Author: MSR Website
-
គ្រូបង្វឹកថ្មី Manchester United ជម្រុញថ្នាក់ដឹកនាំទិញយកខ្សែប្រយុទ្ធ Erling Haaland ឱ្យបាននៅឆ្នាំក្រោយ
គ្រូបង្វឹក Ralf Rangnick ត្រូវគេរាយការណ៍មកថា បានជំរុញឱ្យថ្នាក់ដឹកនាំ Manchester United ចុះកុងត្រាយកខ្សែប្រយុទ្ធ Erling Haaland ឱ្យបាននៅក្រោយចប់រដូវកាលនេះ ដើម្បីមកពង្រឹងតំបន់ប្រយុទ្ធឱ្យកាន់តែមុទ្ធស្រួចក្នុងការអាចប្រជែងដណ្តើមពានរង្វាន់ផ្សេងៗនារដូវកាលក្រោយបាន។ ប្រភពចចាមអារ៉ាមនៅអង់គ្លេសបានចុះផ្សាយបន្តទៀតថា បិតាបាល់ទាត់អាល្លឺម៉ង់បានធ្វើការទាក់ទងជាមួយឪពុករបស់សមាជិក Borussia Dortmund រួចរាល់ហើយ អំពីលទ្ធភាពនៃការផ្លាស់មក ក៏ដូចជាទីតាំងនៃការលេងនៅទឹកដី Old Trafford ផងដែរ។ យ៉ាងណាក្តី សម្រាប់តម្លៃផ្ទេរចេញរបស់កីឡាករសញ្ជាតិន័រវេសរូបនេះគឺត្រូវបានគេប៉ាន់ប្រមាណមកថាមិនក្រោម២០០លានអឺរ៉ូឡើយនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលបច្ចុប្បន្ននេះដែលជាហេតុធ្វើឱ្យក្លឹបធំៗមួយចំនួនហាក់រអារចិត្តចំពោះការចាយខ្ទង់គណនីដ៏ខ្ពស់បែបនេះ។ គួរឱ្យដឹងថា ខ្សែប្រយុទ្ធ ... -
Ronaldo និង Messi នៅតែឈរលើគេក្នុងបញ្ជី Top Scorer របស់ Juventus និង Barcelona ក្នុងឆ្នាំ២០២១
នៅក្នុងទីផ្សារដោះដូរកីឡាករក្នុងឆ្នាំ២០២១នេះពិតជាធ្វើឱ្យកក្រើកពិភពបាល់ទាត់បំផុតដែលអាចនិយាយថាជារឿងគួរតែចារជាប្រវត្តិសាស្រ្តក្រោយពេលខ្សែប្រយុទ្ធ Cristiano Ronaldo យល់ព្រមផ្ទេរពី Juventus ត្រឡប់មកកាន់ Manchester United វិញបន្ទាប់ពីចាកចេញអស់រយៈពេល១៣ឆ្នាំ ខណៈ Lionel Messi បានសម្រេចចិត្តចាកចេញពីទ្រនំរបស់ខ្លួន FC Barcelona ដោយផ្លាស់ទៅកាន់ Paris Saint Germian។ ការចាកចេញរបស់ខ្សែប្រយុទ្ធទាំង២រូបខាងលើនេះបានធ្វើឱ្យ Juventus និង FC Barcelona ជួបវិបត្តិយ៉ាងខ្លាំងនៅក្នុងតំបន់ប្រយុទ្ធ ជាពិសេសគឺការរកគ្រាប់បាល់ក្នុងការប្រកួតដែលគ្មានវត្តមានរបស់ម្ចាស់ពានរង្វាន់ ... -
Barcelona ចាយលុយដែលខ្ចីធនាគារ៥៥លានអឺរ៉ូទិញ Torres ពី Man City
សារព័ត៌មាន Sky Sports រាយការណ៍ថា Manchester City បានព្រមព្រៀងលក់ខ្សែប្រយុទ្ធវ័យក្មេង Ferran Torres ឲ្យ Barcelona ក្នុងតម្លៃ៥៥លានអឺរ៉ូ។ ប្រភពដដែលបញ្ជាក់ថា លុយ៥៥លានអឺរ៉ូនេះ ជាលុយដែលក្រុមអ្នកមានបុណ្យខ្ចីពីធនាគារ។ សម្រាប់ Man City វិញនឹងចំណេញលុយយ៉ាងច្រើនពីការលក់ Torres ដោយសារតែកាលទិញពី Valencia ក្នុងឆ្នាំ២០២០ នោះ អស់តែ២៣លានអឺរ៉ូប៉ុណ្ណោះ។ កីឡាករវ័យ២១ឆ្នាំនឹងហោះទៅអេស្ប៉ាញថ្ងៃព្រហស្បតិ៍ ... -
ទើបចូលលេងបាន២ប្រកួត Ramos ស្គាល់រសជាតិកាតក្រហមលើកដំបូងនៅ PSG
