Author: MSR Website
-
ហេតុផលនេះទើប ATM មិនឈរអបអរតំណែងជើងឯករបស់ Real
Atletico Madrid មិនបានឈរជារបងអបអរសាទរ Real Madrid ដែលបានឈ្នះតំណែងជើងឯក La Liga ទេពេលក្រុមទាំង២ប៉ះគ្នានៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា។ តាមពិតទៅ ATM ក៏ធ្លាប់ឈរជារបងអបអរដល់ Barcelona ដែរកាលឆ្នាំ១៩៧៤, ១៩៩៨ និង២០១ តែបែរជាមិនធ្វើបែបនេះសម្រាប់ Real Madrid ក្នុងឆ្នាំ១៩៧៦, ១៩៩០ និង២០២២។ នៅថ្ងៃដដែលនោះ Barcelona ... -
ក្រៅពីស៊ីហ្គេម កម្ពុជាក៏មានការប្រកួតប៉េតង់ជើងឯកពិភពលោកនៅដាណឺម៉ាក
សហព័ន្ធកីឡា ប៉េតង់ និងប៊ូលកម្ពុជាបានបញ្ជូនគណៈប្រតិភូ គូ្របង្វឹក និងកីឡាករ-កីឡាការិនីចំនួន៧នាក់ទៅចូលរូមព្រឹត្តិការណ៍ការប្រកួតជើងឯកកីឡាប៉េតង់កម្រិតពិភពលោក “The World Championships Singles .Doubles and Mixed Doubles 2022” នៅប្រទេសដាណឺម៉ាកដែលប្រព្រឹត្តថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ។ លោក អ៊ុក យ៉ារី គ្រូបង្វឹកបានប្រាប់ឲ្យដឹងថា ការប្រកួតប្រទេសដាណឺម៉ាក់មានកីឡាករ-កីឡាការិនីរាប់រយនាក់មកពីប្រទេសចំនួន៤៨ប្រទេសនៅទូទំាងពិភពលោកដើម្បីចូលរួមប្រកួត។ សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនី៤នាក់ គ្រូបង្វឹក ២នាក់ ... -
ស៊ីហ្គេមថ្ងៃចន្ទនេះ កម្ពុជាប្រកួត២ប្រភេទកីឡា
ក្រុមអត្តពលិកកម្ពុជាបន្តដំណើរស្វែងរកមេដាយនៅស៊ីហ្គេម ក្នុងប្រទេសវៀតណាមទៀតហើយ នៅថ្ងៃចន្ទ ទី០៩ ខែឧសភា នេះ។ ក្នុងនោះ ក្រុមបាល់ទាត់បុរសអាយុក្រោម២៣ឆ្នាំត្រូវប្រកួតតទល់ U23 ឡាវ ប្រចាំពូល B វេលាម៉ោង៤ល្ងាច។ ក្រុមបាល់ទាត់នារីកម្ពុជាត្រូវជួបជាមួយហ្វីលីពីន ម៉ោង៧យប់។ សម្រាប់កីឡាឃីកបុកស៊ីងវិញ មានកីឡាករ ខាំ ខ្លានាង ត្រូវជួបកីឡាករម៉ាឡេស៊ី, កីឡាការិនី ទូច ច័ន្ទវត្តី ប៉ះថៃ, ឈឿង ល្វៃ ... -
ក្រុមបាល់ទាត់នារី Chelsea ឈ្នះជើងឯកលីគនារីអង់គ្លេសជាលើកទី៣ជាប់ៗគ្នា
Chelsea បានបង្កើតប្រវត្តិសាស្ត្រដោយឈ្នះតំណែងជើងឯក Women’s Super League ជាលើកទី៣ជាប់ៗគ្នា ក្រោយឈ្នះក្រុមនារី Manchester United ៤ទល់នឹង២ នៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា។ ក្រុមបិសាចក្រហមបាននាំមុខ១ទល់នឹង២មុនក្នុងវគ្គទី១ តែផ្ទុយទៅវិញ ចូលដល់វគ្គទី២ ក្រោមតោខៀវស្រវាបាន៣គ្រាប់មកវិញ។ Chelsea ត្រូវការជ័យជម្នះយ៉ាងចាំបាច់ ព្រោះនាំមុខ Arsenal តែមួយពិន្ទុ មុនការប្រកួតចុងក្រោយម្សិលមិញ។ សម្រាប់ Arsenal បានឈ្នះ ... -
