• 611
    0

    ប្រធាន​ក្លឹប​ Barcelona លោក​ Joan Laporta បានអោយដឹង​ថា​ ក្លឹប​របស់​លោកបាន​លក់​សិទ្ធិ​ Barca Studio ចំនួន​២៥ ភាគរយ ស្មើ​នឹង​ប្រមាណ​ ១០០លាន​ដុល្លារ​ ទៅអោយវេបសាយឌីជីថល Socios.comដើម្បី​ចុះ​ឈ្មោះ​កីឡាករ​ទើប​នាំ​ថ្មីៗ​ចូល​រួមក្លិប ។​ កន្លង​មក​នេះ​ Barcelona ត្រូវ​បាន​គេ​ងឿង​ឆ្ងល់​និង​រិះគន់​រឿងមានលទ្ធភាពនាំ​ចូល​កីឡាករ​ថ្មីៗ​ជា​ច្រើន​សម្រាប់​រដូវកាល​ក្ដៅ​ ដ្បិត ​ចំណូល​ ចំណាយ​ និង​បំណុល​ក្លឹប​នេះ​គឺ​ស្ថិត​ក្នុង​បញ្ហា​ហិរញ្ញវត្ថុ​នៅ​ឡើយ។​ យ៉ាង​ណា​មក​ទល់នឹង​ក្លឹប​នេះ​បាន​ធ្វើ​ការបង្ហាញ​ទិន្នន័យ​ដែល​ពួក​គេ​បាន​លក់​ផ្នែក​មួយ​ចំនួន​របស់​ក្លឹប​ដើម្បី​នាំ​ចូល​ និង​ចុះ​ឈ្មោះ​កីឡាករ​ដូច​ជា​ លក់​សិទ្ធិ​ ...
  • 606
    0

    ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កំពូលអឺរ៉ុបផ្នែកនារី UEFA Women Euro 2022 បានក្លាយជាព្រឹត្តិការណ៍បំបែកកំណត់ត្រាអ្នកចូលទស្សនាច្រើនជាងគេបំផុតនៅអង់គ្លេស។ ជាក់ស្តែង អ្នកគាំទ្រប្រមាណ ៨៧,១៩២នាក់ បានចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមនារីអង់គ្លេស និងអាល្លឺម៉ង់ នាកីឡដ្ឋាន Wembley ។ វាបានបំបែកតំណត់ត្រាការប្រកួតទាំងក្រុមបុរសនិងក្រុមនារីនៅកីឡដ្ឋាន Wembley កន្លងមក។ កាលពីថ្ងៃទី១៦ខែកក្កដា ជាថ្ងៃប្រកួតបើកឆាករបស់ក្រុមនារីអង់គ្លេសប៉ះក្រុមនារីអូទ្រីស នាកីឡដ្ឋាន Old Trafford មានអ្នកចូលទស្សនាប្រមាណ៦៨,៨៧១នាក់។  ​រីឯ ជំនួបវគ្គផ្តាច់ព្រ័ត្រ UEFA Euro ...
  • 760
    0

    សារពត៌មាននៅអង់គ្លេស​បាន​រាយការណ៍​ថា ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ចាក​ចេញពី​កីឡដ្ឋាន Old Trafford ខណៈ​ដែល​ការ​ប្រកួត​មិត្តភាព​របស់​ក្រុម Man United នឹង Rayo Vallecano ទាំងមិន​ទាន់​បញ្ចប់​៩០​នាទី​ ដែល​វាបានបង្កើនការងើយ​ឆ្ងល់​បន្ថែម​ទៀត​សម្រាប់​អ្នកគាំទ្រ ចំពោះ​អនាគតរបស់គេ​។ ​ការ​ចាកចេញ​នេះ បង្កើន​ភាព​មិន​ច្បាស់លាស់​អំពី​អនាគត​របស់​គេ​ជាមួយ​ក្លិប Man Utd ដែល​របូត​ឱកាស​លេង​ពានរង្វាន់ UEFA Champions League រដូវ​កាល​ក្រោយ​។​ កាសែត ...
  • 2858
    0

    កីឡាករបាល់ទាត់បុរសម្នាក់បានបង្ហាញអារម្មណ៍ក្រេវក្រោធ និងរត់ទៅបុកអាជ្ញាកណ្ដាលស្រីម្នាក់ ក្រោយមិត្តរួមក្រុមរបស់គេទទួលបានកាតលឿង។ ៊ ហេតុការណ៍នេះកើតឡើងក្នុងការប្រកួតលីគទី៣អាហ្សង់ទីនរវាងក្លិប Garmense និង Deportivo Independcia កាលថ្ងៃទី៣១ ខែកក្កដា។ នាពេលនោះ អាជ្ញាកណ្ដាល Magali Cortadi បានផ្ដល់កាតលឿងដល់កីឡាករម្នាក់របស់ Garmense។ ដោយមិនអាចទទួលយកបាន Cristian Tirone បានរត់ទៅអុកអាជ្ញាកណ្ដាលស្រីនោះ។ អាជ្ញាកណ្ដាលស្រីក៏បានដួលលើទីលាន និងរងរបួសជើង។ ជំនួយការអាជ្ញាកណ្ដាល២រូបទៅជួយមិនទាន់ពេលទេ ដោយអាចបានត្រឹមរារាំងកីឡាករបង្កហេតុមិនឲ្យយាយីបន្ថែមទៀត។ នាពេលនោះ ...
  • 729
    0

