• 615
    0

    មេដាយមាសទី២របស់កម្ពុជាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ធ្វើបានដោយកីឡាការិនី វិត ចន្ថា លើវិញ្ញាសាលោតចម្ងាយ។ គិតមកទល់ពេលនេះ កម្ពុជាដណ្ដើមបានមេដាយ២គ្រឿង និងសំរឹទ្ធ១គ្រឿង។ មេដាយមាសមួយទៀតបាន​ពីវិញ្ញាសាបាល់បោះជិះរទេះនារី និងមេដាយសំរឹទ្ធបានពីវាយកូនឃ្លីលើតុ វិញ្ញាសាជាក្រុម (Class 1-3)៕
  • 620
    0

    ក្រុមកីឡាជនមានពិការភាពកម្ពុជាដណ្ដើមបានមេដាយមាស១គ្រឿងដំបូងហើយពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២ នាថ្ងៃអាទិត្យ ទី​៣១ ខែកក្កដា ឆ្នាំ២០២២ នេះ។ មេដាយមាស១គ្រឿងនេះកើតឡើងក្នុងវិញ្ញាសាបាល់បោះរទេះ៣ទល់៣ នាវគ្គផ្តាច់ព្រ័ត្រឈ្នះក្រុមនារីថៃ ដោយលទ្ធផល ៧ទល់នឹង៥។ នេះក៏ជាកំណត់ត្រា១០០ភាគរយសម្រាប់ក្រុមបាល់បោះរទេះនារីកម្ពុជាដែរ។ គួរដឹងដែរថា កម្ពុជាបានចូលរួមប្រកួតលើ ១១ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ដែលចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូត ដល់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ...
  • 1232
    0

    (BC-99) គ្រូបង្វឹក Brentford លោក Thomas Frank និយាយថា វាជាការ​ពិបាក​មួយ​ក្នុង​ការ​រក​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​ម្នាក់​មក​ជំនួស Christian Eriksen ដែល​បាន​ផ្លាស់​ទៅ​កាន់ Old Trafford របស់ Manchester United។ បើ​ទោះ​ជា Eriksen បានចំណាយពេលពាក់កណ្តាលរដូវកាលជាមួយក្រុម Brentford  ក្នុងអំឡុង​ខែ មករា មុន​នេះ​ក៏​ពិត​មែន​តែ​កីឡាករ​ខ្សែ​ប្រយុទ្ធ​រូប​នេះជា​អ្នក​ស៊ុត​បញ្ចូលទីក្នុងជ័យជម្នះ 4-1 លើក្រុម Chelsea ...
  • 706
    0

    Takumu Nisahara បានទាត់បញ្ចូលទីគ្រាប់ជ័យជម្នះ​ឲ្យ​កងយោធពលខេមរភូមិន្ទយកឈ្នះវិសាខា ០ទល់នឹង១ ក្នុងការប្រកួតក្របខណ្ឌ Cambodian Premier League នៅថ្ងៃសៅរ៍ ទី​៣០ ខែកក្កដា។ គិតមកទល់ពេលនេះ ខ្សែប្រយុទ្ធជនជាតិជប៉ុនខាងលើមាន​១៦គ្រាប់ហើយពីការប្រកួត១៣លើក​របស់ទ័ព ឈរកំពូលតារាង Top Scorer ជាបណ្ដោះអាសន្ន។ គួររំឭកថា Takumu បានចូលរួមជាមួយកងយោធពលខេមរភូមិន្ទតាំងពីមុនបើករដូវកាល២០២១ម្ល៉េះ។ ជាអកុសល គេបានរងរបួស​ដាច់សរសៃពួរជង្គង់ អំឡុងការប្រកួត pre-season និង​បានវិលទៅព្យាបាលនៅប្រទេសជប៉ុន។ រំលងបានតែមួយឆ្នាំ ...
  • 582
    0

    ព្រះខ័នរាជស្វាយរៀងនៅតែបន្តកាន់កាប់កំពូលតារាងក្របខណ្ឌ Cambodian Premier League គិតត្រឹមសប្ដាហ៍ទី១៣ ក្រោយឈ្នះម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដោយលទ្ធផល​ ០ទល់នឹង៤។ ក្រុមលោក Conor Nestor នៅតែមិនចាញ់ឡើយ ដោយឈ្នះ១១ និងស្មើ​២ មាន៣៥ពិន្ទុ។ ចំណែកបឹងកេតវិញបានឡើងទៅកាន់ចំណាត់ថ្នាក់លេខ២ ក្រោយឈ្នះម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ០ទល់នឹង៤។ ក្នុងចំណោម១៤ប្រកួត ក្រុមជើងឯកលីគកំពូល៣សម័យ មាន២៣ពិន្ទុ។ បឹងកេតក៏បានរុញវិសាខាទៅលេខ៣ ក្រោយក្រុមមានមូលដ្ឋាននៅកីឡដ្ឋានព្រីនស៍ ចាញ់​ក្រុមកងយោធពលខេមរភូមិន្ទ ០ទល់នឹង១។ សម្រាប់ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនវិញ ...
  • 1075
    0

