អតីតកីឡាការិនីបាល់ទះកូរ៉េខាងត្បូងស្រស់ស្អាតម្នាក់ធ្វើអត្តឃាត
យោងតាមស្ថានីយប៉ូលីសស្រុក Kwangju ខេត្ត Gyeonggi គីកាលពីថ្ងៃទី០១ ខែសីហា បានឲ្យដឹងថា អតីតកីឡាការិនីបាល់ទះអាជីព Go Yoo Min ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះរបស់នាងនៅម៉ោងប្រហែល ៩ និង ៤០ នាទីព្រឹក។
របាយការណ៍បានបញ្ជាក់ថា អតីតមិត្តរួមក្រុមបានរកឃើញនារីវ័យ២៥ឆ្នាំដំបូងគេនៅក្នុងផ្ទះរបស់នាង។ មិត្តរួមក្រុមបានព្យាយាមទាក់ទងនាងតាមទូរស័ព្ទនៅព្រឹកនេះដដែលនោះ តែមិនមានការឆ្លើយតប។ បន្ទាប់មកពួកគេបានធ្វើដំណើរទៅកាន់ផ្ទះរបស់ Go Yoo Min ហើយភ្លាមៗនោះក៏បានទូរស័ព្ទទៅប៉ូលីស។
Go Yoo Min បានប្រកាសចូលនិវត្តន៍ពីកីឡាបាល់ទះអាជីពនៅដើមឆ្នាំនេះក្នុងខែមីនា បន្ទាប់ពីបានចូលរួមប្រកួតប្រជែងជាសមាជិកក្រុម Hyundai Hillstate អំឡុងរដូវកាល ២០១៩-២០២០ ។
ពុំមានឃើញសញ្ញានៃការធ្វើឃាតកម្មណាមួយឡើយ ដូច្នេះប៉ូលិសជឿថា នេះជាការធ្វើអត្តឃាតដោយរូបនាងផ្ទាល់៕