Solskjaer បានប្រាប់ Ed Woodward ថា Paul Pogba អាចទៅចូលរួមជាមួយក្រុម Real Madrid បាន
(BC-99)
Solskjaer ធ្លាប់បាននិយាយថាគាត់ចង់កសាងក្រុមមួយដ៏រឹងមាំដែលមានទាំង Pogba ម្នាក់ដែរក៏ប៉ុន្តែនៅពេលដែល Real Madrid មានបំណងចង់បានកីឡាករបារាំងរូបនេះ តាមមើលទៅគម្រោងរបស់អ្នកចាត់ការ Man Utd ក៏មិនអាចកើតឡើងនោះដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Paul Pogba មានបំណងចង់ផ្ទេរទៅកាន់ទឹកដី Bernabeu បន្ទាប់ពីបរាជ័យរបស់បិសាចក្រហមក្នុងការចូលលេង Champions League នៅរដូវកាលក្រោយ គួបផ្សំនិងការឈរនៅពីក្រោយក្រុម Manchester City, Liverpool, Chelsea, Tottenham និង Arsenal ផងនោះបានធ្វើអោយខ្សែប្រយុទ្ធបារាំងរូបនេះរិតតែមិនចង់នៅ Old Trafford ថែមទៀត។
ដោយឡែក Zinedine Zidane ដែលជាអ្នកចាត់ការទូរទៅ Real Madrid ឯណោះវិញបាននិយាយកាលពីចុងខែមីនាថា “ខ្ញុំពិតជាចូលចិត្ត Pogba ហើយអ្នកដឹងទេខ្ញុំស្គាល់គេយ៉ាងច្បាស់។
តែគួរអោយស្តាយព្រោះគេមិនមែនជាកីឡាកររបស់ខ្ញុំទេ។ គេលេងឱ្យក្រុម Man United។ គេតែងតែនិយាយថាចូលចិត្ត Madrid, សង្ឃឹមថាថ្ងៃណាមួយយើងនឹងបានរួមការងារជាមួយគ្នា”។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កាលពីពេលថ្នីៗនេះThe Sun បានអះអាងថា Solskjaer បានប្រាប់លោក Woodward ថាប្រសិនបើ Pogba ចង់ចូលរួមជាមួយ Real Madrid គាត់ពិតជារីករាយនិជួយសម្រួលអោយមានការផ្ទេរមួយដោយមិនមានបញ្ហា។ Solskjaer លែងមានជំនឿលើកីឡាករដែលមានបំណងផ្ទុយពីក្លិបនិងចង់រុញពួកគេទៅកន្លែងផ្សេងទៀត។
ប៉ុន្តែ Woodward គិតខុសពីនេះដោយលោកបាននិយាយថាការបាត់បង់កីឡាករ Pogba នឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្លិបទៅវិញ។
Woodward មានឆន្ទៈក្នុងការធ្វើឱ្យកីឡាករវ័យ 26 ឆ្នាំនេះក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតនៅគ្រប់ពេលបន្ទាប់ពីគាត់បានចុះកុងត្រាទិញពីក្លឹប Juventus នៅឆ្នាំ 2016 ហើយលោកតែងតែចង់អោយ Pogba ខិតខំប្រឹងប្រែងដើម្បីឱ្យសមនិងតម្លៃរបស់គេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ទោះបីជាយ៉ាងណាក៏ដោយចុះក៏ Pogba បានជួយឱ្យក្រុម Manchester United ឈ្នះពានរង្វាន់ EFL Cup និងពានរង្វាន់ Europa League នៅពេលដែលក្រុមនេះស្ថិតនៅក្រោមការដឹកនាំរបស់លោក Jose Mourinho ។
គួរបញ្ជាក់ថាលោក Mourinho ក៏ធ្លាប់បានប៉ះទង្គិចម្តងហើយម្តងទៀតជាមួយ Pogba រហូតដល់ឈានទៅដល់ការបែកបាក់និងមានការអន្តរាយដល់រូបលោកត្រូវក្លិបបណ្តេញចេញពីដំណែងថែមទៀតផង ។