លោក Conte នឹងចាកចេញពី Inter Milan នៅសប្តាហ៍ក្រោយ ខណៈដែលអតីតគ្រូ Juventus ចូលមកជំនួស
បើយោងតាមរបាយការណ៍បានឲ្យដឹងថា៖ លោក Aontonio Conte នឹងចាកចេញពីក្លឹប Inter Milan នៅសប្តាហ៍នេះ ក្រោយមានការយល់ព្រមគ្នាទៅវិញទៅមកជាមួយម្ចាស់ក្លឹប។ ការនឹងចាកចេញរបស់លោក Conte ក៏ដោយសារតែលោកបានដឹកនាំក្លឹប Inter បរាជ័យ 3-2 ជាមួយក្រុម Sevilla ក្នុងពានរង្វាន់ Europa League វគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃសុក្រកន្លងទៅ។
ដោយឡែកបើយោងតាមសារព័ត៌មាន Football Italia បានឲ្យដឹងថា៖ អតីតអ្នកចាត់ការក្លឹប Juventus គឺលោក Massimiliano Allegri គឺជាបេក្ខជនឈានមុខគេក្នុងការមកដឹកនាំក្លឹបមួយនេះ ស្របពេលដែលលោកបានចាកចេញពីសេះបង្កងកាលពីរដូវកាលមុន៕