១១នាក់ដំបូងរបស់ Man City ដែលចាញ់ Spurs យប់មិញមានថ្លៃខ្លួនសរុបជាង៥០០លានផោន
លោក Pep Guardiola អ្នកចាត់ការ Manchester City បានដាក់កីឡាករជម្រើស១១នាក់ដំបូងដែលមានតម្លៃខ្លួនសរុប៥២៨លានផោនក្នុងការប្រកួតដំបូងរបស់ក្រុមខ្លួននៃក្របខណ្ឌ Premier League ២០២១/២០២២ តទល់ម្ចាស់ផ្ទះ Tottenham Hotspur។
ផ្ទុយទៅវិញ ក្រុមការពារតំណែងជើងឯកបានទទួលលទ្ធផលខកចិត្ត ដោយចាញ់មាន់ខ្នាយមាស ១ទល់នឹង០ ដែលរកគ្រាប់បាល់បញ្ចូលទីដោយខ្សែប្រយុទ្ធ Heung min-son ក្នុងនាទី៥៥។
ខាងក្រោមជាតម្លៃខ្លួនកីឡាករទាំង១១នាក់របស់ Man City ដែលគិតត្រឹមពេលទិញពីក្លិបមុនមក ៖
១. Ederson ( ទិញពី Benfica ៣៤លាន៩សែន់ផោន)
២. Joao Cancelo (ទិញពី Juventus ៦០លានផោន)
៣. Ruben Dias (ទិញពី Benfica ៦៤លាន៥សែនផោន)
៤. Nathan Ake (ទិញពី Bournemouth ៤០លានផោន)
៥. Benjamin Mendy (ទិញពី Monaco ៤៩លាន៣សែនផោន)
៦. Jack Grealish (ទិញពី Aston Villa ១០០លានផោន)
៧. Fernandinho (ទិញពី Shakhtar Donetsk ៣០លានផោន)
៨. Ilkay Gundogan (ទិញពី Dortmund ២០លាន៤សែនផោន)
៩. Raheem Sterling (ទិញពី Liverpool ៤៩លានផោន)
១០. Riyad Mahrez (ទិញពី Leicester ៦០លានផោន)
១១. Ferran Torres (ទិញពី Valencia ២០លាន៨សែនផោន)
មួយរយៈធំំចុងក្រោយនេះ Manchester City ក៏បានតាមទិញខ្សែប្រយុទ្ធ Harry Kane ពី Tottenham Hotspur ដែរ ដោយហ៊ានឲ្យតម្លៃខ្លួនជាង១០០លានផោនដែលអាចធ្វើឲ្យគេក្លាយជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ Premier League៕