Man United ត្រៀមបញ្ចប់តំណែង Ole Gunnar Solskjaer មុនប្រកួតជាមួយ Spurs នៅសប្តាហ៍នេះ
Manchester United ត្រូវបានគេរាយការណ៍មកថា នឹងបញ្ចប់តំណែងរបស់គ្រូបង្វឹក Ole Gunnar Solskjaer មុនការប្រកួតជាមួយ Tottenham Hotspurs នៅសប្តាហ៍នេះ។
កៅអីរបស់បុរសជនជាតិន័រវេសនៅទឹកដី Old Trafford កំពុងឡើងកំដៅយ៉ាងខ្លាំង ក្រោយពីក្រុមបិសាចក្រហមបានបរាជ័យក្រោមថ្វីជើង Liverpool ៥ទល់នឹង០ កាលពីថ្ងៃអាទិត្យ។
ដោយឡែកសម្រាប់បេក្ខភាពចំនួន២រូបដែលគេព្យាករណ៍ថាអាចនឹងមកកាន់ការងារថ្មីនៅ Manchester United ក្នុងពេលឆាប់ៗខាងមុខនេះគឺលោក Antonio Conte និងលោក Zinedine Zidane។
គួរឱ្យដឹងថា ចាប់តាំងពីចូលមកដឹកនាំ Manchester United ចំនួន៣រដូវកាលមក លោក Ole Gunnar Solskjaer មិនទាន់បានដឹកនាំក្រុមឈ្នះពានរង្វាន់អ្វីមួយនៅឡើយទេ ក្រៅពីឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League កាលពីរដូវកាលមុន។