Author: MSR Website
-
មឿន សុខហ៊ុច ប្រាប់មូលហេតុដែលចាញ់កាច់ជាមួយ ឌិន ណាផូ (វិឌីអូ)
ទីបំផុតម្ចាស់ពានរង្វាន់ ISI Palm រដូវកាលទី២លើប្រភេទទំងន់៦៥គីឡូក្រាមបានរកឃើញហើយ ដោយបានទៅលើកីឡាករ មឿន សុខហ៊ុច ក្រោយពីប្រកួតឈ្នះពិន្ទុយ៉ាងប្រផិតប្រផើយ ជាមួយកីឡាករកូនថៃកាត់បារាំង ឌិន ណាផូ។ ក្រោយពីទទួលបានទឹកប្រាក់ចំនួន៦ពាន់ដុល្លាររួមជាមួយពានរង្វាន់ ISI Palm នៅសង្វៀនស៊ីអិនស៊ី មឿន សុខហ៊ុច ដែលជាកូនសិស្សរបស់លោក ណន រិទ្ធ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានកីឡាថា មូលហេតុដែលរូបគេចាញ់កាច់ជាមួយ ឌិន ណាផូ គឺដោយសាររូបគេព្យាយាមសម្រកគីឡូខ្លាំងពេក ដែលជាហេតុធ្វើឲ្យមិនមានកំលាំងពេញលេញប្រកួតលើសង្វៀន ... -
ពុធ ឆាយរិទ្ធី និយាយរៀបរាប់ក្រោយប្រកួតឈ្នះ ក្រៀងក្រៃ
អ្នកប្រដាល់គុនខ្មែរដែលមានរហ័សនាមថា (រន្ទះជើងដងទន្លេមេង្គ) ពុទ្ធ ឆាយរិទ្ធី បានរៀបរាបក្រោយពីប្រកួតជាមួយ ក្រៀងក្រៃ ដែលជាអ្នកប្រដាល់មកពីប្រទេសថៃថា កីឡាកររូបនេះពិតជារឹងមាំមែន ទោះបីជារូបគេខំប្រឹងវៃសម្រុកខ្លាំងយ៉ាងណាក៏នៅតែមិនអាចអោយកីឡាកររូបនេះបោះបង់ការប្រកួតបាន ម្យ៉ាងវិញទៀតរូបខ្លួនប្រឹងវៃខ្លាំងពេកស្ទើរតែអស់កំលាំងមួយសារៗផងដែរ។ កូនសិស្សរបស់លោកគ្រូ ណន រិទ្ធ ក៏បាននិយាយរំលឹកផងដែរថា ពីមុនរូបខ្លួនធ្លាប់ប្រកួតចាញ់កីឡាករថៃ ក្រៀងក្រៃម្តងដែរ គ្រានោះគឺត្រូវកីឡាករថៃរូបនេះទាត់ស្ទើរតែខូចជើងទាំងស្រុងដូចនឹងសុខហ៊ុចដែរ តែលើកនេះគឺមិនអោយដូចលើកមុនឡើយ ពោលគឺរូបខ្លួនបានហ្វឹកហាត់ពង្រឹងប្រព័ន្ធការពារខាងក្រោម ដើម្បីទប់ទល់ជាមួយ ក្រែងក្រៃ ហើយទីបំផុតរូបខ្លួនក៏អាចយកឈ្នះបានសម្រេចដូចក្តីប្រាថ្នាមែន៕ -
មានការគោរពវិញ្ញាណក្ខន្ធលោក Beat Richner ក្នុងជំនួបកម្ពុជា និង ម៉ាឡេស៊ី ល្ងាចនេះ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសនៅថ្ងៃនេះថា ក្រោមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងគោរពវិញ្ញាណក្ខន្ធលោក Beat Richner ដែលជាស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ជានៅមុនការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិម៉ាឡេស៊ី