អ្នកចាំទីចាស់វស្សា Gianluigi Buffon នឹងពាក់អាវលេខ៧៧ក្រោយផ្លាស់មកកាន់ Juventus សារជាថ្មី
ក្លិបសេះបង្កង់ Juventus បានបញ្ជាក់អោយដឹងថា អតីតអ្នកចាំទីចាស់វស្សារបស់ខ្លួន កីឡាករ Gianluigi Buffon បានកំពុងស្ថិតក្នុងដំណើរត្រួតពិនិត្យសុខភាព ដើម្បីត្រៀមវិលមកលេងអោយក្លិបវិញ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សមាជិកដែលជួយអ៊ីតាលីឈ្នះ World Cup ឆ្នាំ 2006 រូបនេះ បានចាកចេញពីក្លិបមានមូលដ្ឋាននាទីក្រុង Turin កាលពីរដូវកាល 2018-19 ទៅលេងអោយក្លិបលីគកំពូលបារាំង PSG ដោយគេបានជួបក្លិបឈ្នះពាន Ligue 1 និង Trophée des Champions នៅរដូវកាលនោះដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យ៉ាងណាក្តី នៅដំណាច់រដូវកាល Buffon ក៏បានប្រកាសថា គេនឹងចាកចេញពី PSG តែនឹងបន្តអាជីពដដែល ហើយទីបំផុតក៏ត្រឡប់មកចូលរួមជាមួយក្លិបសេះបង្កង់វិញហើយនឹងពាក់អាវ៧៧តែម្តង។