កីឡាករ Xavi ពេញចិត្តបានបន្តកុងត្រា២ឆ្នាំទៀត
ខ្សែប្រយុទ្ធអន្តរជាតិបារាំង Ousmane Dembele បានចុះកុងត្រាថ្មីរយៈពេល២ឆ្នាំបន្ថែមទៀតជាមួយក្លិបអេស្ប៉ាញ Barcelona ពោលគឺនៅរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយការចុះកុងត្រាថ្មីនេះ ក៏បានបញ្ចប់មន្ទិលសង្ស័យអំពីអនាគតរបស់គេផងដែរ។
កីឡាករវ័យ២៥ឆ្នាំ មានភាពរកាំរកូសរឿងបន្តកុងត្រាថ្មីជាមួយនឹង Barcelona រហូតមក ជាពិសេសកាលពីខែមករា ឆ្នាំ២០២២ កន្លងទៅ ថ្នាក់ដឹកនាំក្លឹបចង់លក់គេចេញ ដោយបានឲ្យរូបគេត្រៀមឲ្យហើយ និងក៏ដួចជាឲ្យគេដើររកក្លឹបដែលចង់ទៅឲ្យហើយកាន់តែប្រសើរ បើគេមិនព្រមបន្តកុងត្រាថ្មី។
ក្រោយមកស្ថានភាពនេះនៅតែដដែល តែក្រោយមក Dembele ក៏ព្រមតាម Barcelona ដោយយោគយល់នឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបដោយ គេព្រមទម្លាក់ប្រាក់ពលកម្ម ដើម្បីបន្តកុងត្រាថ្មីនេះ។
F11