នាពហុកីឡដ្ឋានជាតិអូឡាំពិកវេលាម៉ោង ៦ និង ៣០ នាទីល្ងាចនេះ ។ លោក Beat Richner ស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ជា ដែលជាមន្ទីរពេទ្យមួយ បានជួយព្យាបាលកុមារកម្ពុជារាប់លាននាក់ក្នុងមួយឆ្នាំៗ ដោយមិនគិតលុយ ដោយលោកជាស្វែងរកប្រាក់មកកសាងមន្ទីរពេទ្យគន្ធបុប្ជានៅភ្នំពេញ និងខេត្តសៀមរាប ។ បុរសជនជាតិស្វីសរូបនេះបានទទួលមរណៈភាពកាលពីថ្ងៃទី ... -
១១នាក់ដំបូងរបស់កម្ពុជា ក្រោមការដឹកនាំរបស់ Honda ដើម្បីតទល់នឹងម៉ាឡេស៊ី នៅល្ងាចនេះ
នៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃចន្ទ ទី ១០ កញ្ញានេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំ ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវម៉ាឡេស៊ី នៅទីលានកីឡដ្ឋានជាតិ សម្រាប់ការប្រកួតមិត្តភាព។ ជាការប្រកួតមិត្តភាព ដែលមានលក្ខណៈពិសេស ព្រោះក្រុមគោព្រៃកម្ពុជា នឹងមានគ្រូបង្វឹកថ្មី ដែលជាអតីតកីឡាករជប៉ុនដ៏ល្បី គឺលោក Keisuke Honda។ យើងមកមើលថា តើ ១១នាក់ដំបូងណា ដែលលោក Honda អាចដាក់ឲ្យចូលលេងក្នុងជម្រើស ១១នាក់ដំបូង នាការប្រកួតនៅល្ងាចនេះ៖ ... -
Hector Bellerin ខឹងអ្នកគាំទ្រ ដែលថាគាត់ទុកសក់ដូចស្រី
Hector Bellerin បានឲ្យដឹងថា គាត់បានសម្រេចលុបចោលគណនី Twitter ពីក្នុងទូរស័ព្ទរបស់គាត់ចោល ដោយសារតែទ្រាំទ្រមិនបានទៅនឹងការរិះគន់របស់អ្នកគាំទ្រ Arsenal មួយចំនួន រួមទាំងការប្រមាថពីការលេងម៉ូដសក់ថ្មីរបស់គាត់ រហូតអ្នកខ្លះដៀលត្បិះគាត់ថា ជាស្រីស្រលាញ់ស្រី «lesbian»។ ខ្សែការពារអេស្ប៉ាញវ័យ ២៣ឆ្នាំរបស់កាំភ្លើងធំ Arsenal នេះ បញ្ជាក់ថា ៖ «វាជារឿងគួរឲ្យខ្លាច ទាំងពីសំណាក់កីឡាករខ្លួនឯង និងពីក្រុមគូបដិបក្ខ។ ពួកគេ បានហៅខ្ញុំថា «lesbian» ព្រោះខ្ញុំទុកសក់វែង។ ... -
ផល សោភ័ណ្ឌ ប្រាប់មូលហេតុដែលរូបខ្លួនប្រកួតចាញ់ ហ្វុនលួង
