Lille ឈ្នះជើងឯក French Ligue 1 ជាលើកទី៤
ជ័យជម្នះ១ទល់នឹង២លើ Angers បានផ្ដល់តំណែងជើងឯក French Ligue 1 ជាលើកទី៤ ដល់ Lille។
Lille បានឈ្នះជើងឯកកំពូលបារាំងនេះចុងក្រោយបង្អស់ក្នុងរដូវកាល២០១០/២០២១១។
ចំណែក Paris Saint Germain បានឈ្នះ Brest ២ទល់នឹង០ តែខកខានយកជើងឯកជាលើកទី២ក្នុងរយៈពេល៩ឆ្នាំចុងក្រោយ។
Monaco ដែលស្មើ Lens ០ទល់នឹង០ បានកៅអីជម្រុះទៅលេងនៅ UEFA Champions League ក្រោយ Lyon ចាញ់ Nice ៣ទល់នឹង២។
Lyon នឹងប្រកួត Europa League ស្របពេល Marseille និង Rennes លេង Europa Conference League។
Nantes ដែលក្រោយចាញ់ Montpellier នឹងត្រូវជួបប្រកួត play-off ជាមួយ Toulouse ដើម្បីរកឃើញក្រុមធ្លាក់ទៅ Ligue 2៕