Author: MSR Website
-
ជំនួបលីគខាប់រវាងបឹងកេត និងភ្នំពេញក្រោនត្រូវប្ដូរទៅ RSN
ការប្រកួត Cambodian League Cup រវាងភ្នំពេញក្រោន និងបឹងកេត ត្រូវបានលើកពីកីឡដ្ឋានបឹងកេត នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ទៅថ្ងៃចន្ទ ទី១៦ ខែឧសភា នៅ RSN វិញ។ ការផ្លាស់ប្ដូរទៅ RSN វិញនេះដើម្បីរំឭកដល់លោកឧកញ៉ា ឬទ្ធី សំណាង។ ការប្រកួតនឹងធ្វើឡើងនៅម៉ោង៦និង៣០នាទីល្ងាច។ គួរបញ្ជាក់ថា លោកឧកញ៉ា ឬទ្ធី សំណាង បានទទួលមរណភាព ... -
Son បង្ហាញអារម្មណ៍មិនសប្បាយពេលប្ដូរចេញក្នុងជំនួបឈ្នះ Arsenal
Heung Min-son បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេពេលត្រូវបានប្ដូរចេញក្នុងនាទី៧២ ក្នុងការប្រកួត Premier League ដែល Tottenham Hotspur ឈ្នះ Arsenal ៣ទល់នឹង០។ ពេលនោះអ្នកចាត់ការ Antonio Conte បានប្ដូរ Son ចេញជំនួសដោយ Steven Bergwijn។ ក្រោយរកបានមួយគ្រាប់ និងជាគ្រាប់ទី៣ក្នុងនាទី៤៧ គេចង់បន្តលេង ដើម្បីរកគ្រាប់បាល់បន្ថែមទៀត ជាពិសេសតាម Mohamad ... -
វិសាខាបញ្ចប់តំណែងលោក Lee Tae-hoon
ក្លិបបាល់ទាត់វិសាខាបានសម្រេចចែកផ្លូវជាមួយគ្រូបង្គោល Lee Tae-hoon ហើយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា នេះ។ គ្រូបង្គោលជនជាតិកូរ៉េខាងត្បូងចូលដឹកនាំវិសាខា នៅដើមរដូវកាល២០២២នេះ។ ៧ប្រកួតនៅ Cambodian Premier League វិសាខា ឈ្នះ៣ ស្មើ១ និងចាញ់៣ ស្ថិតនៅលេខ៤៕ -
ការប្រជែងតំណែងប្រធានាធិបតីរបស់អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានបញ្ចប់ហើយ
ការប្រជែងតំណែងប្រធានាធិបតីរបស់អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានបញ្ចប់ហើយ ដោយលោកបានទទួលស្គាល់ការនូវការបរាជ័យរបស់ខ្លួនជាមួយនឹងគូប្រជែងគឺ លោក Bongbong Marcos កូនប្រុសអតីតមេដឹកនាំហ្វីលីពីន លោក Ferdinand Marco។ កំពូលអ្នកប្រដាល់ហ្វីលីពីនដែលប្រែខ្លួនជាអ្នកនយោបាយ Manny Pacquiao បានចាញ់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ ដោយទទួលបានត្រឹមជាង ៣,៦លានសំឡេងតែប៉ុណ្ណោះ ខណៈលោក Bongbong Marcos ទទួលបានរហូតដល់ជាង ៣១លានសំឡេង។ ដូចនេះ លោក ... -
UEFA បានសម្រេចយល់ព្រមការផ្លាស់ប្តូរទម្រង់នៃការប្រកួត Champions league ចាប់ពីរដូវកាល ២០២៤-២៥ ទៅ
កាលពីខែមេសា UEFA ធ្លាប់បានប្រកាសថា ការប្រកួតប្រជែងនឹងអាចបន្ថែមចំនួនក្រុមពី៣២ ទៅដល់៣៦ក្រុមនៅពីររដូវកាលបន្ទាប់។ គណៈកម្មាធិការប្រតិបត្តិ UEFA ក៏បានសម្រេចបង្កើនការប្រកួតក្នុងវគ្គចែកពូលពី៦ប្រកួតកើនដល់៨ប្រកួត។ មិនត្រឹមតែប៉ុណ្ណោះក្រុមចំនួន២ក្នុងចំណោម៤ក្រុមដែល UEFA បានបន្ថែម នឹងត្រូវ ផ្តល់កៅអី Champions league ស្វ័យប្រវត្តិពី UEFA។ កៅអីស្វ័យប្រវត្តិ១ បន្ថែម នឹងត្រូវផ្តល់ឱ្យលីគដែលស្ថិតនៅកម្រិតទី៥នៃចំណាត់ថ្នាក់ UEFA ខណៈកៅអីមួយទៀតនឹងផ្តល់ឱ្យប្រទេស ដែលមានក្លិបឈ្នះពានរង្វាន់ UEFA Champions League ... -
