• 849
    0

    លោក Roman Abramovic នឹងចូលរួមដេញថ្លៃទិញក្លិប Valencia ដោយប្រជែងជាមួយអ្នកជំនួញ Miguel Zorio។ សារព័តមាន Metro រាយការណ៍ថា លោក Miguel Zorio បានស្នើទិញ Valencia តម្លៃ២៤៨លានអឺរ៉ូ។ អ្នកជំនួញជនជាតិអេស្ប៉ាញបង្ហើបថា លោក Abramovic ម្ចាស់ក្លិប Chelsea ក៏ប្រជែងជាមួយលោកដែរ។ “លោក Peter Lim ...
  • 768
    0

    ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិថៃ ក្រសោបបានតំណែងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ឬ AFF Futsal Championship 2022 ក្រោយឈ្នះឥណ្ឌូនេស៊ី ដោយបាល់កាត់សេចក្ដី នៃវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី១០ ខែមេសា នេះ។ មុនឡើងមកកាន់វគ្គចុងក្រោយ ថៃបានទម្លាក់វៀតណាម និង​ឥណ្ឌូនេស៊ី ឈ្នះមីយ៉ាន់ម៉ា។ ក្នុងការប្រកួតដណ្ដើមលេខ៣ វៀតណាម​បាន​យកឈ្នះមីយ៉ាន់ម៉ា។ នេះជាការលើកពានជាលើកទី១៦ហើយសម្រាប់ថៃដែលត្រូវបានគេចាត់ទុកជាអធិរាជហ្វូតសាលប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះ ថៃ, ឥណ្ឌូនេស៊ី និងវៀតណាម ...
  • 886
    0

    អ្នកប្រដាល់គុនខ្មែរ មានបទពិសោធចាស់វស្សា ម៉ន សាម៉េត បង្ហើបពីប្រវត្តិជូរចត់បំផុតរបស់ខ្លួនថា មុនចាប់ផ្ដើមអាជីពប្រដាល់ ដោយមានកេរ្តិ៍ឈ្មោះមួយរួបដល់សព្វថ្ងៃ រូបគេ និងគ្រួសារ ជាអ្នករស់អាស្រ័យផល លើការនេសាទ រកត្រីតាមបឹងលក់យកកម្រៃចិញ្ចឹមក្រពេះ ព្រោះជីវភាពជួបការខ្វះខាតយ៉ាងខ្លាំង។ ជើងខ្លាំងលើសមរភូមិសង្វៀនគុនខ្មែរ រូបនេះ រៀបរាប់ថា របររកត្រីលក់ បានត្រឹមតែអាចដោះស្រាយជីវភាព ពីមួយថ្ងៃ ទៅមួយថ្ងៃតែប៉ុណ្ណោះ។ ម៉ន សាម៉េត រំឭកបែបនេះ “៖កាលពីមុនគ្រួសារខ្ញុំ ពិបាកខ្លាំងមែនទែន ព្រោះអី ឪពុក ...
  • 600
    0

    លោក Ralf Rangnick ជាគ្រូបង្វឹក Manchester United ដែលមានកំណត់ត្រាឈ្នះតិចបំផុត។ ក្នុងការដឹកនាំ១៧លើកនៅ Premier League បិសាចក្រហមឈ្នះតែ៨ដងប៉ុណ្ណោះក្រោមការដឹកនាំពីគ្រូបង្វឹកជនជាតិអាល្លឺម៉ង់។ សរុបមក លោកមានអាត្រាឈ្នះ៤៧,០៦ភាគរយ ដែលជាកំណត់ត្រាតិចបំផុត។ ប្រៀបធៀបជាមួយ Sir Alex Ferguson វិញ មានដល់ទៅ៦៥,១៩ភាគរយ។ អតីតគ្រូបង្វឹកជនជាតិស្កុតលែនរូបនេះដឹកនាំបាន៨១០ប្រកួត ឈ្នះ៥២៨ប្រកួត (គិតត្រឹមពេលប្ដូរទៅជា Premier League ឆ្នាំ១៩៩២ដល់ពេលគាត់ចូលនិវត្តន៍២០១៣)។ ...
  • 833
    0

    Kylian Mbappe និង Neymar រកបានម្នាក់៣គ្រាប់ក្នុងសំណាញ់ Clermont ខណៈ Paris Saint Germain ឈ្នះ១ទល់នឹង៦ បង្កើនការនាំមុខលើកំពូលតារាង Ligue 1 ១៥ពិន្ទុ។ ២០នាទីដំបូង កីឡាករទាំង២រកបានម្នាក់មួយគ្រាប់ឲ្យក្រុមភ្ញៀវនាំមុខ០ទល់នឹង២ ប៉ុន្តែ Jodel Dossou ក៏បានវាយបកមួយគ្រាប់វិញដែរសម្រាប់ Clermont។ គ្រាប់បាល់១១ម៉ែត្រពី Neymar បូករួមទាំងគ្រាប់របស់​ Mbappe ...
  • 941
    0

