វ៉ាន់ វឿន ហៅ សុខ ទូ មានបញ្ហាតែមួយគត់សម្រាប់ជំនួបចាញ់ធ្លាក់ ជាមួយកីឡាករថៃ លីងលំ
វ៉ាន់ វឿន ហៅ សុខ ទូ គឺជាកីឡាករគុនខ្មែរម្នាក់ក្នុងចំណោមគុនខ្មែរ៣រូបផ្សេងទៀតត្រូវចូលរួមប្រកួតជុំទី២ក្នុងវគ្គជម្រុះចាញ់ធ្លាក់ជាមួយកីឡាករថៃ៤រូប ក្នុងកម្មវិធី កម្ពុជា សង្វៀនគុនខ្មែរ ដែលការប្រកួតនិងធ្វើការផ្សាយផ្ទាល់៣ប៉ុស្តិ៍ (CTN MYTV & CNC) ដោយការប្រកួតធ្វើឡើងចាប់ពីម៉ោង៨និង៣០នាទីរៀងរាល់ព្រឹកថ្ងៃសៅរ៍តទៅ។សម្រាប់ការប្រកួតជុំទី២វគ្គជម្រុះដំបូងនេះមានកីឡាករគុនខ្មែរ សុខ ទូ ត្រូវប្រកួតជាមួយ កីឡាករថៃ លីងលំ និង ពុទ្ធ សំបូរ ត្រូវប្រកួតជាមួយ ស៊ីឡាបាក់ថៃ រួមជាមួយនិងការប្រកួតគូមិត្តភាពអន្តរជាតិរវាង សួន ចាន់នី និង កីឡាករអ៊ីរ៉ង់ ផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សម្រាប់កីឡាករ សុខ ទូ វិញក៏បាននិយាយឲ្យដឹងដែរថា៖ បញ្ហារបស់គេគឺមានតែមួយគត់គឺគីឡូ ព្រោះថា ការប្រកួតនេះធ្វើឡើងលើប្រភេទទំងន់៦០គីឡូក្រាម ស្របពេលដែលរូបគេមានគីឡូតែ៥៧ ទៅ ៥៨ តែប៉ុណ្ណោះ ក្រៅពីនោះគឺអ្វីៗត្រៀមប្រយុទ្ធរួចរាល់អស់ហើយ។ ចំពោះក្បាច់របស់ដៃគូប្រយុទ្ធ លីងលំ វិញ សុខ ទូ ក៏បានយល់ច្បាស់ថា ម្នាក់នេះគឺល្អទាត់ ពិសេសក្បាច់ទាត់កតែម្តង ក្នុងនោះសូម្បីតែកីឡាករ លន បញ្ញា ក៏ធ្លាប់សន្លប់ដោយសារក្បាច់ទាត់របស់កីឡាករម្នាក់នេះ តែនៅលើសង្វៀនអ្វីៗក៏អាចកើតមានបានដែរ សំខាន់ការប្រកួតគឺយើងត្រូវតែប្រុងប្រយ័ត្ន កុំធ្វេសប្រហែស និងកុំមើលស្រាលដៃគូ ទើបយើងអាចទទួលបានជោគជ័យ៕
មានវីដេអូ សុខ ទូ និយាយនៅខាងក្រោម…