FC Barcelona បន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Ansu Fati ដល់ឆ្នាំ២០២៧ដោយមានតម្លៃផ្តាច់កុងត្រា១ពាន់លានអឺរ៉ូ
FC Barcelona នៅថ្ងៃនេះបានឈានដល់កិច្ចព្រមព្រៀងដើម្បីបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Ansu Fati ដល់ឆ្នាំ២០២៧ដោយមានតម្លៃផ្តាច់កុងត្រាដល់ទៅ១ពាន់លានអឺរ៉ូ បើសិនជាមានក្លឹបណាចង់បានកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ។
យុវជនដែលដុះចេញមកពីថ្នាលរបស់ក្លឹបរហស្សនាមអ្នកមានបុណ្យនេះបានបង្ហាញទម្រង់យ៉ាងល្អកាលពីរដូវកាលមុន ដោយបច្ចុប្បន្ននេះគេបានរ៉ាប់រងទាំងអាវនឹងតំណែងរបស់ Lionel Messi ថែមទៀតផង។
គួរឱ្យដឹងថា នេះគឺជាការចងជើងកីឡាករវ័យក្មេង២រូបសម្រាប់អនាគតរបស់ក្លឹបដោយមានខ្សែប្រយុទ្ធ Ansu Fati និងខ្សែបម្រើ Pedri ដោយម្នាក់ៗសុទ្ធសឹងតែមានតម្លៃផ្តាច់កុងត្រាដល់ទៅ១ពាន់លានអឺរ៉ូដូចៗគ្នា។