CR7 ស៊ុតគ្រាប់ទី៧៥០ក្នុងប្រកួត UCL ដឹកនាំដោយអាជ្ញាកណ្ដាលស្ត្រីលើកដំបូង
Cristiano Ronaldo បានទាត់បញ្ចូលទីគ្រាប់ទី៧៥០ក្នុងអាជីពរបស់ខ្លួនពេល Juventus ឈ្នះ Dynamo Kyiv នៅការប្រកួត UEFA Champions League បុរសដែលដឹកនាំដោយអាជ្ញាកណ្ដាលស្ត្រីលើកដំបូង។
ខ្សែប្រយុទ្ធព័រទុយហ្គាល់ទាត់បញ្ចូលទីគ្រាប់ទីពីរនៅនាទី៥៧ តែត្រូវរង់ចាំបន្តិចដោយសារការពិនិត្យ V.A.R។ ការប្រកួតនេះដឹកនាំដោយអាជ្ញាកណ្ដាលស្ត្រី គឺអ្នកស្រី Stephanie Frappart។
ក្រុមសេះបង្កង់បានបើកការនាំមុខមុននៅនាទី២១ ដោយការតែតបញ្ចូលទីពី Federico Chiesa បន្ទាប់ពីការលើកឲ្យយ៉ាងល្អរបស់ Alex Sandro។ នៅនាទី៦៦ Alvaro Morata បន្ថែមគ្រាប់ទី៣សម្រាប់ក្រុមលោក Andrea Pirlo។
ពូល G ៥ប្រកួតកន្លងមក FC Barcelona មាន១៥ពិន្ទុពេញ នៅលេខមួយ ច្រើនជាងក្រុមលេខពីរ Juventus ៣ពិន្ទុ។ ប្រកួតចុងក្រោយ ក្រុមទាំងពីរត្រូវប៉ះគ្នាប្រជែងយកកំពូលតារាងប្រចាំពូល។
ដោយឡែក នេះជាគ្រាប់ទី៧៥០របស់ Cristiano Ronaldo។ កីឡាករវ័យ៣៥ឆ្នាំរកបាន៥គ្រាប់នៅ Sporting Lisbon, Manchester United ១១៨គ្រាប់, Real Madrid ៤៥០គ្រាប់ និងជម្រើសជាតិព័រទុយហ្គាល់១០២គ្រាប់៕