
ខាន់ ចេសា ឈ្នះមេដាយមាសពិភពលោក
វីរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ដណ្ដើមបានមេដាយមាស 🥇 នៃការប្រកួតជ្រើសរើសជើងឯកពិភពលោក (Ju-Jitsu World Championship 2022) ហើយ ក្រោយយកឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi នៅរាត្រីថ្ងៃពុធ ទី០២ នៅទីក្រុងអាប៊ូដាប៊ី នៃប្រទេសអារ៉ាប់រួម។
មុនឈានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនេះ កូនខ្មែរអាមេរិកាំងខាងលើបានទម្លាក់កីឡាការិនីហ្វីលីពីន Baluyot Ashley Jeraine ក្នុងជុំទី២, ផ្ដួលកីឡាការិនីម្ចាស់ផ្ទះអារ៉ាប់រួម Shraim Maitha ឲ្យបោះបង់ការប្រកួតក្នុងជុំទី៣ និងបានយកឈ្នះកីឡាការិនីអ៊ីស្រាអ៊ែល Aronov Pnina ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គួរបញ្ជាក់ថា ខាន់ ចេសា ប្រកួតក្នុងប្រភេទទម្ងន់៥២គីឡូក្រាម៕