
Southampton អស់ឱកាសនៅ Premier League ទៀតហើយ
Southampton បានអស់ឱកាសបន្តនៅក្របខណ្ឌ Premier League ទៀតហើយ ក្រោយចាញ់ Fulham ០ទល់នឹង២ ក្នុងការប្រកួតនៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា នេះ។
ឆ្លងកាត់ការប្រកួត៣៦លើក ក្រុម Southampton មានតែ២៤ពិន្ទុ ក្រោមក្រុមលេខ១៧ Everton ៧ពិន្ទុ។
គួររំឭកថា Southampton បានឡើងមក Premier League ក្នុងរដូវកាល២០១២/២០១៣៕