• 1871
    0

    Manchester United មានបំណងផ្ទេរយកខ្សែប្រយុទ្ធ Marko Arnautovic ដើម្បីបំពេញចន្លោះក្នុងតំបន់លេខ៩។ ក្នុងជំនួបសប្ដាហ៍ទី០១នៃក្របខណ្ឌ Premier League រដូវកាល២០២២/២០២៣ ចាញ់ Brighton លោក Erik Ten Hag អ្នកចាត់ការ Manchester United បាន​ដាក់ Christian Eriksen លេងតំណែងលេខ៩ អមដោយ Jadon Sancho ...
  • 406
    0

    ទីបំផុតទៅក្រុមបាល់ទាត់អគ្គិសនីកម្ពុជា​បានស្គាល់ពាក្យថាចាញ់ហើយក្នុងការប្រកួតក្របខណ្ឌ Cambodian League 2 រដូវកាល២០២២ នេះ ក្រោយត្រូវបាននគរបាលជាតិយកឈ្នះដោយលទ្ធផល២ទល់នឹង១។ នេះជាបរាជ័យលើកដំបូងសម្រាប់អគ្គិសនីពីការប្រកួត១៤លើក។ នបានរកគ្រាប់បាល់បញ្ចូលទីគ្រាប់ទី១ក្នុងនាទីទី០៦ឲ្យប៉ូលិស នាំមុខលើក្រុមហៅកាត់ EDC មុនមិត្តរួមក្រុម Paul Esoh Omogba រកបានគ្រាប់ទី២ នាទី៧៤។ ការចាញ់របស់អគ្គិសនីកម្ពុជានេះកើតឡើងតែមួយថ្ងៃ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង ត្រូវបានវិសាខាបញ្ចប់ភាពមិនចាញ់ដូចគ្នាក្នុងក្របខណ្ឌ Cambodian Premier League៕
  • 490
    0

    ក្រុមកីឡាករ កីឡាការិនីមានពិការភាពកម្ពុជានឹងធ្វើដំណើរមកដល់មាតុភូមិកំណើតវិញនៅម៉ោង៣រសៀលថ្ងៃអាទិត្យ ទី០៧ ខែសីហា នេះក្រោយចប់យុទ្ធនាការអាស៊ានប៉ារ៉ាហ្គេម ២០២២។ ក្នុងព្រឹត្តិការណ៍កីឡាជនមានពិការភាពប្រចាំតំបន់អាស៊ាននេះ កម្ពុជារកបានមេដាយ២៨គ្រឿង ឈរលេខ៧នៃតារាងចំណាត់ថ្នាក់មេដាយសរុប ដែលមានមាស៧ ប្រាក់១០ និងសំរឹទ្ធ១១។ នេះជាកំណត់ត្រាមេដាយដ៏ច្រើនសម្រាប់កម្ពុជាបើធៀបទៅនឹងឆ្នាំមុនៗ។ សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនប្រតិភូកីឡាប៉ារ៉ាឡាំពិកសរុបចំនួន សរុប ១៧៩នាក់ ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅក្រុងសូឡូ លើ ១១ប្រភេទកីឡា ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ...
  • 420
    0

    ទីបំផុតទៅ ព្រះខ័នរាជស្វាយរៀងបានស្គាល់បរាជ័យហើយក្នុងការប្រកួតក្របខណ្ឌ Cambodian Premier League រដូវកាល២០២២នេះ ដោយចាញ់ក្រុមភ្ញៀវ វិសាខា ដោយលទ្ធផល ០ទល់នឹង១ ដែលរកបានដោយ Paulo Victor។ ស្វាយរៀងជាក្រុមកំពូលតារាង និងមិនចាញ់សោះក្នុងការប្រកួតមុនៗ។ ចំណែកអ្វីគួរកត់សម្គាល់មួយទៀត គឺគិរីវង់សុខសែនជ័យ ទទួលបានជ័យជម្នះលើកដំបូង ក្នុងរដូវកាលនេះ ដោយឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ១ទល់នឹង០។ លទ្ធផលផ្សេងៗទៀត ណាហ្គាវើលដ៍ចាញ់អង្គរថាយហ្គឺរ ០ទល់នឹង២ និងបឹងកេតឈ្នះភ្នំពេញក្រោន ...
  • 1220
    0

    លោក Mikel Arteta អ្នកចាត់ការ Arsenal និយាយថា ក្រុមខ្លួនមើលទៅកំពុងតែ​ស្រេកឃ្លាន ក្រោយឈ្នះម្ចាស់ផ្ទះ Crystal Palace ក្នុងថ្ងៃបើកឆាកក្របខណ្ឌ Premier League រដូវកាល២០២២/២០២៣ ដោយលទ្ធផល០ទល់នឹង២ នៅថ្ងៃសុក្រ ទី០៥ ខែសីហា។ ក្រុមកាំភ្លើងធំបានបន្តភាពខ្លាំងតាំងពីការប្រកួត pre-season មកដល់ថ្ងៃបើកឆាកនេះ។ Gabriel Martinelli បានតែតបញ្ចូលទីនាំមុខក្នុងនាទីទី២០ ពីការ assist ...
  • 549
    0

