Real Madrid ដាក់សំណើរជិត២០០លានដុល្លារទៅ Kylian Mbappe ខណៈម្ចាស់ក្លឹប PSG បដិសេធដាច់ខាត
Real Madrid ត្រូវគេរាយការណ៍មកថា បានដាក់សំណើរផ្លូវការ១៦០លានអឺរ៉ូដើម្បីទិញយកខ្សែប្រយុទ្ធ Kylian Mbappe មកកាន់ទឹកដី Santiago Bernabeu មុនទីផ្សារដោះដូរកីឡករបិទប៉ុន្មានថ្ងៃទៀត ខណៈ Paris Saint-Germain បដិសេធភ្លាមៗ។
ក្លឹបរហស្សនាមអធិរាជសមានបំណងចង់បានកីឡាករសញ្ជាតិបារាំងខាងលើនេះជាយូរណាស់មកហើយ ប៉ុន្តែដោយសារតែបញ្ហាកូវីត១៩ហើយធ្វើឱ្យមានបញ្ហាហិរញ្ញវត្ថុទើបក្លឹបមិនដាក់គោលដៅយកកីឡាករថ្មីៗ។
យ៉ាងណាក្តីសម្រាប់រដូវក្តៅនេះ ក្លឹបរបស់លោក Florentino Perez មានបំណងចង់បាន Kylian Mbappe មកពិតមែន ខណៈប្រធានក្លឹប PSG បានបដិសេធជាម្តងហើយម្តងទៀតអំពីការលក់អតីតសមាជិក AS Monaco រូបនេះចេញ បើទោះបីជារូបគេនៅសល់កុងត្រាត្រឹម១រដូវកាលទៀតយ៉ាងណាក្តី។
គួរឱ្យដឹងថា បើសិនជាខ្សែប្រយុទ្ធ Kylian Mbappe មិនអាចចាកចេញពីទឹកដីបារាំងនៅរដូវក្តៅនេះក្នុងតម្លៃ១៦០លានអឺរ៉ូបាននោះទេ រូបគេអាចចាកចេញបាននៅរដូវកាលក្រោយបានដោយមិនមានតម្លៃខ្លួនក្រោយកុងត្រាអស់សុពលភាព។