• 4017
    0

    អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះចំណាត់ការពីអាជ្ញាកណ្ដាលដែលមិនឲ្យបាល់របស់ហាវ សុខនេត ចូល។ ហេតុការណ៍នេះកើតឡើងក្នុងវគ្គទី២នៃការប្រកួត AFF U19 Championship 2022 រវាងកម្ពុជា និង​ឡាវ។ ពេលនោះ សុខនេត ទាត់ទៅ បានលោតផុតខ្សែ តែអាជ្ញាកណ្ដាលមើលមិនឃើញ។ ជាលទ្ធផល កម្ពុជា ចាញ់ឡាវ ២ទល់នឹង១ ហើយអាចនិយាយបានថា អស់ឱកាសទៅវគ្គបន្តទៀតទៅហើយ៕
  • 664
    0

    Erling Haaland បានបង្ហាញដោយប្រយោលពីអាវលេខ៩នៅ Manchester City ដែលខ្លួននឹងពាក់នារដូវកាលក្រោយ។ ខ្សែប្រយុទ្ធន័រវេបានផ្លាស់ពី Borussia Dortmund ទៅក្រុមមេឃខៀវក្នុងតម្លៃ៥១លានផោន។ គ្មានអ្វីត្រូវឆ្ងល់ទេចំពោះការទទួលបានលេខ៩នេះ ព្រោះ Gabriel Jesus បានចាកចេញទៅ Arsenal ទៅហើយ។ រយៈពេល៣រដូវកាលនៅ Dortmund កីឡាករវ័យក្មេង Haaland រកបាន៨៦គ្រាប់ពីការប្រកួត៨៩លើកគ្រប់កម្មវិធី។ គេរំពឹងថា នឹងក្លាយជាខ្សែប្រយុទ្ធក្នុងប្រអប់ដ៏អស្ចារ្យសម្រាប់ Man City៕ ...
  • 630
    0

    កីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ចេញដំណើរទៅសហរដ្ឋអាមេរិកនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា នេះដើម្បីចូលរួមការប្រកួតប៉េតង់ពិភពលោក ឆ្នាំ២០២២ នាក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក។ កម្ពុជាត្រូវប្រកួតលើ ២វិញ្ញាសា គឺវិញ្ញាសា ២នាក់ទល់២នាក់ និងវិញ្ញាសា វាយកយកពិន្ទុ។ កីឡាការិនី អ៊ុន ស្រីយ៉ា បានបញ្ជាក់ថា ...
  • 2674
    0

      អ្នកប្រយុទ្ធគុនខ្មែរ ម៉ឺន មេឃា បានឆ្លងផុតជុំទី១ ក្នុងការប្រកួតឆ្ពោះទៅដណ្តើមខ្សែក្រវាត់ក្នុងកម្មវិធី សង្វៀនគុនខ្មែរជើងឯកពិភពលោក បន្ទាប់ពីធ្វើការប្រកួតជាមួយកីឡាករប្រេស៊ីល Felype Souza កាលពីម្សិលមិញ ។ កូនប្រុសរបស់កំពូលអ្នកប្រដាល់គុនខ្មែរលោក អេ ភូថង បានតស៊ូយ៉ាងស្វឹតស្វាញជាមួយជើងខ្លាំងរបស់ប្រេស៊ីល Felype Souza ពេញ៣ទឹកនាកីឡដ្ឋានមរតកតេជោ ។ ម៉ឺន មេឃា នឹងបន្តទៅជុំទី២ ដោយត្រូវរងចាំការប្រកួតបន្តបន្ទាប់ក្នុងការឆ្ពោះទៅរកខ្សែក្រវាត់ដែលមានប្រាក់រង្វាន់រហូតដល់ ២ម៉ឺនដុល្លារ ។ សម្រាប់លទ្ធផលគូផ្សេងៗក្នុងថ្ងៃនោះដែររួមមាន ...
  • 913
    0

    ក្រុម​បិសាច​ក្រហម Manchester United នៅ​តែ​មិន​ប្រាកដ​ទេ​ថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹង​ហោះហើរ​ជាមួយ​ក្រុមនៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ សម្រាប់​ការ​ប្រកួត​លក្ខណៈ​មិត្តភាព Pre-Season មុន​បើក​រដូវ​កាល​ថ្មី នៅ​ឯ​ប្រទេស​ថៃ និង​អូស្ត្រាលី​។ Ronaldo មិន​ទាន់​ត្រឡប់​មក​ហ្វឹកហាត់​ជាមួយ Man United វិញ​នៅឡើយ​ទេ​ ដោយ​លើក​ហេតុផល​ជាប់​ធុរៈ​ជាមួយ​គ្រួសារ​។ ប៉ុន្តែ​ទោះ​យ៉ាងណា គេ​បានឃើញ​ខ្សែប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​រូប​នេះ កំពុង​ហ្វឹកហាត់​តែ​ម្នាក់ឯង នៅ​ឯ​មជ្ឈមណ្ឌល​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ទៅ​វិញ​។ ការ​អវត្តមាន​នេះ កើតឡើង​ចំ​ពេល​បែក​ធា្ល​យ​ដំណឹង​នៃ​ការ​ស្នើ​សុំ​ចាក​ចេញពី Man ...
  • 584
    0

