បង្ហាញខ្លួន ៣ ប្រកួត អ៊ុំ វិចិត្រ មិនទាន់របូតគ្រាប់បាល់ឡើយ
ក្រោយពីបានជួយក្រុម ភ្នំពេញក្រោន ស្មើគ្នាជាមួយ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ០ទល់០ កាលពីម្សិលមិញ នាកីឡដ្ឋានស្មាតអអេសអិន អ៊ុំ វិចិត្រ ឡើងមកឈរកំពូលតារាងអ្នករក្សាសំណាញ់ទីល្អបំផុត (Clean sheets)។
អ្នកចាំទីវ័យ ២៦ឆ្នាំរូបនេះ បានបង្ហាញខ្លួនឲ្យក្លិប ភ្នំពេញក្រោន ៣ប្រកួត ខណៈដែលមិនទាន់របូនគ្រាប់សូម្បី ១គ្រាប់នៅឡើយទេ ស្របពេលដែលក្រុមរបស់គេ កំពុងឈរកំពូលតារាងលីគកំពូលកម្ពុជា រដូវកាល២០២០នេះ ។ នេះគឺជាក្លិបទី២ របស់អតីតអ្នកចាំទីជម្រើសជាតិកម្ពុជា ហើយធ្លាបបានឈ្នះពានសម្តេច ហ៊ុន សែន នៅក្លិបចាស់ កងយោធពលខេមរភូមិន្ទ ២លើក នាឆ្នាំ២០១០ នឹងឆ្នាំ២០១៦ ផងដែរ។
គួបញ្ជាក់ផងដែរថា បងប្រុសរបស់ អ៊ុំ សេរីរ័ត្ន បានជួយ ភ្នំពេញក្រោន ឈរនៅលេខ១ កំពូលតារាង នឹងតាមពីក្រោយពីក្រុមការពារជើងឯក ព្រះខ័រាជស្វាយរៀង ដោយមានពិន្ទុស្មើគ្នា ពោលគឺ ១០ពិន្ទុ ៕