បទវិភាគ៖ កីឡាករថៃចូលចិត្តបង្ហោះខ្សែករនិងលុយ កីឡាករគុនខ្មែរបង្ហោះត្អូញត្អែរក្រ
ពិតមែនហើយ! បើយើងទាំងអស់គ្នាចាប់អារម្មណ៍នៃការលេងហ្វេកប៊ុករវាងកីឡាករថៃនិងគុនខ្មែរ គឺមានភាពផ្ទុយគ្នាស្ទើតែទាំងស្រុង ហើយបើនិយាយអំពីការបង្ហោះរូបភាពវិញក៏ស្ទើតែផ្ទុយគ្នាទាំងស្រុងដែរ។ ភាគច្រើនកីឡាករថៃ ពួកគេចូលចិត្តបង្ហោះរូបភាពបែបសប្បាយ រូបភាពនៃការហ្វឹកហាត់ លុយ ឡាន ខ្សែករជាដើម។ល។ ចំណែកឯកីឡាករគុនខ្មែរមួយចំនួនវិញ ចូលចិត្តបង្ហោះរូបភាពផឹកស៊ី ចូលKaraok និយាយត្អូញត្អែរថាខ្លួនក្រ។ល។ មានគុនខ្មែរមួយចំនួនតូចតែប៉ុណ្ណោះ ដែលបង្ហោះរថយន្តរបស់ខ្លួន និងខ្សែករ ខ្សែដៃដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យើងត្រូវយល់ថា មូលហេតុអ្វីបានជាកីឡាករថៃចូលចិត្តបង្ហោះរូបភាពបែបអ្នកមាន និង សប្បាយ! ព្រោះថា ដើម្បីអភិរក្សក្បាច់គុនដែលពួកគេចម្លងចេញពីយើង ពួកអ្នកទាំងនោះត្រូវបានប្រទេសរបស់គេជួយជ្រោមជ្រែងយ៉ាងខ្លាំង។ នៅសាលាប្រទេសថៃ មិនថា សាលាបឋមសិក្សា មធ្សមសិក្សា វិទ្យាល័យ និង មហាវិទ្សាល័យ គឺសុទ្ធតែមានការប្រកួតដណ្តើមមេដាយប្រចាំឆ្នាំ។ ហើយដើម្បីជួយអភិរក្ស និង ធ្វើឲ្យក្មេងៗជំនាន់ក្រោយមានចិត្តស្រលាញ់ និង ចូលហ្វឹកហាត់ គឺភាគច្រើនអ្នកទាំងនោះមិនសូវបង្ហាញភាពអវិជ្ជមានរបស់ខ្លួនឡើយ ផ្ទុយមកវិញពួកគេចូលចិត្តកាន់លុយច្រើនម៉ឺនបាត បូករួមទាំងខ្សែករធំៗ ព្រមទាំងរថយន្តទំនើបៗរបស់ពួកគេ។ រូបភាពទាំងនេះហើយ ចង់មិនចង់ ក្មេងៗជំនាន់ក្រោយក៏មានចិត្តគិតថា ធ្វើជាអ្នកប្រដាល់គឺរកលុយបានច្រើន ហើយបានចេះក្បាច់គុនថែមទៀតផង។
បើនិយាយអំពីកីឡាករគុនខ្មែរវិញ បើនិយាយអំពីការបង្ហោះរូបភាពបែបឡូយសង្ហា មានលុយឡាន គឺភាគតិចណាស់។ តែបើបង្ហោះបែបសម្តែងឲ្យគេអណិត ចង់ឲ្យគេជួយ គឺមានច្រើនបែបសណ្ឋាន។ មានកីឡាករមួយចំនួនទៀត មិនដឹងថាគិតយ៉ាងម៉េច ហាត់បណ្តើរ ឡាយហ្វេសប៊ុកបណ្តើរ អាន Comment បណ្តើរ! យើងត្រូវយល់ថា