ស៊ន អេលីត៖ និយាយអំពីជំនួប អេ លីតសាន់ និង ទួនប៉េ
ខ្ញុំគិតថាគូនេះពិតជាសាកសមគ្នាណាស់រវាងកូនសិស្សរបស់ខ្ញុំ អេ លីតសាន់ និង ទួន ប៉េ ព្រោះថាសមត្ថភាពអ្នកទាំង២គឺមិនលើគ្នាប៉ុន្មានទេ តែអ្វីដែលខ្ញុំព្រួយបារម្ភនោះគឺភាពវ័យឆ្លាតក្នុងការប្រើប្រាស់កំលាំងនាពេលប្រកួត នេះបើយោងតាមការៀបរាប់របស់លោកគ្រូ ស៊ន អេលីត ម្ចាស់ក្លឹបឆ្មាសសែនសុខគុនខ្មែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា ទួនប៉េ គឺជាអ្នកប្រដាល់ថៃដែលមានឈាមជ័រជាខ្មែរ ហើយក៏ជាម្ចាស់ជើងឯក ISI Palm រដូវកាលទី៤ក្នុងស្រុកខ្មែរ ហើយចាប់តាំងក្លាយជាជើងឯកមួយនេះមក ទួនប៉េ ក៏នៅតែខ្លាំងក្នុងសង្វៀនស្រុកខ្មែរ ពោលគឺ១៤ប្រកួតចុងក្រោយឈ្នះ១៣ និង ស្មើ១ប្រកួតជាមួយកីឡាករ បាំង កាយ៉ាក។ គួររំលឹកថា ក្នុងចំណោម២០ប្រកួត ទួនប៉េ ចាញ់តែ២ដងគត់ គឺធ្លាប់ប្រកួតចាញ់ ឡុង សំណាង និង ចាញ់ ថុល មករា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចំណែកឯ អេ លីតសាន់ វិញ ការប្រកួតលក្ខណៈអន្តរជាតិរបស់គេក៏កាន់តែប្រសើរជាងមុន ខណៈដែលលោកគ្រូ ស៊ន អេលីត ក៏បានបញ្ជាក់ថា ទួនប៉េ គេអាយុច្រើនមែន តែគេវ៉ៃឆ្លាត ពោលគឺគេចេះរក្សាកំលាំងប្រកួតបាន៥ទឹក ហើយលោកក៏បានប្រាប់ដល់កូនសិស្សរបស់លោកដែរថា បើវ៉ៃបុកនិងចាញ់កំលាំងទួនប៉េ ចឹងត្រូវវ៉ៃថយៗ ត្រូវវ៉ៃយកឈ្នះពិន្ទុបានហើយ កុំចង់វ៉ៃឲ្យគេសន្លប់អី ប្រយ័ត្នសន្លប់ខ្លួនឯងវិញ។ បើមិនប្រែប្រួលទេនោះ កីឡាករទាំង២នេះនិងជួបគ្នាក្នុងកម្មវិធីប្រាក់លានខារ៉ាបាវនៅ CBS ថ្ងៃសៅរ៍ចុងសប្តាហ៍នេះវេលាម៉ោង២:៣០ល្ងាច រួមជាមួយកីឡាករ ឡៅ ចិត្រា ក៏ត្រូវប្រកួតដណ្តើមប្រាក់លានជាមួយកីឡាករ ឌិន ណាផូ ផងដែរ៕