គ្រូជម្រើសជាតិប្រេស៊ីលថា ខ្លួនសុំមិនវិនិច្ឆ័យលើរឿងក្តីរបស់ខ្សែប្រយុទ្ធ Neymar
គ្រូបង្គោលក្រុមជម្រើសជាតិប្រេស៊ីល លោក Tite បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនសុំមិនធ្វើការវិនិច្ឆ័យលើរឿងក្តីដែលនារីម្នាក់ប្តឹង ខ្សែប្រយុទ្ធ Neymar ថាបានរំលោភនាង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករវ័យ២៧ឆ្នាំ ត្រូវនារីរងគ្រោះ ដាក់បណ្តឹងថាគេបានរំលោភនាង ពេលគេទាក់ទងនាងមកលេង នាទីក្រុងប៉ារីស ប្រទេសបារាំង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចំពោះបញ្ហាខាងលើ លោក Tite បានអះអាងថា “លោកសុំទុកអោយរឿងក្តីស្ថិតក្រោមការស៊ើបអង្កេត និងរងចាំការលាតត្រដាងការពិត ជាជាងអោយលោកវិនិច្ឆ័យពីរឿងនេះ។”
រីឯ មន្ត្រីប៉ូលីសនាទីក្រុង Sao Paulo ថា រឿងក្តីកំពុងស្ថិតក្នុងការតាមដាននៅឡើយ ហើយពួកគេសុំមិនផ្តល់ព័ត៌មានលំអិតឡើយ។ ដោយឡែក ក្រោយកើតរឿងហេតុ ខ្សែប្រយុទ្ធ Neymar ក៏បានចេញមកបដិសេធ ដោយបញ្ជាក់ថានេះគឺជាការរៀបចំដើម្បីតែធ្វើបាបគេតែប៉ុណ្ណោះ ហើយគេក៏បានរកមេធាវិដើម្បីការពាររឿងក្តីនេះផងដែរ៕