
សម្ដេចតេជោស្នើក្រសួងអប់រំពិចារណាពន្យារវិស្សមកាល២០២៣ដើម្បីសិស្សចូលរួមស៊ីហ្គេម
\សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើក្រសួងអប់រំពិចារណាពន្យារពេលវិស្សមកាល២០២៣ដើម្បីសិស្សនិស្សិតបានចូលរួមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្ដេចតេជោ ហ៊ុន សែន មានលម្អិត “៖ស្នើក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូចអំឡុងចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីផ្ដល់ឱកាសដល់សិស្សនិស្សិតបានចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ។”
សម្ដេចតេជោមានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ នេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ប្រព្រឹត្តទៅពីថ្ងៃចន្ទទី១១ ដល់ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២៕