    ខ្សែការពារស្តាំសញ្ជាតិអេស្ប៉ាញ Cesar Azpilicueta បានបន្តកុងត្រាថ្មីជាមួយក្លឹបតាខៀវ Chelsea រយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់ឆ្នាំ២០២៤ ខណៈកិច្ចសន្យាចាស់របស់គេនឹងផុតនៅដំណាច់ឆ្នាំនេះ។ កីឡាករវ័យ ៣២ឆ្នាំ បានចាកចេញពីក្លឹបបារាំង Marseille មកកាន់ទឹកដី Stamford Bridge នៅឆ្នាំ ២០១២ ដោយបង្ហាញខ្លួនចំនួន ៤៧៦ប្រកួត និងស៊ុតបញ្ចូលទី ១៧គ្រាប់។ រូបគេគឺជាកីឡាករ ១រូបក្នុងចំណោម៦រូបផ្សេងទៀត ដែលបានឈ្នះគ្រប់ ពានរង្វាន់ឲ្យ Chelsea ...
  • 1552
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះអូស្ត្រាលី ដោយលទ្ធផល ៤ទល់នឹង២ ក្នុងការប្រកួតពូល C នៃព្រឹត្តិការណ៍ AFF U16 Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី ថ្ងៃសុក្រ ទី០៥ ខែសីហា។ នេះជាជ័យជម្នះលើកដំបូងសម្រាប់កម្ពុជាប្រចាំពូល C ក្រោយចាញ់ម៉ាឡេស៊ី ៣ទល់នឹង០ ក្នុងការប្រកួតទី១។ U16 កម្ពុជានឹងបិទពូល C ជាមួយមីយ៉ាន់ម៉ា នៅថ្ងៃចន្ទ ទី០៨ ...
  • 488
    0

    (BC-99) FIFA World Cup នឹង​ប្រព្រឹត្តកម្មវិធីរបស់​ខ្លួន​នៅ​ខែ​ វិច្ឆិកា និង ​ធ្នូ ​ក្នុង​​ឆ្នាំ​នេះហើយ​ដោយ​ការ​ប្រកួតរបស់​ក្រប​ខណ្ឌ​​កំពូលៗទាំងឡាយ​នៅ​ជុំវិញ​ពិភព​លោក​នឹង​ផ្អាក​ការ​ប្រកួត​របស់​ខ្លួន​ជា​បណ្តោះ​អាសន្ន​ តែសម្រាប់​ក្លិប ហង្សក្រហម ​Liverpool ដែល​ដឹក​នាំ​ដោយលោក Jurgen Klopp បានសម្រេច​ចិត្ត​ដឹក​នាំ​កីឡាករ​របស់​ខ្លួន​ដែល​មិន​បាន​លេង World Cup ទៅ​ហ្វឹក​ហាត់​នៅ​ទី​ក្រុង ឌូបៃ ​ក្នុង​អំឡុង​ពេល​ប្រកួត World Cup នេះ​​។ យោងតាមសារព័ត៌មាន​ ​​Liverpool ...
  • 458
    0

    ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជាបានប្រកួតចាញ់ក្រុមថៃ ទទួលបាន​មេដាយប្រាក់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម នៅក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ថ្ងៃសុក្រ ទី០៥ ខែសីហា នេះ។ លទ្ធផលក្នុងការប្រកួត លើវិញ្ញាសា ៥នាក់ ទល់ ៥នាក់ កម្ពុជាចាញ់ថៃដោយពិន្ទុ ៥០-៣៩។ នេះក៏ជាបរាជ័យលើកទី២​សម្រាប់កម្ពុជាក្នុងជំនួបជាមួយថៃ ដោយលើកមុន ចាញ់ក្នុងវគ្គវិលជុំសន្សំពិន្ទុ។ មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសនេះ ក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ពេលប្រកួតវិលជុំក្នុងចំណោម៤ក្រុម ដោយឈ្នះឡាវ និងហ្វីលីពីន តែចាញ់ថៃ។ សម្រាប់ចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមឡាវដែលឈ្នះហ្វីលីពីន ដោយលទ្ធផល ៥៨ទល់នឹង៩៕
  • 444
    0

    ខ្សែបម្រើ Riqui Puig របស់ Barcelona បានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្លាស់ទៅចូលរួមក្លិប Los Angeles Galaxy នៅលីគកំពូលអាមេរិក Major League Soccer។​ អ្នកចាត់ការ Barcelona លោក Xavi មិនបានដាក់បញ្ចូល Puig ក្នុងគម្រោងរបស់លោកនោះទេ ហើយក្លិបបានអនុញ្ញាតឲ្យគេ ចាកចេញដោយ​មិនមានតម្លៃខ្លួន។ សម្រាប់ការផ្ទេររបស់ Riqui Puig នេះដែរ ...