• 787
    0

    សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ព្រមានដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ប្រសិនបើហ៊ានដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួត UEFA Euro 2028 ។ បើតាមសេចក្តីប្រកាសរបស់ UEFA អោយដឹងថា “គណៈកម្មាធិការប្រតិបត្តិ UEFA នឹងកោះប្រជុំវិសាមញ្ញបន្ថែមទៀត ដើម្បីវាយតម្លៃស្ថានភាពច្បាប់ទៅតាមភាពជាក់ស្តែង និងការសម្រេចចិត្តបន្ថែមចំពោះការប្រកាសចំណាប់អារម្មណ៍របស់រុស្ស៊ីសម្រាប់ធ្វើជាម្ចាស់ផ្ទះUEFA Euro។” សម្រាប់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួត Euro 2028 ចក្រភពអង់គ្លេស ជាមួយអៀរឡង់ បានដេញថ្លៃធ្វើជាម្ចាស់ផ្ទះរួម ខណៈតួកគីក៏បានប្រកាសប្រជែងក្នុងការដេញថ្លៃនេះកាលពីថ្ងៃទី២៣ ខែមីនាផងដែរ៕ -Monsoon
  • 836
    0

    ក្លឹបបិសាចក្រហម Manchester United ខិតកាន់តែកៀកក្នុងការបន្តកុងត្រាដល់ Player Maker របស់ខ្លួនគឺ Bruno Fernandes លើកិច្ចព្រមព្រៀងដែលកំពុងជជែកនៅដំណាក់កាលចុងក្រោយ។ បន្ទាប់ពីកិច្ចពិភាក្សាបានបើកកាលពីខែកក្កដាឆ្នាំមុនជាមួយ Bruno ដែលអាចសន្និដ្ឋានថាគេនៅបន្តជាមួយ Man UTD តទៅមុខទៀត។ យ៉ាងណាមិញកិច្ចព្រមព្រៀងរយៈពេលវែងថ្មីនេះនឹងត្រូវបញ្ចប់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយ Bruno គេពិតជាសប្បាយចិត្តនៅ Manchester United ។ សូមបញ្ចាក់ថាក្រុមប្រឹក្សាភិបាល Manchester United ...
  • 1046
    0

    ក្រុមជើងឯក EURO 2020 អ៊ីតាលី បានខកខានទៅជុំចុងក្រោយ FIFA World Cup ជាលើកទី២ជាប់ៗគ្នា ក្រោយចាញ់ម៉ាសេដ្វាំងខាងជើង ០ទល់នឹង១ ក្នុងវគ្គជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា។ Aleksandar Trajkovski រកបានគ្រាប់បាល់ជ័យជម្នះក្នុងនាទី៩០+២។ ដូច្នេះ អ៊ីតាលីដែលជាបច្ចុប្បន្ននៅលេខ៦ក្នុងតារាង FIFA ត្រូវអង្គុយមើលគេលេងទៀតហើយ។ ព័រទុយហ្គាល់ឯណោះវិញ បានយកឈ្នះតួកគី ៣ទល់នឹង១ ហើយត្រូវប៉ះម៉ាសេដ្វាំងខាងជើង ...
  • 891
    0

    ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនទទួលបានកៅអីទៅចូលរួមជុំចុងក្រោយព្រឹត្តិការណ៍ FIFA World Cup 2022 ក្រោយឈ្នះអូស្ត្រាលី ដោយលទ្ធផល០ទល់នឹង២ ក្នុងការប្រកួតប្រចាំពូល B នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា នេះ។ ២គ្រាប់ពី Kaoru Mitoma នៅស៊ីដនីសមល្មមនឹងផ្ដល់តំណែងកំពូលតារាងដល់ក្រុមសាំមូរ៉ៃ ដែលសល់មួយប្រកួតទៀតក្នុងដៃ។ ដូច្នេះ ជប៉ុននឹងឡើងទៅកាតារជាមួយអារ៉ាប៊ីសាអ៊ូឌីត។ ចំណែកអូស្ត្រាលីវិញត្រូវប្រកួត Play-Off ជាបន្តដើម្បីបានទៅ World Cup លើកទី៥ជាប់ៗគ្នា។ ...
  • 967
    0

    អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Jermain Defoe បានប្រកាសចូលនិវត្តន៍ក្នុងនាមជាកីឡាករហើយក្នុងវ័យ៣៩ឆ្នាំ។ Defoe ដែលចូលរួមជាមួយ Sunderland កាលខែកុម្ភៈ រកបាន៣០៤គ្រាប់ក្នុងចំណោម៧៦២ប្រកួតនៅកម្រិតក្លិប និង២០គ្រាប់ពីការចូលលេង៥៧លើកក្នុងក្រុមជម្រើសជាតិអង់គ្លេស។ គេក៏ធ្លាប់លេងនៅ Portsmouth, Bournemouth និងក្លិប Toronto នៃក្របខណ្ឌ Major League Soccer ក្នុងអាជីព២២ឆ្នាំរបស់គេ។ Defoe សរសេរថា “៖វាជាការសម្រេចចិត្តដ៏លំបាក។ ខ្ញុំបានប្រឡូកក្នុងកម្រិតអាជីពក្នុងវ័យ១៧ឆ្នាំ ហើយឥឡូវខ្ញុំគិតថា វាដល់ពេលត្រូវចាកចេញហើយ។” ...
  • 865
    0