អ៊ាន ពិសី របួសកជើង ជំនួសដោយណារ៉ុង កក្កដា
ខ្សែបម្រើប្រយុទ្ធ អ៊ាន ពិសី បានរងរបួសកជើងក្នុងការហ្វឹកហ្វាត់ត្រៀមប្រកួតស៊ីហ្គេម នៅវៀតណាម។ គេត្រូវបានជំនួសដោយខ្សែប្រយុទ្ធ ណារ៉ុង កក្កដា។ ការផ្លាស់ប្ដូរនេះអាចធ្វើឡើងបាន ដោយសារ U23 កម្ពុជាមិនទាន់ប្រកួតនៅឡើយ។ U23 កម្ពុជា ត្រូវប្រកួតលើកដំបូងតទល់ឡាវ នៅថ្ងៃចន្ទ ទី០៩ ខែឧសភា៕ -
គ្រូ U23 ថៃត្រូវប៉ូលិសចរាចរណ៍វៀតណាមឃាត់ ព្រោះជិះម៉ូតូមិនពាក់មួកសុវត្ថិភាព
លោក Alexander Polking គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ ត្រូវបានប៉ូលិសចរាចរណ៍វៀតណាម ចាប់ឃាត់ពេលជិះម៉ូតូមិនពាក់មួកសុវត្ថិភាព។ គ្រូបង្វឹកកើតនៅប្រេស៊ីល ដើមកំណើតអាល្លឺម៉ង់ បានហៅម៉ូតូឌុបជិះពីសណ្ឋាគារទៅកីឡដ្ឋានដែលមានចម្ងាយតិចជាង២គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែលោកមិនបានពាក់មួក ក៏ត្រូវប៉ូលិសឃាត់។ យ៉ាងណា សមត្ថកិច្ចមិនបានពិន័យលោកទេ និងអនុញ្ញាតឲ្យលោកធ្វើដំណើរទៅបានលឿនថែមទៀត។ ក្រុម U23 ថៃ ស្ថិតនៅពូល B និងបានប្រកួតជាមួយម៉ាឡេស៊ី នៅថ្ងៃសៅរ៍ ទី០៧ ខែឧសភា នេះមុនប៉ះសិង្ហបុរី នៅថ្ងៃចន្ទ ... -
ស្មាត់រាជ និងស្មាត់យន់ នឹងចាប់ដៃកីឡាករវៀតណាម២នាក់ទៀតប្រកួតបាល់ទះក្រៅផ្លូវការ៤ស្មើ
ស្មាត់រាជ និងស្មាត់យន់ ដែលជាកីឡាករបាល់ទះដ៏ល្បីនឹងចូលរួមក្រុមជាមួយកីឡាករវៀតណាម២នាក់ទៀតដើម្បីប្រកួតលក្ខណៈ៤ស្មើតទល់កីឡាករវៀតណាម៤រូប នៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា។ នេះបើតាមការឲ្យដឹងពីវុធប៉ះសេ។ តាមពិតប្រកួតនេះត្រូវបានអ្នកផ្គូផ្គងរៀបចំតាំងពីឆ្នាំមុនម្ល៉េះ តែត្រូវបានលើកពេលដោយសារកូវីដ១៩។ គួរដឹងដែរថា ស្មាត់រាជ មានឈ្មោះពិតថា ទុយ រាជ ខណៈប្អូនប្រុសរបស់គេ គឺស្មាត់យន់ មានឈ្មោះពិត ទុយ កុសល។ ស្មាត់រាជបច្ចុប្បន្នហាត់នៅក្រុមបញ្ជាការដ្ឋានកងអង្គរក្ស។ ចំណែកស្មាត់យន់ ហាត់នៅក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ អ្នកទាំង២ គឺជាកីឡាករបាល់ទះដ៏មានប្រជាប្រិយភាព ជាពិសេសការប្រកួតក្រៅផ្លូវការ៕ -
