Aston Villa ចែកផ្លូវពីអ្នកចាត់ការ Dean Smith
Aston Villa បានបណ្ដេញអ្នកចាត់ការ Dean Smith ពីតំណែង ក្រោយកាន់ការងារបាន៣ឆ្នាំ។
ការបញ្ចប់តំណែងនេះកើតឡើងបន្ទាប់ពី Aston Villa ទទួលបរាជ័យ៥លើកជាប់គ្នាក្នុងក្របខណ្ឌ Premier League ហើយបច្ចុប្បន្នស្ថិតនៅលេខ១៥ លើតំបន់កាត់ចោលតែ២ពិន្ទុ។
លោក Smith បានចូលកាន់តំណែងអ្នកចាត់ការ Aston Villa ក្នុងខែតុលា ឆ្នាំ២០១៨ និងនាំក្រុមនេះពី Championship ទៅ Premier League៕