Erling Haaland ថាខ្លួនស៊ុតបាន២គ្រាប់យប់មិញគឺដោយសារតែ Kylian Mbappe
កាលពីយប់មិញ Borussia Dortmund បានវាយបកយកឈ្នះ Sevilla ៣ទល់នឹង២ នៃការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១។
ក្នុងជំនួបនាកីឡដ្ឋាន Ramon Sanchez-Pizjuan ២គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយ Suso និង Luuk de Jong ខណៈ៣គ្រាប់របស់ក្រុមភ្ញៀវរកបានដោយ Mahmoud Dahoud និង Erling Haaland ២គ្រាប់។
ក្រោយជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួត កីឡាករវ័យ២១ឆ្នាំបាននិយាយថា៖ “នៅពេលដែលខ្ញុំឃើញ Kylian Mbappe ស៊ុតបាន៣គ្រាប់លើ Barcelona វាពិតជាធ្វើឱ្យខ្ញុំមានកំលាំងចិត្តខ្លាំងមែនទែន ហើយនេះជាមូលហេតុដែលជួយឱ្យខ្ញុំធ្វើបានល្អបែបនេះ។ ដូចនេះខ្ញុំត្រូវតែអរគុណគេ”។
គួរឱ្យដឹងថា គិតត្រឹម១៣ប្រកួតក្នុងពានរង្វាន់ UEFA Champions League ខ្សែប្រយុទ្ធ Erling Braut Haaland ស៊ុតបញ្ចូលទីបានចំនួន១៨គ្រាប់ហើយ។
ដោយឡែក សម្រាប់ការប្រកួតជើងទី២រវាងក្រុមទាំង២នឹងប្រព្រឹត្តទៅនៅទឹកដីអាល្លឺម៉ង់ ដោយធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ខាងមុខនេះ។