ខាំ ខ្លានាង ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិគុនខ្មែរ
កំពូលអ្នកប្រដាល់គុនខ្មែរទម្ងន់ ៥១ គីឡូក្រាម ខាំ ខ្លានាង ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិប្រដាល់គុនខ្មែរប្រចាំឆ្នាំ ២០២០ នេះ ដើម្បីហ្វឹកហាត់ត្រៀមចេញប្រកួតក្នុងកម្មវិធីផ្សេងៗតំណាងជាតិ ។
តាមការបញ្ជាក់ផ្ទាល់របស់កូនសិស្សលោក បឺត សំខាន់ រូបគេបានចាប់ផ្តើមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ប្រដាល់គុនខ្មែរចាប់តាំងពីថ្ងៃ ព្រហស្បតិ៍ មុនមកប្រកួតជាមួយ ហ៊ីម សេរី លើកទី២ ។ ខ្លានាង បានបង្ហាញអារម្មណ៍សប្បាយចិត្ត ចំពោះការជាប់ជម្រើសលើកដំបូងនេះ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ខាំ ខ្លានាង ត្រូវបានគេចាត់ទុកថាជាកំពូលអ្នកប្រដាល់ទម្ងន់ស្រាលរបស់កម្ពុជា បន្ទាប់ពីរូបគេឈ្នះ សុខ រិទ្ធ និង ហ៊ីម សេរី ៕