Sergio Ramos ទើបតែចូលលេងបាន២ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមថ្មី Paris Saint Germain ដោយបូកទាំងការប្រកួត Ligue 1 តទល់ Lorient នៅថ្ងៃពុធ ទី២២ ខែធ្នូ។ ប៉ុន្តែគេទទួលបានកាតក្រហមទៅហើយ។ ខ្សែការពារផ្ទេរពី Real Madrid ដោយឥតតម្លៃខ្លួនរូបនេះត្រូវបានប្ដូរចូលក្នុងវគ្គទី២ ក្នុងការប្រកួតដែលស្មើម្ចាស់ផ្ទះ Lorient ១ទល់នឹង១ ហើយគេមិនបានលេងដល់ចប់ទេ។ កីឡាករអេស្ប៉ាញបានកាតលឿងដំបូងក្នុងនាទី៨១ ដោយសារលើកជើងខ្ពស់ពេក ហើយ៤នាទីក្រោយមក ... -
Arsenal ប៉ះ Liverpool និង Chelsea ជួប Spurs ក្នុងវគ្គ៤ក្រុម Carabao Cup
ការប្រកួតបាល់ទាត់ពានរង្វាន់ Carabao Cup បានរកឃើញគូប្រកួតសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ នោះគឺ Arsenal ត្រូវប៉ះ Liverpool និង Chelsea ជួបជាមួយ Tottenham Hotspur។ ការប្រកួតវគ្គ៤ក្រុមនឹងធ្វើឡើង២ជើង ដោយជើងទី១នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ និងជើងទី២ ថ្ងៃទី១០ ខែមករា។ វគ្គផ្ដាច់ព្រ័ត្រប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ នាកីឡដ្ឋាន Wembley។ មុនឈានដល់វគ្គ៤ក្រុមនេះ Liverpool ... -
ខ្សែការពារ Benjamin Mendy របស់ Man City ត្រូវតុលាការចោទលើបទរំលោភសេពសន្ថវៈចំនួន៧ករណី
ខ្សែការពារ Benjamin Mendy របស់ Manchester City ត្រូវបានតុលាការចោទប្រកាន់លើបទរំលោភសេពសន្ថវៈចំនួន៧ករណី ដោយរួមជាមួយបទបៀតបៀនរាងកាយស្ត្រីចំនួន១ករណីទៀតផងដែរ។ អតីតសមាជិក AS Monaco ខាងលើត្រូវបានចោទប្រកាន់ជាមួយមិត្តភ័ក្ដិម្នាក់របស់ខ្លួនគឺ Louis Saha Matturie ដែលបុគ្គលទាំង២រូបនេះត្រូវបានកោះហៅទៅបំភ្លឺជាមួយចៅក្រមជាច្រើនលើកច្រើនសាររួចមកហើយ។ ជាក់ស្តែងបន្ទាប់ពីត្រូវបានចោទប្រកាន់ពីតុលាការលើករណីខាងលើនេះ កីឡាករសញ្ជាតិបារាំងត្រូវបាន Manchester City សម្រេចព្យួរមិនឱ្យចូលប្រកួតចាប់តាំងពីខែសីហាមកម្ល៉េះ ខណៈគ្រូបង្វឹក Pep Guardiola បានបដិសេធមិននិយាយអ្វីទាំងអស់ចំពោះរឿងក្តីនេះ ដោយទុកឱ្យអង្គចៅក្រមជាអ្នកកាត់ក្តី។ ... -
Greenwood, Luke Shaw និង Lingard ចាកចេញពីកន្លែងហ្វឹកហាត់ទាំងតក់ក្រហល់
(BC-99) ក្រុមកីឡាកររបស់ក្លិបបិសាចក្រហម Manchester United បានត្រឡប់ទៅហ្វឹកហាត់នៅលើទីលាន Carrington វិញហើយ បន្ទាប់ពីមានការផ្ទុះឡើងវិញនូវមេរោគ Covid ដែលបណ្តាលឱ្យពួកគេលើការប្រកួតចំនួន២នៅពេលកន្លងមក។ ការប្រកួតរវាងបិសាចក្រហមជាមួយ Brentford និង Brighton ត្រូវបានលុបចោល បន្ទាប់ពីពួកគេនៅសល់កីឡាករតែ 7 នាក់ប៉ុណ្ណោះដែលមិនមានជំងឺ កូវីត 19។ ការសម្រាកមួយរយៈពេលមកនេះក្រុមកីឡាករឈុតធំនិងក្រុមការងារភាគច្រើនបានជាសះស្បើយត្រឡប់មករកភាពដើមវិញហើយ ហើយក៏ត្រូវបានកោះហៅចូលជំរំហ្វឹកហាត់វិញដែរនៅរសៀលថ្ងៃនេះ។ Harry Maguire ត្រូវបានគេមើលឃើញថាមានទឹកមុខសប្បាយរីករាយជាងគេនៅក្នុងចំណោម Rashford, ... -
