កីឡាករភាគច្រើនដែលលេងទល់ Chelsea នឹងត្រូវ Man UTD ដាក់ប៉ះLeipzig
លោក Ole Gunnar Solskjaer បង្ហើបថា ក្នុងជំនួប UEFA Champions League ជាមួយ RB Leipzig នៅថ្ងៃពុធ ទី២៨ ខែតុលា នេះ លោកនឹងដាក់កូនក្រុមភាគច្រើនដែលបានចូលលេងក្នុងការប្រកួតតទល់ Chelsea នៅ Premier League ចុងសប្ដាហ៍កន្លងទៅ។
Manchester United ដែលឈ្នះ Paris Saint Germain ១ទល់នឹង២នៅថ្ងៃបើកឆាក នឹងទទួលក្រុមកំពូលតារាងអាល្លឺម៉ង RB Leipzig ក្នុងការប្រកួតប្រចាំពូល H។
ខ្សែប្រយុទ្ធ Edison Cavani, Marcus Rashford និងខ្សែបម្រើ Bruno Fernandes សុទ្ធតែអាចចូលលេងបាន។
លោក Solskjaer និយាយថា មានអ្នកខ្លួនរបួស និងអ្នកខ្លះទៀតស្ថិតក្នុងមន្ទិល។
Cavani បានចូលលេងលើកដំបូងពេលប៉ះ Chelsea និងស្ទើរតែរកគ្រាប់បាល់បានទៅហើយ។ Martial ក៏អាចវិលចូលទីលាន។ Alex Telles ដែលចូលលេងទល់ PSG សប្ដាហ៍មុន និង Axel Tuanzebe ក៏ទំនងចូលលេងដែរ។
Eric Bailly និង Jesse Lingard មិនអាចបង្ហាញខ្លួនបានទេដោយសាររបួស។
RB Leipzig ក្រោមការដឹកនាំពីគ្រូបង្គោល Julian Nagelsmann វ័យ៣៣ឆ្នាំបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាលមុន តែចាញ់ Paris Saint Germain។ យ៉ាងណា នេះជាបរាជ័យចុងក្រោយបង្អស់សម្រាប់ក្រុមគោជល់ពីគ្រប់កម្មវិធី។
នៅថ្ងៃបើកឆាក ក្រុមអាល្លឺម៉ង់មួយនេះបានយកឈ្នះក្លិបទួរគី Basaksehir ២ទល់នឹង០ តែមិនធ្លាប់ប៉ះ Man UTD ពីមុនមកទេ។
Angelino ដែលខ្ចីពី Manchester City ជាអ្នកទាត់ចូលគ្រាប់ទាំងពីរនោះ៕