• 796
    0

    សហព័ន្ធកីឡា ប៉េតង់ និងប៊ូលកម្ពុជាបានបញ្ជូនគណៈប្រតិភូ គូ្របង្វឹក និងកីឡាករ-កីឡាការិនីចំនួន៧នាក់ទៅចូលរូមព្រឹត្តិការណ៍ការប្រកួតជើងឯកកីឡាប៉េតង់កម្រិតពិភពលោក “The World Championships Singles .Doubles and Mixed Doubles 2022” នៅប្រទេសដាណឺម៉ាកដែលប្រព្រឹត្តថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ។ លោក អ៊ុក យ៉ារី គ្រូបង្វឹកបានប្រាប់ឲ្យដឹងថា ការប្រកួតប្រទេសដាណឺម៉ាក់មានកីឡាករ-កីឡាការិនីរាប់រយនាក់មកពីប្រទេសចំនួន៤៨ប្រទេសនៅទូទំាងពិភពលោកដើម្បីចូលរួមប្រកួត។ សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនី៤នាក់ គ្រូបង្វឹក ២នាក់ ...
  • 975
    0

    ក្រុមអត្តពលិកកម្ពុជាបន្តដំណើរស្វែងរកមេដាយនៅស៊ីហ្គេម ក្នុងប្រទេសវៀតណាមទៀតហើយ នៅថ្ងៃចន្ទ ទី០៩ ខែឧសភា នេះ។ ក្នុងនោះ ក្រុមបាល់ទាត់បុរសអាយុក្រោម២៣ឆ្នាំត្រូវប្រកួតតទល់ U23 ឡាវ ប្រចាំពូល B វេលាម៉ោង៤ល្ងាច។ ក្រុមបាល់ទាត់នារីកម្ពុជាត្រូវជួបជាមួយហ្វីលីពីន ម៉ោង៧យប់។ សម្រាប់កីឡាឃីកបុកស៊ីងវិញ មានកីឡាករ ខាំ ខ្លានាង ត្រូវជួបកីឡាករម៉ាឡេស៊ី, កីឡាការិនី ទូច ច័ន្ទវត្តី ប៉ះថៃ, ឈឿង ល្វៃ ...
  • 822
    0

    Chelsea បានបង្កើតប្រវត្តិសាស្ត្រដោយឈ្នះតំណែងជើងឯក Women’s Super League ជាលើកទី៣ជាប់ៗគ្នា ក្រោយឈ្នះក្រុមនារី Manchester United ៤ទល់នឹង២ នៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា។ ក្រុមបិសាចក្រហមបាននាំមុខ១ទល់នឹង២មុនក្នុងវគ្គទី១ តែផ្ទុយទៅវិញ ចូលដល់វគ្គទី២ ក្រោមតោខៀវស្រវាបាន៣គ្រាប់មកវិញ។ Chelsea ត្រូវការជ័យជម្នះយ៉ាងចាំបាច់ ព្រោះនាំមុខ Arsenal តែមួយពិន្ទុ មុនការប្រកួតចុងក្រោយម្សិលមិញ។ សម្រាប់ Arsenal បានឈ្នះ ...
  • 760
    0

    ខ្សែបម្រើប្រយុទ្ធ អ៊ាន ពិសី បានរងរបួសកជើងក្នុងការហ្វឹកហ្វាត់ត្រៀមប្រកួតស៊ីហ្គេម នៅវៀតណាម។ គេត្រូវបានជំនួសដោយខ្សែប្រយុទ្ធ ណារ៉ុង កក្កដា។ ការផ្លាស់ប្ដូរនេះអាចធ្វើឡើងបាន ដោយសារ U23 កម្ពុជាមិនទាន់ប្រកួតនៅឡើយ។ U23 កម្ពុជា ត្រូវប្រកួតលើកដំបូងតទល់ឡាវ នៅថ្ងៃចន្ទ ទី០៩ ខែឧសភា៕
  • 1029
    0

    លោក Alexander Polking គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ ត្រូវបាន​ប៉ូលិសចរាចរណ៍វៀតណាម ចាប់ឃាត់ពេលជិះម៉ូតូមិនពាក់មួកសុវត្ថិភាព។ គ្រូបង្វឹកកើតនៅប្រេស៊ីល ដើមកំណើតអាល្លឺម៉ង់ បានហៅម៉ូតូឌុបជិះពីសណ្ឋាគារទៅកីឡដ្ឋានដែលមានចម្ងាយតិចជាង២គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែលោកមិនបានពាក់មួក ក៏ត្រូវប៉ូលិសឃាត់។ យ៉ាងណា សមត្ថកិច្ចមិនបានពិន័យលោកទេ និងអនុញ្ញាតឲ្យលោកធ្វើដំណើរទៅបានលឿនថែមទៀត។ ក្រុម U23 ថៃ ស្ថិតនៅពូល B និងបានប្រកួតជាមួយម៉ាឡេស៊ី នៅថ្ងៃសៅរ៍ ទី០៧ ខែឧសភា នេះ​មុនប៉ះសិង្ហបុរី នៅថ្ងៃចន្ទ ...
  • 1783
    0

