
Thomas Muller ខឹងគ្រូបង្វឹក ក្រោយមិនមានឈ្មោះក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់សម្រាប់យុទ្ធនាការ Euro 2020
ខ្សែប្រយុទ្ធ Thomas Muller បានបង្ហាញភាពងឿងឆ្ងល់និង ខឹងសម្បារ ចំពោះការសម្រេចចិត្តរបស់គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់ លោក Joachim Low ដែលថា គេនឹងមិនត្រូវជ្រើសរើស ចូលក្រុមជម្រើសជាតិតទៅទៀតទេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងការទៅលេង វគ្គជម្រុះ Euro 2020 នាពេលខាងមុខ លោក Joachim Low បានសម្រេចចិត្តមិនជ្រើសរើសកីឡាករដែលរួមចំណែកក្នុងការឈ្នះពានបាល់ទាត់ពិភពលោកឆ្នាំ២០១៤ ចំនួន ៣រូប រួមមាន Thomas Muller និង Mats Hummel និង Jerome Boetang ផងដែរ។
Muller បានអះអាងថា ” រឿងដកឈ្មោះចេញពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ធ្វើអោយខ្ញុំមានអារម្មណ៍ខឹងភ្លាម។ ទាំងរូបខ្ញុំ Mats និង Jerome នៅតែអាចលេងក្នុងកម្រិតមួយខ្ពស់។ ខ្ញុំគិតថា ការចេញព័ត៌មានរបស់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់គឺធ្វើឡើងដោយកង្វះការពិចារណា “។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Thomas Muller បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់បាន ១០០លើក និងរកគ្រាប់បាល់បាន ៣៨គ្រាប់ ហើយធ្លាប់ឈ្នះស្បែកជើងមាសក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាលពីឆ្នាំ២០១០ ថែមទៀត៕