លោក សុក វាសនា ចាកចេញពីអាស៊ីអឺរ៉ុប
លោក សុក វាសនា បានចាកចេញពីអាស៊ីអឺរ៉ុបយូណាយធីតហើយ ក្រោយកាន់ការងារក្នុងក្រុមនេះបាន៦រដូវកាល។
អតីតគ្រូបង្គោលក្រុម U18 ព្រះខ័នរាជស្វាយរៀងរូបនេះបានចូលរួមជាមួយអាស៊ីអឺរ៉ុបយូណាយធីតក្នុងរដូវកាល២០១៧។
លោក សុក វាសនា បានសរសេរបែបនេះ “៖ “គ្មានការជួបជុំណាដែលមិនបែកនោះទេវាពិតជាលឿនណាស់ 6រដូវកាលសំរាប់ក្លឹបAEUនិងក្តីស្រឡាញ់ចង់អភិវឌ្ឍន៍និងផ្តល់ឱកាសសំរាប់ក្មេងៗជំនាន់ក្រោយ បើមាននិស្ស័យជួបគ្នាបន្តនិងជូនពរអោយគ្រូៗនិងកីឡាករទាំងអស់ទទួលជោគជ័យបែកគ្នាមួយរយះសិន😭⚽️❤️👋👏”