
Xavi ថាលេង Europa League ក៏ជាពានធំនៅអឺរ៉ុបដែរ
លោក Xavi Hernandez គ្រូបង្វឹកបាននិយាយកាលពីថ្ងៃពុធ (៩ មីនា) ថា Barcelona រំភើបក្នុងការប្រកួតប្រជែងដើម្បីឈ្នះពានរង្វាន់ Europa League ។
Barca ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Galatasaray នៅថ្ងៃព្រហស្បតិ៍ក្នុងការប្រកួតជើងទី 1 វគ្គ 16 ក្រុមចុងក្រោយនៃការប្រកួត Europa League ហើយនេះគឺជាការបោះជំហានមួយទៀតរបស់ Barcelona ។
Xavi បន្ថែមថា“ការប្រកួតនេះធ្វើឱ្យយើងរំភើប ទោះបីជាមិនមែនជាការប្រកួត Champions League ក៏ដោយ ក៏វានៅតែជាការប្រកួតនៅអឺរ៉ុប។
Barca មិនស្គាល់ចាញ់សោះចាប់តាំងពីថ្ងៃទី 20 ខែមករា នៅពេលដែលពួកគេបានចាញ់ 3-2 បន្ទាប់ពីម៉ោងបន្ថែមក្រោមស្នាដៃក្រុម Athletic Bilbao ក្នុងពានរង្វាន់ Copa del Rey ។
-Monsoon-