    ស្មាត់រាជ និងស្មាត់យន់ ដែលជាកីឡាករបាល់ទះដ៏ល្បីនឹងចូលរួមក្រុមជាមួយកីឡាករវៀតណាម២នាក់ទៀតដើម្បីប្រកួតលក្ខណៈ៤ស្មើតទល់កីឡាករវៀតណាម៤រូប នៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា។ នេះបើតាមការឲ្យដឹងពីវុធប៉ះសេ។ តាមពិតប្រកួតនេះត្រូវបានអ្នកផ្គូផ្គងរៀបចំតាំងពីឆ្នាំមុនម្ល៉េះ តែត្រូវបានលើកពេលដោយសារកូវីដ១៩។ គួរដឹងដែរថា ស្មាត់រាជ មានឈ្មោះពិតថា ទុយ រាជ ខណៈប្អូនប្រុសរបស់គេ គឺស្មាត់យន់ មានឈ្មោះពិត ទុយ កុសល។ ស្មាត់រាជបច្ចុប្បន្ន​ហាត់នៅក្រុមបញ្ជាការដ្ឋានកងអង្គរក្ស។ ចំណែកស្មាត់យន់ ហាត់នៅក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។   អ្នកទាំង២ គឺជាកីឡាករបាល់ទះដ៏មានប្រជាប្រិយភាព ជាពិសេសការប្រកួតក្រៅផ្លូវការ៕
  • 3159
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំវៀតណាម បានប្រើឯកសណ្ឋានដែលមានតែលេខប៉ុណ្ណោះដោយមិនដាក់ឈ្មោះទេក្នុងការប្រកួតវិញ្ញាសាបាល់ទាត់បុរសស៊ីហ្គេម លើទឹកដីខ្លួនឯង។ ហេតុផលដែលមិនមានដាក់ឈ្មោះនេះត្រូវបានសារព័ត៌មានវៀតណាម Zing សង្កត់ធ្ងន់ថា ព្រោះមិនចង់ឲ្យក្រុមផ្សេងចំណាំកីឡាករ។ ម្ចាស់ផ្ទះវៀតណាមស្ថិតក្នុងចំណោមក្រុមចំនួន៤ដែលបើកឆាកពូល A វិញ្ញាសាបាល់ទាត់បុរសនៅថ្ងៃសុក្រ ទី០៦ ខែឧសភា ខណៈក្រុម៣ផ្សេងទៀត ប្រើប្រាស់ឯកសណ្ឋានមានលេខ និងឈ្មោះធម្មតា។ វៀតណាមបានយកឈ្នះឥណ្ឌូនេស៊ី៣ទល់នឹង០ និងហ្វីលីពីនឈ្នះទីម័រខាងកើត៤ទល់នឹង០៕  
  • 2288
    0

    ខ្សែការពារ កុក បូរីស រកបាន​មួយគ្រាប់ទៀតហើយសម្រាប់ Sarawak United របស់គេក្នុងការប្រកួតក្របខណ្ឌកំពូលម៉ាឡេស៊ី ឬ Malaysian Super League។ គ្រាប់បាល់ទី៣នៅលីគកំពូលនេះកើតឡើងក្នុងសំណាញ់ Negeri Sembilan នាទី៥១ដែលជាគ្រាប់នាំមុខ។ តែយ៉ាងណា ក្រុមរបស់​គេបានចាញ់ការប្រកួត ដោយលទ្ធផល១ទល់នឹង២។ បូរីស បានសរសេរលើ Facebook មិនសប្បាយចិត្ត ព្រោះមិនសូវមានយុត្តិធម៌ ទំនងមានបញ្ហាអ្វីមួយ។ គិតមកទល់ពេលនេះ បូរីស ...
  • 2389
    0

    ក្រុមបាល់ទាត់បុរសអាយុក្រោម២៣ឆ្នាំវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឥណ្ឌូនេស៊ី ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួតបើកឆាកពូល A នៅថ្ងៃសុក្រ ទី០៦ ខែឧសភា នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅវៀតណាម។ គ្រាប់ទាំង៣របស់ក្រុមម្ចាស់ផ្ទះកើតឡើងក្នុងវគ្គទី២ទាំងអស់តែម្ដង។ ចំណែកលទ្ធផលមួយគូទៀត គឺហ្វីលីពីន បានយកឈ្នះទីម័រខាងកើត ៤ទល់នឹង០។ ប្រកួតក្រោយនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា ទីម័រខាងកើតត្រូវជួបមីយ៉ាន់ម៉ា និងម្ចាស់ផ្ទះវៀតណាម ប៉ះហ្វីលីពីន។ សម្រាប់ ពូល B ត្រូវបើកយុទ្ធនាការស្វែងរកពិន្ទុនៅថ្ងៃសៅរ៍ ទី០៧ ...
  • 608
    0

    នៅសល់តែ 200 ថ្ងៃទៀតប៉ុណ្ណោះ រហូតដល់ការចាប់ផ្តើមនៃ FIFA World Cup Qatar 2022 ដែលជាពានរង្វាន់ World Cup ដ៏ល្បីល្បាញកំពុងធ្វើដំណើរជុំវិញប្រទេសកាតា។ ពេលនេះអ្នកគាំទ្របាល់ទាត់ទាំងអស់កំពុងមានការរំភើបរីករាយដោយពួកគេបានថតរូប Selfie នៅជាប់នឹងពានរង្វាន់ ហើយបានចូលរួមក្នុងសកម្មភាពដែលទាក់ទងនឹងបាល់ទាត់។ ប្រទេសកាតាធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងនៅមជ្ឈិមបូព៌ាអ្វីកាន់តែពិសេសប្រទេសកាតា ដែលមានទំហំដីប៉ុនប្រទេសចាម៉ៃកា ក៏ជាប្រទេសតូចបំផុតដែលបានរៀបចំព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតផងដែរ ដោយមានអ្នកគាំទ្រមកពីប្រទេសប្រកួតប្រជែងចំនួន 32 គ្រោងនឹងទស្សនាការប្រកួតនៅកីឡដ្ឋានចំនួនប្រាំបី ដែលប្រមូលផ្តុំនៅជុំវិញទីក្រុងធំតែមួយគត់គឺដូហា។   – ...