Author: MSR Website
-
លោក Jurgen Klopp ថា លោក Pep Gaurdiola មិនអាចពឹងលើកីឡាករតែម្នាក់នេះបានទេ
លោក Jurgen Klopp គ្រូបង្វឹក Liverpool បានលើកឡើងថា ទោះខ្សែប្រយុទ្ធវ័យក្មេង Erling Haaland មានទេពកោសល្យខ្លាំង ប៉ុន្តែក្រុម Manchester City ដែលស្ថិតក្រោមការដឹកនាំរបស់ លោក Pep Guardiola មិនអាចពឹងផ្អែកលើកីឡាករតែម្នាក់នេះឡើយ។ Man City ដែលជាគូរប្រជែងជាមួយ Liverpool សម្រាប់ពានរង្វាន់ Premier league រដូវកាលនេះ ... -
លេចមុខ Khan Jessa ក្នុងស្ថាប័ន ONE
ស្ថាប័នគុនចម្រុះដ៏ល្បី ONE Championship បានបង្កើតភាពភ្ញាក់ផ្អើលស្ងាត់ៗ ដោយនាំយក កូនខ្មែរអាមេរិក និងជា ម្ចាស់មេដាយអាស៊ី របស់កម្ពុជា Jessa Khan ចូលរួមដើម្បីតៀមរៀបចំការប្រកួត។ Jessa បច្ចុប្បន្នកំពុងមានវត្តមាននៅប្រទេសវៀតណាមដើម្បីចូលរួមការប្រកួតស៊ីហ្គេម៕ -
U23 កម្ពុជា ចាញ់សិង្ហបុរី ១-០
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាញ់សិង្ហបុរី ដោយលទ្ធផល ១ទល់នឹង០ ក្នុងការប្រកួតទី២របស់ខ្លួនប្រចាំពូល B ហើយគ្រាប់បាល់នេះកើតឡើងក្នុងនាទី៣៦។ នេះជាបរាជ័យលើកទី១ក្នុងការប្រកួត២លើក បន្ទាប់ពីឈ្នះឡាវ ៤ទល់នឹង១ ក្នុងថ្ងៃបើកឆាក។ ប្រកួតបន្ត កម្ពុជាត្រូវប៉ះថៃ ថ្ងៃទី១៤ និងម៉ាឡេស៊ី ថ្ងៃទី១៦ ខែឧសភា៕ -
លក់ Haaland ចេញបានត្រឹមតែ ៦២នាទី Dortmund ប្រកាសខ្សែប្រយុទ្ធថ្មី
ក្លឹប Borussia Dortmund បានប្រកាសពីការនាំយកកីឡាករ Karim Adeyemi ជាអចិន្ត្រៃយ៍ ក្រោយពីការលក់Erling Haaland ទៅកាន់ Man City។ ការសម្រេចកិច្ចព្រមព្រៀងនេះរវាងក្លឹប Rb Salzburg ជាមួយ Borussia Dortmund និងKarim Adeyemi ត្រូវបានបញ្ចប់រួចរាល់ បន្ទាប់ពីការប្រកាសថា Haaland ត្រូវចាកចេញ បាន៦២នាទី វត្តមាន Adeyemi ... -
U23 កម្ពុជានឹងពាក់អាវខ្សែដៃអាវខ្មៅពេលប៉ះសិង្ហបុរីល្ងាចនេះ
ដើម្បីជាការរំឭកដល់លោកឧកញ៉ា ឫទ្ធី សំណាង ក្រុម U23 កម្ពុជា នឹងពាក់ស្លាកដៃខ្មៅក្នុងការប្រកួតតទល់សិង្ហបុរី សម្រាប់ការប្រកួតស៊ីហ្គេម។ ការប្រកួតនេះនឹងធ្វើឡើងនៅម៉ោង៤ល្ងាច។ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោនបានទទួលមរណភាពហើយនៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា នេះដោយរោគាពាធ។ លោកបានចូលគ្រប់គ្រងភ្នំពេញក្រោនអំឡុងឆ្នាំ២០០៨ និងដឹកនាំឈ្នះជើងឯកលីគកំពូល៥ដង និងពានសម្ដេចមួយលើក៕ -
តម្លៃលក់ Haaland ទៅ Man City ៦០លានអឺរ៉ូមែន តែ Dortmund អត់បានគ្រប់ទេ