ក្លឹបអភិជនថ្មី Newcastle United ត្រៀមជះលុយ៦លានផោនដើម្បីយកកីឡាករ Man United មួយរូប
Newcastle United ត្រូវបានគេរាយការណ៍មកថា បានត្រៀមចំណាយលុយ៦លានផោនដើម្បីខ្ចីជើងខ្សែប្រយុទ្ធ Anthony Martial ពី Manchester United នៅខែមករាខាងមុខនេះ។ ក្រុមបិសាចក្រហមបើកភ្លើងខៀវត្រៀមទទួលយកសំណើរពីគ្រប់ក្រុមទាំងអស់ដែលមានចំណាប់អារម្មណ៍លើអតីតសមាជិក AS Monaco ពេលលោក Philippe Lamboley ដែលភ្នាក់ងាររបស់កីឡាករបារាំងរូបនេះនិយាយថា គេចង់ចាកចេញពី Old Trafford ដូចគ្នាដើម្បីមានឱកាសបង្ហាញខ្លួនឱ្យបានច្រើននៅលើទីលានជាងអង្គុយនៅកៅអីបម្រុង។ គិតមកទល់ពេលនេះ ក្រុមសារិកាព្រៃ Newcastle United កំពុងតែនាំមុខគេក្នុងឆក់យកម្ចាស់អាវលេខ៩របស់ Manchester ... -
នាយកប្រតិបត្តិកីឡា PSG និយាយថា អ្នកណាដែលយក Messi ទៅប្រៀបធៀប សុទ្ធតែមិនចេះមើលបាល់ទាំងអស់
នាយកប្រតិបត្តិកីឡា Paris Saint Germian លោក Leonardo បានចេញមុខមកបកស្រាយភ្លាមៗ ក្រោយពេលសារព័ត៌មាន និងមតិជាច្រើនបានចុះផ្សាយថា ខ្សែប្រយុទ្ធ Lionel Messi នឹងមិនអាចបង្ហាញសក្តានុពលរបស់ខ្លួនឱ្យដល់កំពូលទៀតបានឡើយនៅទឹកដីបារាំង ក្រោយសម្រេចការផ្លាស់ពី FC Barcelona មក។ ចាប់តាំងពីផ្លាស់ចេញពីទឹកដីកាតាឡាន់មកដល់ទីក្រុងប៉ារីស ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនទើបតែរកបាន១គ្រាប់តែប៉ុណ្ណោះឱ្យក្រុមសេដ្ឋីបារាំងក្នុងក្របខ័ណ្ឌ Ligue1 ខណៈរូបគេរកបាន៥គ្រាប់នៅក្នុងពានរង្វាន់ UEFA Champions League ដែលជាហេតុធ្វើឱ្យមានការវែកញែកជាច្រើនថា ម្ចាស់ពានរង្វាន់ ... -
Premier League ថាការប្រកួតអាចដំណើរការបាន បើក្លិបមានកីឡាករយ៉ាងហោច១៤នាក់
Premier League អះអាងថា ការប្រកួតមិនត្រូវបានលើកពេលទេ ប្រសិនបើក្លិបមានកីឡាករ fit យ៉ាងហោច១៤នាក់ (១៣នាក់ជាអ្នកទាត់ និងម្នាក់ទៀតជាអ្នកចាំទី)។ ទន្ទឹមនឹងនេះដែរ ក្លិបនីមួយៗអាចចុះបញ្ជីកីឡាករមកពីក្រុម U21 របស់ខ្លួនដើម្បីបំពេញកន្លែងខ្វះខាតបាន។ Arsenal និង Liverpool គាំទ្រឲ្យមានការលើកពេល ខណៈក្លិបមួយចំនួនទៀតមិនគាំទ្រទេ ព្រោះពួកគេមានចំនួនកីឡាករស្របាក់ស្របាលនឹងក្លិបដែលមានបញ្ហាដែរ។ Premier League បញ្ជាក់នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ហើយថា នឹងមិនមានការលើកពេលទេ ...