    បន្ទាប់ពីមានសារព័ត៍មានបានចុះផ្សាយពីការចង់បានពី FC Barcelona មកលើ ខ្សែការពារ César Azpilicueta ពេលនេះរូបគេបានចេញមកបញ្ចាក់តែម្ដង។ យោងតាមលោក Fabrizio Romano បានចុះពីសម្ដី César Azpilicueta ថា ៖ វាមិនមែនជាកន្លែងដែលគួរគិតគូរនៅពេលនេះទេហើយកាន់តែមិនមែនជាពេលវេលាត្រឹមត្រូវដើម្បីពិភាក្សាអំពីអនាគតរបស់ខ្ញុំឡើយ”។ គិតមកទល់ពេលនេះ César Azpilicueta កំពុងរង់ចាំមើលស្ថានភាពរបស់ Chelsea ឱ្យច្បាស់លាស់ ខណៈដែលសំណើរកុងត្រារបស់Barça បានផ្ដល់ឲ្យគេរហូតដល់ខែមិថុនា ឆ្នាំ ...
  • 869
    0

    អ្នកប្រដាល់សកលកម្ពុជា ចំនួនបីរូប គឺ សៅ រង្សី, ទូច ដេវីត និងវី សុភ័ស្ស និងគ្រូបង្វឹក ជ័យ ណារ៉ា នឹងចេញដំណើរទៅហ្វឹកហាត់ នៅខេត្តភូកេត ប្រទេសថៃ ពីថ្ងៃទី២៦ មីនា ខាងមុខនេះ ពីថ្ងៃទី២៦ ដល់ ៣១ មីនា និងពីថ្ងៃទី១ដល់១០ខែមេសា សម្រាប់ការប្រកួតដកស្រង់បច្ចេកទេស។ ក្នុងពិធីជួបសំណេះសំណាលនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ...
  • 1017
    0

    ការប្រកួតជុំចុងក្រោយនៃវគ្គជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ (24 មីនា) ហើយប៉េរូ និងអ៊ុយរូហ្គាយស្ថិតក្នុងចំណោមក្រុមទាំង 5 ដែលនៅតែមានឱកាសចូលរួមជាមួយប្រេស៊ីល និងអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតា។ ក្រុមអ៊ុយរូហ្កាយបានឈ្នះពីរប្រកួតចុងក្រោយរបស់ពួកគេក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Diego Alonso ហើយបច្ចុប្បន្នពួកគេកំពុងនាំមុខមួយពិន្ទុលើក្រុម Peru និង 3 ពិន្ទុនាំមុខក្រុម Chile ដែលជាគូប្រជែងចុងក្រោយរបស់ពួកគេ។ សូមបញ្ចាក់ថាអេក្វាឌ័រ ឈីលី និងកូឡុំប៊ី ក៏នឹងប្រកួតនៅថ្ងៃព្រហស្បតិ៍ផងដែរ ...
  • 1003
    0

    នៅក្របខណ្ឌ Premier League តែងតែមានការស្ទង់ពីកម្រិតកីឡាករចាពិសេសគឺល្បឿនតែម្ដងក្នុងរដូវកាលនីមួយៗ។ យ៉ាងណាមិញរដូវកាល ២០២១-២២នេះគេក៏បានរងឃើញដូចគ្នា ហើយកីឡាករល្បឿនទាំង៦នោះមិនមានចេញពីក្រុម Man UTD , Arsenal ឬ Man City ឡើយ។ ខាងក្រោមគឺជាឈ្មោះនឹងស្ថិតិរបស់ពួកគេ៖ លេខ៦ – Patson Daka រត់ល្បឿនបាន ៣៦,១គីឡូម៉ែត្រក្នុងមួយម៉ោង លេខ៥- Ollie Watkins រត់ល្បឿនបាន ...
  • 882
    0

    មានលេចឮដំណឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ ចាន់ វឌ្ឍនាកា ត្រូវបានបញ្ជូនទៅកាន់ប្រទេសថៃភ្លាមៗ តាមរយៈជើងយន្ដហោះ ដើម្បីព្យាបាលបញ្ហាម្យ៉ាងផ្សេងទៀតបន្ថែមពីលើរបួសសរសៃជង្គង់។ យ៉ាងណានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា នេះ តារាឆ្នើមជម្រើសជាតិកម្ពុជាបានសរសេរលើទំព័រ Facebook ផ្ទាល់ខ្លួនថា “៖ស្រស់វិញហើយ”។ គួររំឭកថា ចាន់ វឌ្ឍនាកា បានរងរបួសដាច់សរសៃជង្គង់អំឡុងការប្រកួតនៅមិត្តភាពតទល់វិសាខា កាលខែមករា។ គេបានទទួលបានការវះកាត់នៅដើមខែកុម្ភៈ និងត្រូវសម្រាកពីចន្លោះ៦ទៅ៨ខែ៕