មូលហេតុនេះហើយដែល U23 វៀតណាមមិនដាក់ឈ្មោះលើអាវនៅស៊ីហ្គេម
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំវៀតណាម បានប្រើឯកសណ្ឋានដែលមានតែលេខប៉ុណ្ណោះដោយមិនដាក់ឈ្មោះទេក្នុងការប្រកួតវិញ្ញាសាបាល់ទាត់បុរសស៊ីហ្គេម លើទឹកដីខ្លួនឯង។ ហេតុផលដែលមិនមានដាក់ឈ្មោះនេះត្រូវបានសារព័ត៌មានវៀតណាម Zing សង្កត់ធ្ងន់ថា ព្រោះមិនចង់ឲ្យក្រុមផ្សេងចំណាំកីឡាករ។ ម្ចាស់ផ្ទះវៀតណាមស្ថិតក្នុងចំណោមក្រុមចំនួន៤ដែលបើកឆាកពូល A វិញ្ញាសាបាល់ទាត់បុរសនៅថ្ងៃសុក្រ ទី០៦ ខែឧសភា ខណៈក្រុម៣ផ្សេងទៀត ប្រើប្រាស់ឯកសណ្ឋានមានលេខ និងឈ្មោះធម្មតា។ វៀតណាមបានយកឈ្នះឥណ្ឌូនេស៊ី៣ទល់នឹង០ និងហ្វីលីពីនឈ្នះទីម័រខាងកើត៤ទល់នឹង០៕ -
ស្ងាត់ៗ កុក បូរីស រកបាន៤គ្រាប់ហើយនៅម៉ាឡេស៊ី
ខ្សែការពារ កុក បូរីស រកបានមួយគ្រាប់ទៀតហើយសម្រាប់ Sarawak United របស់គេក្នុងការប្រកួតក្របខណ្ឌកំពូលម៉ាឡេស៊ី ឬ Malaysian Super League។ គ្រាប់បាល់ទី៣នៅលីគកំពូលនេះកើតឡើងក្នុងសំណាញ់ Negeri Sembilan នាទី៥១ដែលជាគ្រាប់នាំមុខ។ តែយ៉ាងណា ក្រុមរបស់គេបានចាញ់ការប្រកួត ដោយលទ្ធផល១ទល់នឹង២។ បូរីស បានសរសេរលើ Facebook មិនសប្បាយចិត្ត ព្រោះមិនសូវមានយុត្តិធម៌ ទំនងមានបញ្ហាអ្វីមួយ។ គិតមកទល់ពេលនេះ បូរីស ... -
បាល់ទាត់បុរសស៊ីហ្គេមពូល A ប្រកួតទី១ ខណៈម្ចាស់ផ្ទះវៀតណាម និងហ្វីលីពីនបាន៣ពិន្ទុ
ក្រុមបាល់ទាត់បុរសអាយុក្រោម២៣ឆ្នាំវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឥណ្ឌូនេស៊ី ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួតបើកឆាកពូល A នៅថ្ងៃសុក្រ ទី០៦ ខែឧសភា នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅវៀតណាម។ គ្រាប់ទាំង៣របស់ក្រុមម្ចាស់ផ្ទះកើតឡើងក្នុងវគ្គទី២ទាំងអស់តែម្ដង។ ចំណែកលទ្ធផលមួយគូទៀត គឺហ្វីលីពីន បានយកឈ្នះទីម័រខាងកើត ៤ទល់នឹង០។ ប្រកួតក្រោយនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា ទីម័រខាងកើតត្រូវជួបមីយ៉ាន់ម៉ា និងម្ចាស់ផ្ទះវៀតណាម ប៉ះហ្វីលីពីន។ សម្រាប់ ពូល B ត្រូវបើកយុទ្ធនាការស្វែងរកពិន្ទុនៅថ្ងៃសៅរ៍ ទី០៧ ...