West Ham និង Newcastle United ចូលរួមប្រជែងជាមួយ AC Milan ចង់បានកីឡាករ Spezia
(BC-99)
ក្រុមបាល់ទាត់ដែលឋិតនៅក្របខណ្ឌកំពូលអង់គ្លេស Premier League ដែលមាន Newcastle United និង West Ham United សុទ្ធតែបង្ហាញចំណាប់អារម្មណ៍ដូចគ្នាទៅនឹងក្លឹបយក្សរបស់ អ៊ីតាលី AC Milan ដែលចង់បានកីឡាកររបស់ក្លិប Spezia។
ខ្សែបម្រើប្រយុទ្ធសញ្ជាតិ បារាំង M’Bale Nzola របស់ក្រុម Spezia នៃក្របខណ្ឌ Serie A បានឈរឈ្មោះក្នុងរ៉ាដាលំដាប់លើគេរបស់ក្លឹបនៅ Premier League ដែលមាន Newcastle និង West Ham United សម្រាប់ទីផ្សារដោះដូរកីឡាករដែលនឹងដំណើរការឡើងវិញនៅខែមករាខាងមុខនេះ។
Nzola បានបង្ហាញនូវភាពលេចធ្លោរបស់ខ្លួនក្នុងក្រុម Spezia ដោយបានចូលរួមប្រកួតបានចំនួន ២៩ ដងនិងបានស៊ុតបាល់បញ្ចូលទីបានចំនួន ១៣ គ្រាប់។
បើតាមសារព័ត៌មាន Tuttosport បាននិយាយថា West Ham និង Newcastle United អាចនិងជួបឧបសគ្គក្នុងការនាំយកកីឡាករវ័យ ២៤ ឆ្នាំរូបនេះទៅកាន់ប្រទេស អង់គ្លេស ដោយសារតែ AC Milan ក៏ចាប់អារម្មណ៍កីឡាកររូបនេះដូចពួកគេដែរ។ សារព័ត៌ដដែលក៏បានបន្ថែមថា AC Milan បានដើរមួយជំហានមុនក្លិបទាំងពីរដែលជាគូប្រជែងមុនទៅហើយដោយក្រុមអ្នកមានមួយនេះបានចាត់អ្នកតំណាងក្លិបទៅជួបផ្ទាល់ជាមួយអ្នកតំណាងរបស់កីឡាករ Nzola ទៅហើយ។