    Raheem Sterling ត្រូវបានរាយការណ៍ថា បានព្រមព្រៀងចូលរួមជាមួយ Chelsea ក្នុងរដូវកាល២០២២/២០២៣។ សារព័ត៌មាន BBC បានស្រង់របាយការណ៍ពីអ្នកសារព័ត៌មាន Fabrizio Romano ថា ខ្សែបម្រើប្រយុទ្ធ Manchester City ខាងលើបានយល់ព្រមផ្ទាល់ខ្លួនជាមួយ Chelsea ហើយ។ កិច្ចការបន្ថែមទៀត គឺត្រូវចរចារឿងថ្លៃផ្ទេរ។ ក្រុមតោខៀវរំពឹងថា នឹងបញ្ចប់ការផ្ទេរនៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា នេះ។ ថ្លៃចំណាយដែល ...
  • 3529
    0

    ខ្សែ​បម្រើ​ Christian Eriksen បានយល់​ព្រម​មក​ចូល​រួម​លេង​ជា​មួយ​ក្លឹប​ Manchester United ហើយ​ចាប់​ពី​រដូវកាល​ថ្មី​តទៅ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយពី​កំពូល​អ្នក​កាសែតល្បីឈ្មោះ​ Fabrizio Romano ​។ អាជីពរបស់ Christian Eriksen វ័យ៣០ឆ្នាំ បានរង្គោះរង្គើ ពេលដែលរូបគេបានមានបញ្ហាបេះដូង ពេលលេងអោយក្រុមជម្រើសជាតិដាណឺម៉ាក នៅពានរង្វាន់ UEFA Euro 2020។ ក្រោយមកកាន់ Man United គេក៏មានការរអាក់រអួលខ្លះដែរដោយសារតែ ...
  • 1060
    0

    Cristiano Ronaldo ត្រូវបានគេដឹងថា នឹងបញ្ចុះថ្លៃនឿយហត់របស់ខ្លួនដើម្បីអាចចាកចេញពី Manchester United អំឡុងទីផ្សារដោះដូរកីឡាករ​រដូវក្ដៅនេះ។ បើតាមអ្នកសារព័ត៌មានស្ថាប័ន Independent ខ្សែប្រយុទ្ធព័រទុយហ្គាល់​ចង់ចេញឆាប់ៗ ព្រោះចង់លេងនៅ UEFA Champions League។ ប្រាក់សប្ដាហ៍របស់គេនៅ Man UTD គឺ៥០ម៉ឺនផោន ដែលជាកត្តាឲ្យក្រុមដទៃ​អល់អែក។ Chelsea និង Bayern Munich សុទ្ធតែចាប់អារម្មណ៍លើអតីតកីឡាករ Sporting Lisbon ...
  • 1947
    0

    Alisher បានទៅ​ចូលរួមជាមួយវិសាខាជាលើកទី៣ ដោយជំនួសកន្លែងរបស់​ខ្សែប្រយុទ្ធអូស្ត្រាលី Kenny Athu។ កីឡាករអ៊ូបេគីស្ថានរូបនេះបានទៅវិសាខា ដំបូង ក្នុងឆ្នាំ២០២០ ហើយទៅព្រៃវែង២០២១។ ដើមឆ្នាំ២០២២ គេទៅវិសាខា។ ការវិលទៅ Prince Stadium បានមួយរយៈខ្លី គេក៏បានត្រលប់ទៅព្រែវែងវិញ។ សម្រាប់កីឡាករ Kenny បានបាត់មុខមួយរយៈហើយ។ ខ្សែប្រយុទ្ធកម្ពស់ត្រូវបានគេមើលឃើញថា ហាក់មិនសូវមានប្រសិទ្ធភាពប៉ុន្មានទេ៕  
  • 936
    0

    ក្នុងការប្រកួតក្របខណ្ឌកំពូលកម្ពុជា ចាញ់​បឹងកេត ៣ទល់នឹង៤ កាលថ្ងៃសៅរ៍ ទី០២ ខែកក្កដា កន្លងទៅ អ្នកចាំទី អ៊ុំ វិចិត្រ មិនបានចូល​លេងឲ្យសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទទេ។ កីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជារូបនេះបានសរសេរក្នុង story ថា ដោយសារតែបញ្ហារបួសចាស់ត្រង់​ដៃដែលបាន​រើឡើងវិញ ហើយតែងតែមានភាពឈឺចាប់ច្រើនថ្ងៃពេលត្រូវបាល់ម្ដងៗ។ គេថា បញ្ហានេះស្ទើរតែឲ្យគេបោះបង់អាជីពជាកីឡាករទៅហើយ។ បងប្រុសអ្នកចាំទី អ៊ុំ សេរីរ័ត្ន មានបញ្ហាម្រាមដៃកាលឆ្នាំ២០១៤ ដែលធ្វើឲ្យគេអវត្តមានមួយរយៈនាពេលនោះ។ បញ្ហានេះក៏ធ្វើឲ្យក្រុមហៅកាត់ទ័ពឈឺក្បាលដែរ ខណៈអ្នកចាំទី អ៊ុំ ...