បន្ទាប់ពីអ្នកប្រដាល់គុនខ្មែរដំរីពិឃាដ ផល សោភ័ណ្ឌ បានប្រកួតចាញ់កីឡាករមកពីប្រទេសថៃ ហ្វុនលួង ក្នុងកម្មវិធីដណ្តើមប្រាក់លាននាសង្វៀនស៊ីអិនស៊ីជាលើកទី២ បានធ្វើឲ្យចិត្តប្រជាជនខ្មែរដែលនិយមគាំទ្រនឹងស្រលាញ់វិស័យមួយនេះ អ្នកខ្លះមិនអស់ចិត្ត អ្នកខ្លះចង់អោយមានការប្រកួតម្តងទៀត ហើយអ្នកខ្លះទៀតក៏ចង់អោយកីឡាករត្រកូលឡៅ ជួបជាមួយថៃម្នាក់នេះផងដែរ។ ទាក់ទង់ទៅនឹងកីឡាករគុនខ្មែរ ផល សោភ័ណ្ឌ ផ្ទាល់រូបគេក៏មានបំណងចង់ជួបកីឡាករ ហ្វុនលួង នេះម្តងទៀត ដោយហេតុផលថា ការប្រកួតចាញ់កីឡាករមកពីក្លឹបប៉េឡេបុរីរាំម្នាក់នេះ គឺដោយសារតែរូបខ្លួនមានបញ្ហាឈឺដៃ និង ឈឺជើង ដោយសារតែប្រកួតច្រើនសប្តាហ៍ជាប់ៗគ្នាច្រើនពេក ដូច្នេះបើមានឪកាសនឹងផ្សងជួបកីឡាករថៃម្នាក់នេះសារជាថ្មី៕ -
មាស សុខគ្រី បកស្រាយរឿងអ្នកគាំទ្ររិះគន់អាជ្ញាកណ្តាលមិនសូវចូលញែកកីឡាករអោយលឿនៗ
ថ្មីៗនេះមានមតិរិះគន់ពីអ្នកគាំទ្រមួយចំនួនរឿងអាជ្ញាកណ្តាលប្រដាល់គុនខ្មែរខ្លះពេលនៅលើសង្វៀនមិនសូវបង្ហាញភាពរហ័សរហួនចូលទៅញែកកីឡាករពេលប្រកួតដែលធ្វើអោយមានការថែម រឺ ឡើងជង្គង់ចំប្រដាល់ការពារខុសវិន័យច្បាប់ប្រកួតជាដើម ។ ឆ្លើយក្នុងសាររិះគន់របស់អ្នកគាំទ្រក្នុងហ្វេសបុកលោក មាស សុខគ្រី ដែលជាប្រធានគណៈកម្មាការ សហព័ន្ធប្រដាល់គុនខ្មែរបានបញ្ជាក់ថា ៖ ច្បាប់មិនចេះតែស្ទុះចូលឃាត់នោះទេ មុននឹងឃាត់ ចាប់ញែកត្រូវស្រែកអោយលឺៗពាក្សថាឈប់ (Stop) រួចបានយកដៃទៅញែកកីឡាករទាំងពីរ ។ លោកក៏បានរំលឹកកាលលោក ជ័យ ប៊ុនឈឿ កាលនូវមានជីវិតបានរងរបួសបាក់ធ្មេញអំឡុងពេល ចូលទៅឃាត់ ហើយមិនបានស្រែកអោយលឺៗ ។ យ៉ាងណាក៏មានអាជ្ញាកណ្តាលមួយចំនួនទទួលបានការសរសើរពីអ្នកគាំទ្រផងដែរ នៅពេលពួកគេ បានបំពេញតួនាទីល្អលើសង្វៀន ... -
៦២ឆ្នាំមុន កម្ពុជាចេញប្រកួតបាល់ទាត់លើឆាកអន្តរជាតិលើកដំបូងធ្លាប់ស៊ុតចូល ម៉ាឡេស៊ី ២គ្រាប់
ថ្ងៃច័ន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ប្រិយមិត្តបាល់ទាត់កម្ពុជាទូរទាំងប្រទេសនិងបានទស្សនាការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិដ៏ធំមួយនៅ ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា រវាងក្រុមបាល់ទាត់ ជំរើសជាតិកម្ពុជា ប្រកួតជាមួយ ក្រុមបាល់ទាត់ជំរើសជាតិម៉ាឡេស៊ី។ នេះជាការប្រកួតកំដៅសាច់ដុំមួយសំរាប់កម្ពុជាដើម្បីត្រៀមខ្លួនប្រកួតក្នុងព្រឹិត្តិការណ៏ AFF Championship 2018 ដែលចាប់ផ្តើមនៅខែវិច្ឆិការខាងមុខនេះ។ បច្ចុប្បន្ន