ប៉ះគ្នាទៀតហើយ ! វិសាខា ទទួល បឹងកេត ប្រជែងជើងឯកលីហ្គកំពូល
បន្ទាប់ពីស្មើ ១ ទល់ ១ ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ជើងទី១ ក្រុមខ្លាំង បឹងកេត និង វិសាខា ត្រូវជួបគ្នាទៀតហើយ ប៉ុន្តែក្នុងពានរង្វាន់លីហ្គលកំពូលកម្ពុជាជុំទី២ ប្រជែងជើងឯក ។
នៅថ្ងៃទី ០៦ ខែ កញ្ញា នេះក្រុម វិសាខា នឹងបើកកីឡដ្ឋាន ព្រីសន៍ ស្វាគមន៍ក្រុមកំពូលតារាងមិនទាន់ចាញ់ បឹងកេត ដើម្បីបន្តក្តីសង្ឃឹមប្រជែងជើងឯក ។
បឹងកេត កំពុងឈរកំពូលតារាងដោយមាន ៣២ ពិន្ទុ ក្នុងការប្រកួតឈ្នះ ១០ ប្រកួតនិងស្មើ ២ ប្រកួត ។ ចំណែក វិសាខា ឈរលេខ៣ មាន២៣ ពិន្ទុ ឈ្នះ៧ ស្មើ២ និងចាញ់៣ ដោយការឈ្នះចាំបាច់ដើម្បីមានក្តីសង្ឃឹម ប្រជែងជើងឯក ៕