ក្នុងនាមជាកីឡាករជួយមុខគុនខ្មែរ បែរជាធ្វើអ្វីមិនគិតឲ្យវែងឆ្ងាយ ការហាត់បណ្តើរ ឡាយហ្វេសប៊ុកបណ្តើរបែបនេះ គឺអាចធ្វើឲ្យក្មេងៗជំនាន់ក្រោយធ្វើគំរូអាក្រក់នេះតាម។ ហើយបើនិយាយអំពីការត្អូញត្អែរលំបាកនេះ លំបាកនោះ ក៏កុំបង្ហោះដែរ ព្រោះវាគឺជាភាពអវិជ្ជមានសម្រាប់ក្មេងៗជំនាន់ក្រោយដែលចង់ចូលហាត់គុនខ្មែរដូចគ្នា។
បើយោងតាមយោបល់របស់លោក ចាន់ មករា ដែលជាអ្នកជួយចូលរួមឧបម្ភគុនខ្មែរមួយរូបយ៉ាងសកម្មផងនោះ លោកបាននិយាយថា៖ “ យោបល់ខ្ញុំ គ្រប់កីឡាករគួរបង្ហោះពីការត្រៀមលក្ខណះប្រកួត រឺ ការហ្វឹកហាត់ ជាជាងបង្ហោះ រអ៊ូ ភាពខ្វះខាត។ ព្រោះវាជះឥទ្ឋិពល ដល់បណ្តាសង្គម តាមរយះហ្វេសប៊ុក ធ្វើអោយប្រទេសជិតខាង គេបានចិត្ត គេមើលងាយ។ មួយទៀត វាជាគំរូ អាក្រក់ ធ្វើអោយក្មេងៗ ពន្លកគុនខ្មែរឃើញតែចំនុចខ្សោយ គ្នាគ្មានឆន្ទះ គ្មានបំណងប្រឹងហាត់ ព្រោះគេឃើញ ពីភាពរអ៊ូ សូម្បីឳពុកម្តាយក៏ហាមកូនៗគេដែរ ព្រោះបើឃើញរូបភាពបែបនេះ ការពិតបើយើងក្រឡេកមើលទីផ្សារកីឡាបច្ចុប្បន្ន មានប៉ុស្ត៏ច្រើនណាស់ដែលមានការប្រកួត “។
ចំណែកឯកលោក ម៉ុល នី ដែលជាអ្នកគាំទ្រគុនខ្មែរមួយរូបដែរនោះ លោកក៏យល់ដែរថា៖ “ កីឡាករគុនខ្មែរដែលចូលចិត្តសម្តែងបង្ហោះរអ៊ូរទាំច្រើន គឺជាគំរូមួយមិនល្អ ហើយបើជាកីឡាករជួយមុខទៀត គឺកាន់តែមិនល្អទៀត ព្រោះនៅពេលដែលអ្នកទាំងនោះបង្ហោះ ក្រ ចេះ ក្រចោះទៅ អាចប៉ះពាល់ដល់ក្មេងៗជំនាន់ក្រោយ។ ដោយក្មេងៗទាំងនោះអាចយល់ថា ទំរាំកីឡាករជួយមុខបង្ហោះការខ្វះខាតប៉ប៉ិនហ្នឹងហើយ ចុះទំរាំពួកគាត់ទៀតតើទៅជាយ៉ាណាវិញ? ដូច្នេះបើអ្នកទាំងនោះលះបង់ទៅ អារឿងក្រនេះក្រនោះ សុំនេះសុំនោះ ព្រោះវាជាគំរូអាក្រក់”។ លោកក៏បាននិយាយបន្ថែមទៀតថា “កីឡាករថៃ គេចូលចិត្តបង្ហោះបង្អូតលុយ និងខ្សែករៗ នេះគឺជាចេតនាបំផុស ដើម្បីឲ្យរលកក្រោយរបស់គេមើលជាគំរូ ព្រោះធ្វើជាកីឡាករគឺគេមិនក្រទេ គឺគេមានបាន ហើយក៏ចង់ចូលរួមលើកស្ទុយវិស័យរបស់គេផងដែរ៕