    អតីតកីឡាករជម្រើសជាតិបាល់ទះ លោក សោម ចំណាប់ បានរំលឹកពីអតីតកាលតស៊ូថា កាលពីផ្តើមហ្វឹកហាត់បាល់ទះអាជីពដំបូង លោកមិនមានអ្វីជាមធ្យោបាយធ្វើដំណើរនោះទេ ដោយរូបលោកត្រូវដើរ និង រត់ពីផ្ទះទៅកន្លែងហ្វឹកហាត់ជារៀងរាល់ថ្ងៃ ដោយថ្ងៃខ្លះត្រូវរត់ទៅពហុកីឡដ្ឋានជាតិ ថ្ងៃកីឡដ្ឋានស្តាតចាស់ ដើម្បីហ្វឹកហាត់ ។ លោកបន្តថា ការតស៊ូនេះ គឺដោយសារតែចិត្តស្រលាញ់ និង ចង់ក្លាយជាកីឡាករអាជីពដ៏ល្អម្នាក់ផងដែរ ។ លោក សោម ចំណាប់ រំឭកបែបនេះ “៖ ហាត់ដំបូង ...
  • 955
    0

    ក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យបានចាប់ផ្ដើមដំណើរការជួសជុលកែលម្អទីលានជាផ្លូវការហើយនៅចុងសប្ដាហ៍នេះ ដើម្បីត្រៀមឲ្យទាន់ការប្រកួតជើងទី២នៃក្របខណ្ឌ Cambodian League 2022 នេះ។ តាមពិតការឈូសឆាយត្រូវបានធ្វើឡើងជាង១ខែមកហើយ តែថ្នាក់ដឹកនាំទើបតែធ្វើពិធីសែនព្រេនបើកដំណើរការជាផ្លូវការនាពេលនេះ។ ការកែលម្អថ្មីត្រូវបានគេដឹងថា នឹងពង្រីកទំហំកីឡដ្ឋាន និងប្ដូរស្មៅថ្មី  ដែលអាចប្រែពីស្មៅសិប្បនិម្មិត ទៅស្មៅធម្មជាតិ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗតាមស្ដង់ដារ។ ដោយសារតែកីឡដ្ឋានផ្ទាល់ខ្លួនបាននិងកំពុងសាងសង់ ក្រុមអាយអេសអាយដង្កោសែនជ័យបានជ្រើសរើសការប្រកួតក្រៅដីជំនួសវិញសម្រាប់ជើងទី១។ គួរបញ្ជាក់ថា នេះជារដូវកាលទី៣ហើយដែលក្រុមមានមូលដ្ឋាននៅផ្លូវវេងស្រេងចូលរួមប្រកួតក្របខណ្ឌទី២។ ឆ្លងកាត់ការប្រកួត៥លើករដូវកាល២០២២ ពួកគេនៅលេខ៧ ដោយឈ្នះ២ ស្មើ១ និងចាញ់២៕
  • 8175
    0

    Gio Reyna បានរងរបួស និងចាកចេញពីទីលានក្នុងនាទី៦ពេលក្រុម Dortmund របស់គេឈ្នះ Stuttgart ២ទល់នឹង០ ក្នុងការប្រកួត Bundesliga ។ Reyna ទើបវិលចូលទីលានវិញ ក្រោយសម្រាកព្យាបាលរបួសរយៈពេលជាង១០០ថ្ងៃ។ យ៉ាងណា ការលោតខុសចង្វាក់ ធ្វើឲ្យកីឡាករអាមេរិករូបនេះមានបញ្ហាសរសៃពួរ និងភ្លៅ។ Reyna បានចេញពីទីលានក្នុងនាទីទី៦ ទាំងអារម្មណ៍ក្ដុកក្ដួល ព្រោះទើបតែបានចូលលេងវិញសោះ។ គ្រូបង្គោល Marco Rose បានជ្រើសរើសកីឡាករវ័យ១៩ឆ្នាំជំនួស ...
  • 988
    0

    លោក Pep Guardiola បានចេញមុខបំបែកភាពស្ងប់ស្ងាត់ ក្រោយផ្ទុះរឿងថា អាចនឹងចេញពី Manchester City ទៅធ្វើគ្រូបង្គោលជម្រើសជាតិប្រេស៊ីល ក្រោយចប់ FIFA World Cup 2022។ “នេះមិនមែនជាពេលត្រូវនិយាយរឿងហ្នឹងទេ។ ខ្ញុំនៅសល់កុងត្រាជាមួយ Manchester City ហើយខ្ញុំក៏សប្បាយចិត្តនៅទីនេះ។ ខ្ញុំចង់ដឹកនាំ Man City អស់មួយជីវិត។ ប៉ុន្តែខ្ញុំមិនអាច មិនអាចទេ។ គ្មានកន្លែងណាដែលល្អជាងនៅហ្នឹងទេ។ ...
  • 789
    0

    Manchester United នឹងពិភាក្សាពីការបន្តកុងត្រារបស់ Luke Shaw នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដូចដែលបានរំពឹងទុកបើទោះបីជាមួយរយៈចុងក្រោយនេះ Shaw ហាក់បីដូចជាធ្លាក់ទម្រង់ក៏ដោយ។ Man Utd ពេលនេះមានជម្រើសក្នុងការបន្តកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2024សម្រាប់ខ្សែការពារឆ្វេង បន្ទាប់ពីក្លឹបទើបតែបន្តកិច្ចព្រមព្រៀងថ្មីអោយ Bruno Fernandes ដល់ឆ្នាំ ២០២៧។ យ៉ាងណាមិញក្រៅពីកីឡាកទាំង២ ក្លឹប Man United ក៏ត្រូវត្រៀមបើកកិច្ចពិភាក្សាបន្ត កិច្ចសន្យាបច្ចុប្បន្នរបស់ Rashford ...