ភា សុភក្ត្រា ៖ ខ្ញុំវិលចូលការងារជាមួយជម្រើសជាតិ ព្រោះចង់ដឹងការដឹកនាំរបស់តារាបាល់ទាត់ពិភពលោក Honda
ក្រោយបាត់មុខពីគ្រូបង្គោលនៃក្លិបបាល់ទាត់ក្រសួងការពារជាតិលោក ភា សុភក្ត្រា បានបង្ហាញវត្តមាន ជាគ្រូជំនួយនៃក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាដែលត្រូវធ្វើការរួមជាមួយអ្នកចាត់ការទូទៅ keisuke honda និងលោក Felix ដែលជាគ្រូបង្វឹកផ្ទាល់ ។ នេះជាការវិលមកធ្វើការក្នុងក្រុមជម្រើសជាតិលើកដំបូងរបស់គ្រូបង្វឹក ភា សុភក្ត្រា ក្រោយខកខាន តាំងពីឆ្នាំ ២០១២ មក ហើយការវិលមកលើកនេះត្រូវមានភារកិច្ចធ្វើការជាមួយគ្រូបង្វឹកដឹកនាំក្រុម គោព្រៃចូលរួមប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ទាក់ទងការងារជាមួយក្រុមជម្រើសជាតិនេះគ្រូបង្វឹក A License បានបញ្ជាក់ថា ៖
ហេតុផលទី១ គឺដើម្បីរក្សាសកម្មភាពការងារបាល់ទាត់ក្នុងនាមជាគ្រូ ។
ហេតុផល ទី២ ចង់ដឹងពីអ្វីដែលជាដំណើរការនៃការដឹកនាំក្រុមដែលទទួលខុសត្រូវខ្ពស់ ទាំងការរៀបចំ ស្ទាយនៃការលេង ទស្សនៈនៃបាល់ទាត់ដែលតារាបាល់ទាត់កំរិតពិភពលោកនាំមកដល់ក្រុម ការពង្រឹងស្មារតី និងផែនការ ។
ខ្ញុំគិតថាការងារនេះហាក់ដូចជាថ្មីសំរាប់ខ្ញុំត្បិតអីតែធ្លាប់ធ្វើការងារនេះតាំងពីឆ្នាំ 2008 ដល់ 2012 ទាំងឈុតធំ និងឈុតយុវជន ព្រោះខ្ញុំត្រូវចាប់យកនូវអ្វីដែលថ្មីទាំងគ្រូបង្គោល អ្នកគ្រប់គ្រងក្រុម បុគ្គលិកក្រុម និងកីឡាករ ម្យ៉ាង2ឆ្នាំមកនេះ យើងដើរតួនាទីជាគ្រូបង្គោល(ក្លិបក្រសួងការពារជាតិ) តែមិនដល់1សប្តាហ៍ផង យើងត្រូវដើរតួជាគ្រូជំនួយជាមួយក្រុមជម្រើសជាតិវិញ ។
ត្បិតតែខ្ញុំមានពេលវេលាខ្លី ជាពិសេសឆ្លងកាត់ការងារហ្វឹកហាត់ទើបបានប៉ុន្មានថ្ងៃមែន តែខ្ញុំទទួលស្គាល់ថា ទាំង Honda ទាំង Felix រៀបចំបានយ៉ាងល្អក្នុងការត្រៀមប្រកួត ពិសេសពួកគាត់បាននាំក្រុមការងារតាមផ្នែកសំខាន់ៗនៃក្រុមបាល់ទាត់ដូចជា គ្រូកំលាំង អាហាររូបឋម អ្នកវិភាគ និងវិដេអូវិភាគ
យ៉ាងណាខ្ញុំនិងព្យាយាមធ្វើអោយបានល្អ ធ្វើអោយអស់ពីសមត្ថភាពទោះក្នុងលក្ខ័ណការងារណាក៏ដោយ គឺដើម្បីក្រុម ដែលជាក្រុមជំរើសជាតិ ។
សូមបញ្ជាក់ថា ការវិលមកធ្វើជាគ្រូជំនួយនេះលោកបានរួមចំណែកជួយអោយក្រុមជម្រើសជាតិបាល់ ទាត់កម្ពុជាប្រកួតឈ្នះ ប៉ាគីស្ថាន ២ ទល់ ០ វគ្គជម្រុះ FIFA World Cup Qatar 2022 ជើងទី១ នាទឹកដី កម្ពុជាកាលពីម្សិលមិញផងដែរ ៕ រូបភាព៖ FFC