    កម្មវិធីដើរតួជាអ្នកចាត់ការក្រុមបាល់ទាត់លីគកំពូលនៅអង់គ្លេស (Fantasy English Premier League) សំរាប់ឆ្នាំថ្មីចាប់ផ្តើមសប្តាហ៍ក្រោយតទៅហើយ។ Fantasy English Premier League គឺជាកម្មវិធីមួយមានភាពល្បីល្បាញលើពិភពលោក មានអ្នកចូលរួមរាប់លាននាក់ ហើយក្នុងនោះក៏មានប្រជាជនកម្ពុជាយើងចូលរួមមិនតិចដែរមកដល់ពេលនេះ។ កម្មវិធីដ៏ពិសេសនេះតម្រូវឲ្យអ្នកធ្វើជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់មួយដែលមានកីឡាករ១៤នាក់ ក្នុងនោះអ្នកនឹងទទួលបានប្រាក់១០០លានផោន ដើម្បីរៀបចំក្រុម។ ការបង្កើតក្រុមឲ្យបានត្រឹមត្រូវដោយប្រើប្រាស់ឈ្មោះពិតប្រាកដ សារអេឡិចត្រូនិច ត្រឹមត្រូវ អ្នកនឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនពី Official Fantasy Website.។ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់លោកអ្នកអាចចូលរួមក្នុងគ្រុប តេឡេក្រាមនេះ (https://t.me/CambodiaFPL) ...
  • 715
    0

    គិតមកទល់ពេលនេះមានរយៈពេល១៩ឆ្នាំហើយដែលអ្នកចាំទីសម្បូរបទពិសោធ សំរិត សីហា ប្រកបអាជីពបាល់ទាត់។ អ្នកចាំទីណាហ្គាវើលដ៍បច្ចុប្បន្ន មិនសូវបង្ហាញខ្លួនប៉ុន្មានទេ​ក្នុងការប្រកួត ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយជាទូទៅ ស៊ូ យ៉ាទី ជាជម្រើសទី១។ ដោយឡែក សីហា បានដើរតួនាទីជាគ្រូចាំទីផង និងលេងខ្លួនឯងផង។ គេបានសរសេរលើគណនី Facebook ផ្ទាល់ខ្លួនថា “៖ ក្នុងរយៈពេល19ឆ្នាំដែលជាកីឡាករ ប្រហែលជាឆ្នាំចុងក្រោយហេីយសំរាប់ខ្ញុំ។” សំរិត សីហា ធ្លាប់សាងស្នាដៃគួរកត់សម្គាល់ដោយបានឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្លិបក្រសួងការពារជាតិ ...
  • 796
    0

    កីឡាចំនួន១២ប្រភេទ​ត្រូវបានសម្រេចជ្រើសរើសសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ កីឡាទាំង១២ដែលត្រូវបានអនុម័តជាផ្លូវការគឺ ប៊ូស្យា បាល់ទាត់៥ម្ខាង (ចលករខួរក្បាល) បាល់បោះពិការភ្នែក វាយសី វាយកូនឃ្លីលើតុ បាល់ទះអង្គុយ អុក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) អត្តពលកម្ម ហែលទឹក លើកទម្ងន់ និងបាល់បោះជិះរទេះ។ ក្រៅពីកីឡាទាំង១២ប្រភេទដែលត្រូវបានអនុម័តជាផ្លូវការ ក៏នៅមានកីឡាខ្លះទៀតត្រូវបានដាក់សម្រាប់ការពិចារណា។ គួរដឹងដែរថា កម្ពុជានឹងទទួលរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ...
  • 430
    0

    លោក Jurgen Klopp អ្នកចាត់ការ Liverpool ជឿជាក់ថា អ្វីដែលបាត់បង់នៅរដូវកាលមុននឹងជួយក្រុមខ្លួនបន្ថែមកម្លាំងចិត្តដើម្បីយកប្រៀបលើ Manchester City រដូវកាលនេះ។ រដូវកាលមុន ក្រុមហង្សក្រហមចាញ់តែ២ប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League តែបានរបូតជើងឯកទៅ Manchester City។ ការបន្ថែម Kalvin Philipps និង Erling Haaland នៅរដូវក្ដៅនេះ ធ្វើឲ្យ Liverpool ...
  • 805
    0

    Sir Alex Ferguson បាន​វិលទៅ Manchester United វិញ ដោយទទួល​តួនាទីជាទីប្រឹក្សាយុទ្ធសាស្ត្រ។ សារព័ត៌មាន Daily Mail រាយការណ៍ថា នាយកប្រតិបត្តិបិសាចក្រហម លោក Richard Arnold បាន​បង្កើត​ក្រុមប្រឹក្សាយុទ្ធសាស្ត្រ ដែលក្នុងនោះមាន Sir Alex Ferguson, អតីត CEO លោក David Gill, ...