ខ្សែប្រយុទ្ធ Romelu Lukaku ស៊ុត២គ្រាប់ឲ្យ Man UTD វាយបកយកឈ្នះ Southampton ៣-២ (មានវីដេអូ)
ក្រុមបិសាចក្រហម Manchester United បានហក់ឡើងមកកាន់តំបន់ Top4 វិញហើយ ក្រោយពីវាយបកយកឈ្នះ Southampton វិញដោយលទ្ធផល៣ទល់នឹង២ នាកីឡដ្ឋាន Old Trafford។
ក្នុងជំនួបកាលពីយប់មិញ នៅវគ្គទី១ក្រុមភ្ញៀវគឺជាអ្នករកគ្រាប់បាល់បើកឆាកបានមុនដោយខ្សែការពារ Yann Valery នៅនាទីទី២៦។
ដោយឡែក Andreas Pereira និង Romelu Lukaku បានស៊ុតឲ្យក្រុមម្ចាស់ផ្ទះនាំមុខវិញនៅវគ្គទី២ ប៉ុន្តែ James Ward Prowse ក៏រកគ្រាប់បាល់តាមស្មើមកវិញនៅនាទីទី៧៥ ប៉ុន្តែ Romelu Lukaku ក៏ស៊ុតគ្រាប់ជ័យជម្នះឲ្យ Man UTD យកឈ្នះ Southampton តែម្តង។
ដោយឡែកសម្រាប់ជំនួបប្រចាំក្រុងឡុងដ៍វិញ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ស្មើគ្នាជាមួយ Arsenal ដោយលទ្ធផល១ទល់នឹង១តែប៉ុណ្ណោះ។
ទស្សនាវីដេអូហាយឡាយ៖