Teemu Pukki ទើបតែបង្ហាញមុខបានមួយឆ្នាំតែអាចជួយអោយ Norwich City ឡើងមកក្របខណ្ឌកំពូលនិងជា Top Scorer ប្រចាំរដូវកាល!
(BC-99)
និយាយទៅអ្នកចាត់ការរបស់ក្លិបបាល់ទាត់ Norwich City លោក Daniel Farke ហាក់ដូចជាមានភ្នែកមុតណាស់ដែលហ៊ានចុះកិច្ចសន្យាជាមួយកីឡាករខ្សែប្រយុទ្ធហ្វាំងឡង់ Teemu Pukki រយៈពេល3ឆ្នាំពីក្លិប Brondby ដោយគ្មានតម្លៃខ្លួននៅឆ្នាំ 2018។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គ្មានអ្នកណាប៉ាន់ស្មានបាននុះទេថាកីឡាករវ័យ29ឆ្នាំដែលធ្លាប់លេងអោយក្លិប Sevilla និង Svhalke 04 បានក្លាយជាគន្លិះដ៏សំខាន់និងបានជួយអោយ Norwich City ឈ្នះជើងឯកពានរង្វាន់ Championship និងត្រូវបានតម្លើងមកលេងជាមួយក្រុមកំពូលៗនៅក្របខណ្ឌ Premiere League នៅរដូវកាលក្រោយ។ ចាប់ផ្តើមរដូវកាលជាមួយក្រុមចាបលឿងគេបានត្រឹមតែមើលមិត្តរួមក្រុមប្រកួតពីកៅអីបម្រុងតែប៉ុណ្ណោះ តែ Teemu ក៏បានបង្ហាញថ្វីជើងស៊ុតបញ្ចូលទីលើកទីមួយអោយក្លិបនៅពេលដែល Norwich ស្មើ Birmingham 2-2។
សមត្ថភាពនៃការរកគ្រាប់បាល់បញ្ចូលទីរបស់ Teemu បានជួយអោយគេក្លាយជាកីឡាករជម្រើស11នាក់ដំបូងនិងស៊ុតបាល់បញ្ចូលទីបានជាហូរហែរចំនួន29គ្រាប់ក្នុងមួយរដូវកាលនិងជា top scorer ប្រចាំ League Championship ផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយនិងការជឿជាក់ដ៏មោះមត់ Teemu Pukki បានសន្យាជួយអោយ Norwich City ប្រកួតប្រជែងអោយបានកាត់តែស្វិតស្វាញថែមទៀតនៅ Premier League ចាប់ពីរដូវកាលក្រោយ។ Sheffield United ក៏បានឡើងមកក្របខណ្ឌកំពូលផងដែរក្នុងនាមជាក្រុមរងជើងឯក ខណៈដែល Leed United ត្រូវប្រកួត Play off ជាមួយ Derby County និង Aston Villa ប្រកួតជាមួយ Westbrom ដើម្បីរើសយកមួយក្រុមឡើងមក Premier League រដូវកាលក្រោយ។