លោក Jurgen Klopp ថា លោក Pep Gaurdiola មិនអាចពឹងលើកីឡាករតែម្នាក់នេះបានទេ
លោក Jurgen Klopp គ្រូបង្វឹក Liverpool បានលើកឡើងថា ទោះខ្សែប្រយុទ្ធវ័យក្មេង Erling Haaland មានទេពកោសល្យខ្លាំង ប៉ុន្តែក្រុម Manchester City ដែលស្ថិតក្រោមការដឹកនាំរបស់ លោក Pep Guardiola មិនអាចពឹងផ្អែកលើកីឡាករតែម្នាក់នេះឡើយ។ Man City ដែលជាគូរប្រជែងជាមួយ Liverpool សម្រាប់ពានរង្វាន់ Premier league រដូវកាលនេះ ... -
លេចមុខ Khan Jessa ក្នុងស្ថាប័ន ONE
ស្ថាប័នគុនចម្រុះដ៏ល្បី ONE Championship បានបង្កើតភាពភ្ញាក់ផ្អើលស្ងាត់ៗ ដោយនាំយក កូនខ្មែរអាមេរិក និងជា ម្ចាស់មេដាយអាស៊ី របស់កម្ពុជា Jessa Khan ចូលរួមដើម្បីតៀមរៀបចំការប្រកួត។ Jessa បច្ចុប្បន្នកំពុងមានវត្តមាននៅប្រទេសវៀតណាមដើម្បីចូលរួមការប្រកួតស៊ីហ្គេម៕ -
U23 កម្ពុជា ចាញ់សិង្ហបុរី ១-០
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាញ់សិង្ហបុរី ដោយលទ្ធផល ១ទល់នឹង០ ក្នុងការប្រកួតទី២របស់ខ្លួនប្រចាំពូល B ហើយគ្រាប់បាល់នេះកើតឡើងក្នុងនាទី៣៦។ នេះជាបរាជ័យលើកទី១ក្នុងការប្រកួត២លើក បន្ទាប់ពីឈ្នះឡាវ ៤ទល់នឹង១ ក្នុងថ្ងៃបើកឆាក។ ប្រកួតបន្ត កម្ពុជាត្រូវប៉ះថៃ ថ្ងៃទី១៤ និងម៉ាឡេស៊ី ថ្ងៃទី១៦ ខែឧសភា៕ -
លក់ Haaland ចេញបានត្រឹមតែ ៦២នាទី Dortmund ប្រកាសខ្សែប្រយុទ្ធថ្មី
ក្លឹប Borussia Dortmund បានប្រកាសពីការនាំយកកីឡាករ Karim Adeyemi ជាអចិន្ត្រៃយ៍ ក្រោយពីការលក់Erling Haaland ទៅកាន់ Man City។ ការសម្រេចកិច្ចព្រមព្រៀងនេះរវាងក្លឹប Rb Salzburg ជាមួយ Borussia Dortmund និងKarim Adeyemi ត្រូវបានបញ្ចប់រួចរាល់ បន្ទាប់ពីការប្រកាសថា Haaland ត្រូវចាកចេញ បាន៦២នាទី វត្តមាន Adeyemi ... -
U23 កម្ពុជានឹងពាក់អាវខ្សែដៃអាវខ្មៅពេលប៉ះសិង្ហបុរីល្ងាចនេះ
ដើម្បីជាការរំឭកដល់លោកឧកញ៉ា ឫទ្ធី សំណាង ក្រុម U23 កម្ពុជា នឹងពាក់ស្លាកដៃខ្មៅក្នុងការប្រកួតតទល់សិង្ហបុរី សម្រាប់ការប្រកួតស៊ីហ្គេម។ ការប្រកួតនេះនឹងធ្វើឡើងនៅម៉ោង៤ល្ងាច។ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោនបានទទួលមរណភាពហើយនៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា នេះដោយរោគាពាធ។ លោកបានចូលគ្រប់គ្រងភ្នំពេញក្រោនអំឡុងឆ្នាំ២០០៨ និងដឹកនាំឈ្នះជើងឯកលីគកំពូល៥ដង និងពានសម្ដេចមួយលើក៕