៅក្នុងអំឡុងការប្រកួតទល់នឹង Juventus ក្នុងការប្រកួតពានរង្វាន់ UEFA Champions League កាលពីខែមុន។ ក្រោយឆ្លងការពិភាក្សាជាមួយក្រុមគ្រូពេទ្យរបស់ក្រុម កីឡាករវ័យ២៥ឆ្នាំនឹងធ្វើការវះកាត់ជង្គង់របស់ខ្លួន ហើយត្រូវប្រើពេលរហូតដល់ចប់រដូវកាលនេះក្នុងការសម្រាកព្យាបាល និងពង្រឹងកាយសម្បទាឡើងវិញ។ ដូចនេះមានន័យថា ខ្សែការពារ Marco Alonso ...