បើទោះជាមិនសូវល្បីខ្លាំងក្នុងឆាកបាល់ទាត់អន្តរជាតិ ក៏ក្រុមបាល់ទាត់កម្ពុជាមានប្រវត្តិប្រកួតជាមួយក្រុមជាច្រើនក្នុងអតីតកាលផងដែរ។ ជាក់ស្តែងចាប់តាំងតែពីប្រលូកចូលការប្រកួតផ្លូវការក្នុងឆ្នាំ ១៩៥៦មក អ្នកចម្បាំងក្រុងអង្គរធ្លាប់ឈ្នះច្រើនបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ១១-០ លើក្រុមជំរើសជាតិយ៉េមែនខាងជើង កាលពីថ្ងៃទី២៩ វិច្ឆិការ ... -
លទ្ធផលអ្នកឈ្នះរង្វាន់ទាំង៥រូបពី Pi Pay Cambodia Fantasy សប្តាហ៍ទី៤
ក្រោយការប្រកួតសប្តាហ៍ទី៤ នៃក្របខ័ណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League រដូវកាល២០១៨/១៩ បានបញ្ចប់ជាស្ថាពរ ជាមួយគ្នានេះផងដែរ កម្មវិធី Pi Pay Cambodia Fantasy ក៏បានរកឃើញអ្នកឈ្នះទាំង៥រូបប្រចាំសប្តាហ៍ផងដែរ ក្រោយពីស្វែងរកពិន្ទុបានច្រើនជាងគេនៅសប្តាហ៍ទី៤នេះ។ អ្នកឈ្នះទាំង៥រូបរួមមាន៖ ប្រិយមិត្តអាចចូលរួមប្រកួតក្នុង League ដ៏ពេញនិយមមួយនៅព្រះរាជាណាចក្រកម្ពុជារបស់យើងគឺ Pi Pay Cambodia Fantasy ដែលលោកអ្នកអាចចូលរួមប្រកួតប្រជែងដោយសេរីតាមរយៈលេខកូដ 599631-643343។ អ្នកដែលមានពិន្ទុខ្ពស់ជាងគេ5នាក់រៀងរាល់សប្តាហ៍និងបានទទួលរង្វាន់ជាទឹកប្រាក់5ដុល្លារនិងឈ្នះលុយសុទ្ធចំនួន15០ដុល្លារប្រចាំរដូវកាលផងដែរ។ នេះជារបៀបនៃការចូលលេង៖ ... -
ក្រុមជម្រើសជាតិគុនខ្មែររំសាយ អាចជាមូលហេតុ ធឿន ធារ៉ា ទៅហាត់នៅថៃវិញ
ក្រុមជម្រើសជាតិគុនខ្មែរបានរំសាយជិតមួយខែមកហើយ ក្រោយសហព័ន្ធគុនខ្មែរ និងក្រសួង អប់រំយុវជន កីឡា បានប្រកាសប្រមូលផ្តុំធ្វើការហ្វឹកហាត់កីឡាករ៨រូបអស់រយៈពេល ៦ខែកន្លងមក ។ ការរំសាយធ្វើអោយកីឡាករដែលជាប់ក្នុងក្រុមជម្រើសជាតិគុនខ្មែរអាចទៅហ្វឹកហាត់នៅក្លិបរបស់គេ បានវិញដូចធម្មតា ខណៈដំណឹងអ្នកលេងកែង ធឿន ធារ៉ា ទៅហ្វឹកហាត់នៅប្រទេសថៃវិញក៏អាចជា មូលហេតុនេះដែរ ព្រោះរូបគេមុនជាប់ជម្រើសជាតិគឺហាត់នៅក្លិបប្រដាល់ប្រទេសថៃដែលជាក្លិប សហការរបស់ក្លិបក្រសួងកសិកម្ម ។ តាមការបញ្ជាក់របស់លោក ឡុង សាលវ័ន្ត គ្រូជម្រើសជាតិគុនខ្មែរបញ្ជាក់ថា ជម្រើសជាតិគុនខ្មែរបាន រំសាយហើយ ព្រោះការប្រមូលផ្តុំហ្វឹកហាត់នេះមានរយៈពេលតែ៦ខែប៉ុណ្ណោះ ហើយក្រោយប្រកួត ...