
Thomas Tuchel កំពុងឈឺក្បាលពេលលើ មិត្តចាស់ចង់ទិញកីឡាករខ្លួនតម្លៃបំបែកកំណត់ត្រា
Southampton ដែលមានលោក Ralph Hasenhuttl ជាគ្រូបង្វឹកបានត្រៀមទឹកប្រាក់បំបែកកំណត់ត្រាក្លឹប ២៥លានផោន ដើម្បីនាំយកកីឡាករ Armando Broja មកចូលរួមជាអចិន្រ្ដៃ។
Southampton បានខ្ចីជើងខ្សែប្រយុទ្ធ Armando Broja ពីតោខៀវ Chelsea មកជួយតំបន់ប្រយុទ្ធស្របពេលកីឡាករ អាល់ប៊ើនី រូបនេះបង្ហាញទម្រង់ល្អទើបក្លឹបសម្រេចចង់ទិញផ្ដាច់តែម្ដង។ យ៉ាងណាមិញជុំវិញរឿងរ៉ាងនេះលោក Thomas Tuchel គ្រូរបស់ Chelsea បានតបយ៉ាងខ្លីថា “ Armando Broja គឺជាកីឡាកររបស់ Chelsea ដែលបង្ហាញថាក្លឹបដូចជាមិនមានបំណងលក់នោះទេ”។
សូមបញ្ចាក់ថា Armando Broja វ័យ២០ឆ្នាំ ជាយុវជនរបស់ Chelsea តាំងពីឆ្នាំ ២០០៩មកម្ល៉េះ ហើយត្រូវបានខ្ចីជើងទៅក្លឹប Vitesse កាលពីរដូវកាលនេះ៕
– Monsoon-