    ក្រុមប្រតិភូអត្តពលិកកម្ពុជាដែលបានចូលរួមការប្រកួតកីឡានគរបាលពិភពលោក World Police & Fire Games លើកទី១៩ ឆ្នាំ២០២២ នៅប្រទេសហូឡង់ នឹងធ្វើមាតុភូមិនិវត្តន៍ដល់រាជធានីភ្នំពេញវិញ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។ បន្ទាប់មកនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល ក៏នឹងមានការធ្វើពិធីដង្ហែមេដាយពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី បត់តាមផ្លូវនរោត្តម ត្រង់មន្ទីរពេទ្យ ព្រះអង្គឌួង ឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួនវិមានឯករាជ្យខាងកើត ត្រឡប់មកផ្លូវព្រះសុរាម្រិត ដល់ផ្លូវព្រះសីហនុរួចឆ្ពោះទៅ​កាន់មជ្ឈមណ្ឌលកីឡានគរបាលជាតិក្នុងពហុកីឡដ្ឋានជាតិ។ គួររំលឹកថា ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក ...
  • 515
    0

    ក្រុមបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Women Euro 2022 បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិនារីអាល្លឺម៉ង់ ដោយលទ្ធផល ២-១។ ជាមួយសមិទ្ធិផលនេះ គ្រូបង្វឹកក្រុមនារីអង់គ្លេស លោកស្រី Sarina Wiegman បានបង្ហាញពីក្តីសប្បាយរីករាយ ដោយថា “រូបខ្ញុំនិងកូនក្រុមទាំងអស់ ពិតជាមានក្តីសប្បាយរីករាយនិងមោទនភាពបំផុត ដែលបានឈ្នះពានរង្វាន់នេះ។ វាជាការប្រកួតដ៏អស្ចារ្យ ហើយគូប្រជែងរបស់យើងពិតជាលេងបានល្អណាស់ ប៉ុន្តែពួកយើងក៏បានប្រឹងប្រែង រហូតបានឈ្នះ។” លោកស្រីបានបន្តថា “ជ័យជំនះរបស់យើងនេះមានអត្ថន័យណាស់ ព្រោះវាមិនត្រឹមតែក្នុងផ្នែកកីឡាប៉ុណ្ណោះទេ ...
  • 519
    0

    រាប់បញ្ចូលទាំងពានរង្វាន់ French Super Cup នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២ Lionel Messi មានពាន៤១គ្រឿងទាំងតូច ទាំងធំក្នុងដៃហើយ។ Legend អាហ្សង់ទីនរូបនេះបានរួមចំណែកជួយ Paris Saint Germain ឈ្នះ Super Cup តាមរយៈជ័យជម្នះ៤ទល់នឹង០លើ Nantes។ គិតមកទល់ពេលនេះគេមានពាន៤១គ្រឿងហើយ រួមបញ្ចូលទាំង La Liga ...
  • 693
    0

    អង់គ្លេស​បាន​បង្កើតប្រវត្តិសាស្ត្រ​ដោយ​បានឈ្នះ​ជើងឯក​កម្រិតខ្ពស់ក្នុងក្របខណ្ឌនារីលើកដំបូង។ ក្រុមតោញីបាន​លើកពាន EURO 2022 តាមរយៈជ័យជម្នះលើក្រុមជើងឯក៨សម័យអាល្លឺម៉ង់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា។ Chole Kelly រកបានគ្រាប់ជ័យជម្នះក្នុងនាទី១១០ សម្រាប់អង់គ្លេសក្នុងសំណាញ់អាល្លឺម៉ង់ ក្រោយក្រុមទាំង២ស្មើគ្នា១ទល់នឹង១ ក្នុងម៉ោងធម្មតាពីមុខអ្នកគាំទ្រ៨៧១៩២នាក់។ ក្រុមកីឡាការិនីបានដួលដេកលើទីលានបង្ហូរទឹកភ្នែកលាយឡំដោយភាពរីករាយ។ គេចាំបានថា កាលពី៥៦ឆ្នាំមុន ក្រុមបុរសអង់គ្លេសបានឈ្នះអាល្លឺម៉ង់ខាងលិចដើម្បីលើកពាន World Cup 1966 ដែលជាពានធំតែមួយគត់របស់​ប្រទេសនេះ៕  
  • 615
    0

    មេដាយមាសទី២របស់កម្ពុជាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ធ្វើបានដោយកីឡាការិនី វិត ចន្ថា លើវិញ្ញាសាលោតចម្ងាយ។ គិតមកទល់ពេលនេះ កម្ពុជាដណ្ដើមបានមេដាយ២គ្រឿង និងសំរឹទ្ធ១គ្រឿង។ មេដាយមាសមួយទៀតបាន​ពីវិញ្ញាសាបាល់បោះជិះរទេះនារី និងមេដាយសំរឹទ្ធបានពីវាយកូនឃ្លីលើតុ វិញ្ញាសាជាក្រុម (Class 1-3)៕
  • 619
    0

    ក្រុមកីឡាជនមានពិការភាពកម្ពុជាដណ្ដើមបានមេដាយមាស១គ្រឿងដំបូងហើយពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២ នាថ្ងៃអាទិត្យ ទី​៣១ ខែកក្កដា ឆ្នាំ២០២២ នេះ។ មេដាយមាស១គ្រឿងនេះកើតឡើងក្នុងវិញ្ញាសាបាល់បោះរទេះ៣ទល់៣ នាវគ្គផ្តាច់ព្រ័ត្រឈ្នះក្រុមនារីថៃ ដោយលទ្ធផល ៧ទល់នឹង៥។ នេះក៏ជាកំណត់ត្រា១០០ភាគរយសម្រាប់ក្រុមបាល់បោះរទេះនារីកម្ពុជាដែរ។ គួរដឹងដែរថា កម្ពុជាបានចូលរួមប្រកួតលើ ១១ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ដែលចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូត ដល់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ...