Man City ស៊ី Man UTD ឡើងផ្ដាច់ព្រ័ត្រ EFL Cup
Manchester City បានយកឈ្នះ Manchester United ០ទល់នឹង២ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup នៅថ្ងៃពុធ ទី០៦ ខែមករា និងឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកទី៤ជាប់ៗគ្នា ដោយប៉ះ Tottenham Hotspur នៅ Wembley ខែមេសា។
គ្រាប់បាល់ពី John Stones និង Fernandinho ក្នុងវគ្គទី២ បានធានាកៅអីទៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយវគ្គទីមួយ ក្រុមទាំងពីរមានឱកាស តែមិនបានសម្រេចដូចគ្នា។
ក្រុមមេឃខៀវមានឱកាសតាមស្មើកំណត់ត្រាឈ្នះ EFL Cup ៤លើកជាប់គ្នារបស់ Liverpool ប្រសិនបើឈ្នះក្រុមលោក Jose Mourinho នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា។
នេះក៏ជាជំនួបវគ្គផ្ដាច់ព្រ័ត្ររវាងលោក Pep Guardiola និង Jose Mourinho លើកដំបូងចាប់ពីឆ្នាំ២០២១ ដែលកាលណោះ Real Madrid បានឈ្នះ Barcelona នៅ Copa del Rey។
វាជារឿងខកចិត្តមួយដែរសម្រាប់ Man UTD ដែលចាញ់វគ្គផ្ដាច់ព្រ័ត្រការប្រកួត Cup ៤លើកជាប់ៗគ្នា៕