នាយសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា បង្ហើបថា យ៉តស៊ុបពើ វ៉ៃឆ្លាតណាស់
ក្រោយចាញ់ពិន្ទុកីឡាករថៃ យ៉តស៊ុបពើ នាយសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា បានបង្ហើបថាកីឡាករថៃម្នាក់ពិតជាវ់ៃឆ្លាតខ្លាំងណាស់ដោយព្យាយាមមិនអោយរូបគេចូលវ៉ៃបាននោះឡើយ ។
កូនសិស្សរបស់លោក ហង្ស សឿន បញ្ជាក់ក្រោយចប់ការប្រកួតថា យ៉តស៊ុបពើ គេវាយឆ្លាតខ្លាំងណាស់ដោយគេបំលាស់ទីនៅលើសង្វៀនបានលឿនហើយព្យាយាម វ៉ៃដោះខ្លួនបានល្អ ធ្វើអោយខ្ញុំពិបាកចូលវាយគេគ្រប់ក្បាច់ទោះបីព្យាយាមរកវិធីផ្សេងៗក៏ដោយ ប៉ុន្តែយ៉ាងណាបើមានឱកាសខ្ញុំក៏ចង់ប៉ះគេម្តងទៀតដែរ ។
សូមបញ្ចាក់ថា ការប្រកួតកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ល្ងាចថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៩ នេះ ឡៅ ចន្ទ្រា បានប្រកួតចាញ់ពិន្ទុមិនឯកច្ឆ័ន្ត ៣ ទល់ ២ ជាមួយ កីឡាករថៃ យ៉តស៊ុបពើ វ៉.សូនឺន នាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ៕