Borussia Dortmund នឹងមិនទទួលបានប្រាក់តម្លៃខ្លួនពេញ៦០លានអឺរ៉ូពី Manchester City ទេសម្រាប់ការលក់ Erling Haaland។ ក្នុងនោះ ក្រុមពណ៌លឿង ទទួលបាន៤០លានអឺ ហើយ២០លានអឺរ៉ូ ទៀតនឹងធ្លាក់ទៅក្នុងគណនេយ្យរបស់ Red Bull Salzburg ដែលជាក្លិបចាស់របស់ Haaland។ ការបែងចែកនេះដោយសារតែភាគី Dortmund និង Salzburg បានចងក្នុងកុងត្រារួចហើយកាលក្រុមអាល្លឺម៉ង់ទិញបាន ក្នុងខែមករា ឆ្នាំ២០២២។ Manchester ... -
ផ្លូវការ ៖ UEFA ប្រកាសកីឡដ្ឋានដែលបើកការប្រកួត Euro ២០២៤
គណៈកម្មាធិការប្រត្តិបត្តិរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានប្រកាសប្រាប់ពីកីឡដ្ឋានដែលជាទីតាំងត្រូវបើកនិងបិទការប្រកួតនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Euro 2024។ ការប្រកួតបាល់ទាត់កំពូលទ្វីបអឺរ៉ុបដែលនឹងធ្វើឡើងជាលើកទី១៧នាឆ្នាំ២០២៤នឹងដំណើរការនាប្រទេសអាល្លឺម៉ង់ដោយក្នុងនោះកីឡាដ្ឋានចំនួន១០ពីទីក្រុង១០ផ្សេងគ្នានឹងក្លាយជាទីតាំងប្រកួត។ ដោយឡែក ក្រោយការពិភាក្សាដែលបានធ្វើឡើងនាទីក្រុង Vienna ប្រទេសអូទ្រីស UEFA ក៏បានសម្រេចជ្រើសរើសយកកីឡដ្ឋាន Allianz Arena នាទីក្រុង Munich ជាទីតាំងបើកការប្រកួត ហើយកីឡដ្ឋាន Olympiastadion នាទីក្រុង Berlin នឹងជាទីតាំងបិទការប្រកួត។ សម្រាប់កាលបរិច្ឆេទនៃការប្រកួតវិញ គឺ UEFA បានសម្រេចអនុម័តយកការប្រកួតចាប់ពីថ្ងៃទី ... -
ប្រធានក្លិបភ្នំពេញក្រោនទទួលមរណភាព
លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោនបានទទួលមរណភាពហើយនៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា នេះដោយរោគាពាធ។ លោកបានចូលគ្រប់គ្រងភ្នំពេញក្រោនអំឡុងឆ្នាំ២០០៨ និងដឹកនាំឈ្នះជើងឯកលីគកំពូល៥ដង និងពានសម្ដេចមួយលើក៕ -
Man City ព្រមព្រៀងជាមួយ Dortmund រឿងផ្ទេរយក Haaland
Manchester City បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ផ្ទេរយកខ្សែប្រយុទ្ធ Erling Haaland ពី Borussia Dortmund។ កីឡាករជម្រើសជាតិន័រវេនឹងផ្ទេរទៅកីឡដ្ឋាន Eitihad ក្នុងកក្កដា ខាងមុខលើតម្លៃ៥១លាន២សែនផោន។ Haaland រកបាន៨៥គ្រាប់ពីការប្រកួត៨៨លើកចាប់តាំងពីផ្ទេរពី Red Bull Salzburg ក្នុងខែមករា ឆ្នាំ២០២០៕ -
លោក Pep Guardiola ថា មនុស្សគ្រប់គ្នានៅប្រទេសអង់គ្លេសគាំទ្រ Liverpool ជាង Man City
គ្រូបង្វឹក Man City លោក Pep Guardiola បានបង្ហាញទស្សន:របស់ខ្លួន ចំពោះលទ្ធភាពឈ្នះពាន Premier League របស់ក្លិប Liverpool និងថែមទាំងបានអះអាងថាមនុស្សគ្រប់គ្នា នៅក្នុងប្រទេសអង់គ្លេស រួមទាំងប្រព័ន្ធផ្សព្វផ្សាយផងនោះ សុទ្ធសឹងតែជាអ្នកគាំទ្រក្រុមរបស់លោក Jurgen Klopp ។ ប៉ុន្តែយ៉ាងណា នៅពេលត្រូវបានសួរថា តើអ្នកមានអារម្មណ៍យ៉ាងណាក្នុងការឡើងមកឈរលើកំពូលតារាងវិញ ខណ:លោក Guardiola មានអារម្មណ៍ថា Liverpool ...